Saturday, December 31, 2016

ព្រះភិក្ខុ វ៉ន វិន ថ្លែងអំណរគុណលោក Tiny Soth និងកញ្ញា Melinda Soth ដែលបានឧបត្ថម្ភកុំព្យូទ័រ ៥គ្រឿង...

News New : ព្រះភិក្ខុ ឋិតភទ្ទោ វ៉ន វិន គង់នៅវត្តជោតនារាម (គរ) ដែលស្ថិតក្នុងឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ព្រះអង្គ បានសំដែងសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ទីនី សុទ្ធ (Tiny Soth) និងភរិយា ព្រមទាំងកញ្ញា មីលីនដា សុទ្ធ (Melinda Soth ) ជាប្រធានមូលនិធិ Change of Light Cambodia នៅប្រទេសអូស្ត្រាលី ដែលលោក និងកញ្ញា បានឧបត្ថម្ភកុំព្យូទ័រចំនួន ៥គ្រឿង និង តុ សម្រាប់ប្រគេនដល់សមណសិស្សក្នុងវត្តជោតនារាម (គរ) សិក្សារៀនសូត្រ ក៏ដូចជាទុកសម្រាប់ សិស្សក្រីក្រគ្មានលទ្ធភាពបង់ថ្លៃរៀននៅសាលាឯកជន បានមករៀននៅទីនេះដោយមិនគិតថ្លៃផង ដែរ ។




 អត្ថបទ ៖ អារុណ

Friday, December 30, 2016

លោក ស សុខា ប្រគល់ម៉ូតូ ១៤គ្រឿង ដល់ សសយក ទាំង១៤ ស្រុក ក្រុង ទូទាំងខេត្តបាត់ដំបង

News New : លោក ស សុខា ក្នុងនាមអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកជួយ ខេត្តបាត់ដំបង បន្ទាយមាន​ជ័យ និងតព្រៃវែង  បានផ្ដល់ម៉ូតូចំនួន ១៤គ្រឿង  ដល់ប្រធានសហភាព សហព័ន្ធយុវជន តាមស្រុក / ក្រុង ទាំង១៤ នៅទូទាំងខេត្តបាត់ដំបង ក្នុងគោលបំណងសម្រួលដល់ ការធ្វើដំណើរបំពេញការងារ​បម្រើផល​ប្រយោជន៍យុវ​ជន និងប្រជារដ្ឋពលរដ្ឋខ្មែរ។ លើសពីនេះទៅ ទៀត លោកក៏បានបង្កើតព្រឹត្តិការណ៏ធំៗសំរាប់ខេត្តបាត់ដំបង ក្នុងឆ្នាំ២០១៧ ដែលរួមមានដូចខាង
ក្រោម ៖
១.ព្រឹត្តិការណ៏សង្ក្រាន្តក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ គឺ "សង្ក្រាន្តខេត្តខ្ញុំ បាត់ដំបង"។
២.ព្រឹត្តិការណ៏កីឡាម៉ារ៉ាតុនសប្បុរសធម៌ នៅក្នុងខែកុម្ភៈ ខែមីនា ឆ្នាំ២០១៧។
៣.ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ សសយក.បប ឆ្នាំ២០១៧។
៤.ការប្រកួតកីឡាបាល់ទះពានរង្វាន់ សសយក.បប ឆ្នាំ២០១៧។
៥.ប្រគល់និមិត្តសញ្ញា សហភាព​សហព័ន្ធ​យុវជន​កម្ពុជាចំនួន២០០០ផ្លាក ។
៦.ប្រគល់​សៀវភៅ​រម្លឹក​គុណ​សម្តេច​អគ្គ​ធម្ម​ពោធិ​​សាល ជា ស៊ីម និងលោកជំទាវចំនួន ៥ក្បាល។
បញ្ជាក់ : ការផ្តល់ជូន និងលើកផែនការខាងលើនេះ ធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំខែ របស់សហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង ក្រោមអធិបតីភាពលោក ស សុខា អនុប្រធានសហភាពស ហព័ន្ធយុវជន និងលោក ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង ៕




 អត្ថបទ ៖ អារុណ

លោក ស សុខា ដាក់ចេញផែនការ ៦ចំណុច ទៅ សសយក ខេត្តបាត់ដំបង

News New : បើយោងតាមស្មារតីប្រជុំជីវភាពប្រចាំខែធ្នូ ឆ្នាំ២០១៦ របស់សហភាពសហព័ន្ធយុវជន កម្ពុជា ខេត្តបាត់ដំបង លោក ស សុខា អនុប្រធានសហភាពសហព័ន្ឋយុវជនកម្ពុជា  និងជាប្រធាន ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ចុះជួយខេត្ត ព្រៃវែង បាត់ដំបង  និងបន្ទាយមានជ័យ បានដាក់ចេញផែនការក្នុងការបង្កើតព្រឹត្តិការណ៍ធំៗ ក្នុងខេត្តបាត់ដំបង នាឆ្នាំ២០១៧ ខាងមុខនេះ ដូចជា ៖
១.ព្រឹត្តិការណ៍សង្ក្រាន្តក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ គឺ" សង្ក្រាន្តខេត្តខ្ញុំ បាត់ដំបង " ។២.ព្រឹត្តិការណ៍កីឡាម៉ារ៉ាតុនសប្បុរសធម៌ នៅក្នុងខែកុម្ភៈ - ខែមីនា ឆ្នាំ២០១៧ ។
៣.​ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ស.ស.យ.ក./បប ឆ្នាំ២០១៧ ។
៤. ការប្រកួតកីឡាបាល់ទះពានរង្វាន់ ស.ស.យ.ក./បប ឆ្នាំ២០១៧ ។
៥. ប្រគល់ស្លាកសហភាពសហព័ន្ធយុវជនកម្ពុជា ចំនួន២០០០ស្លាក និងប្រគល់សៀវភៅរម្លឹកគុណ សម្តេចអគ្គធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ចំនួន ​៥ក្បាល ។ 
៦.សន្យាប្រគល់ម៉ូតូចំនួន ១៤គ្រឿងដល់ប្រធាន សសយក ១៤ ស្រុក/ក្រុង ក្នុងខេត្តបាត់ដំបង។




អត្ថបទ ៖ អារុណ

ក្រសួងយុត្តិធម៌ ប្តេជ្ញាបង្ក្រាបមេខ្លោងគ្រឿងញៀនធំៗ នៅដើមឆ្នាំ២០១៧

News New : ក្រសួងយុត្តិធម៌ បានប្តេជ្ញាចិត្តជាមួយស្ថាប័នតុលាការ សមត្ថកិច្ច នឹងចាត់វិធានការក្តៅ បង្ក្រាបមេខ្លោងជួញដូរគ្រឿងធំៗនៅក្នុងប្រទេសកម្ពុជា នៅដើមឆ្នាំ២០១៧ នេះតទៅ។ ការអះអាង របស់អ្នកនំាពាក្យក្រសួងយុត្តិធម៌ ធ្វើឡើងនៅក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពី ការផ្សព្វផ្សាយ ពីយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន បទល្មើសធនធានធម្មជាតិ និងបទល្មើស ជនផល នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ នេះ នាទីស្តីការក្រសួងយុត្តិធម៌ ក្រោមអធិបតីភាពលោក ហ៊ី សោភា រដ្ឋមន្ត្រីស្តីទីក្រសួងយុត្តិធម៌ ។

ផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឲ្យ ដឹងថា ក្នុងកិច្ចប្រជុំនោះ ដើម្បីផ្សព្វផ្សាយដល់ស្ថាប័នតុលាការ អំពីយុទ្ធនាកាទប់ស្កាត់ និងបង្ក្រាប បទល្មើសគ្រឿងញៀន បទល្មើសធនធានធម្មជាតិ និងបទល្មើសជលផល តាមកម្មវិធីរបស់រាជរដ្ឋា ភិបាល ដាក់ចេញនូវផែនការស្តីពី ប្រយុទ្ធប្រឆំាងគ្រឿងញៀនខុសច្បាប់លើកទី១ រយៈពេល ៥ខែ (ចាប់ពីថ្ងៃ១ ខែមករា ដល់ថ្ងៃទី៣០ខែ មិថុនា ឆ្នាំ២០១៧ ) ។ លោកបញ្ជាក់ថា «យុទ្ធនាការនេះ នឹង ចាប់ផ្តើមអនុវត្តក្តៅខ្លំាងនៅឆមាសទី១ ឆ្នាំ២០១៧ ។ អីញ្ចឹងទេ វាទាមទារឲ្យមានការចូលរួមពីគ្រប់ ភាគីពាក់ព័ន្ធទំាងអស់ ។ អីចឹងហើយ បានជាក្រសួងអញ្ជើញភាគីពាក់ព័ន្ធ ដូចជា៖ វិស័យតុលាការ មានប្រធានតុលាការ ព្រះរាជអាជ្ញា អយ្យការអមតុលាការគ្រប់ រាជធានី ខេត្តទំាងអស់ មកចួលរួម រួមទាំងមន្ត្រីក្រសួងយុតិ្តធម៌ ដែលទទួលការងារព្រហ្មទណ្ឌ » ។ លោកបន្ថែមថា ការហៅភាគីពាក់ ព័ន្ធក្នុងវិស័យតុលាការមានគោលបំណងចំនួនបី គឺ ៖
ទី១ ៖ ដើម្បីពង្រឹងនូវកិច្ចសហការរវាងវិស័យតុលាការជាមួយអាជ្ញាធរមានសមត្ថកិច្ច (អង្គតុលាការ ជាវិស័យឯករាជ្យមិនស្ថិតក្រោមស្ថាប័នណាមួយទេ) ។ ការហៅថ្នាក់ដឹកនំាតុលាការដើម្បីឲ្យវិស័យ តុលាការចូលរួមក្នុងការអនុវត្តច្បាប់ឲ្យបានម៉ឹងម៉ាត់ និងត្រឹមត្រូវ ។ 
ទី២៖ ហៅមកនេះ ដើម្បីជៀសវាងការសាចទឹកដាក់គ្នា ចោទគ្នាទៅវិញទៅមកដែលករណីនេះ មាន នាពេលកន្លងមកហើយព្រោះថាក្នុងយុទ្ធនាការបង្គ្រាបគ្រឿងញៀន បទល្មើសធនធានធម្មជាតិ និង បទល្មើសជលផលចុងក្រោយបញ្ចប់នៅតុលាការ។យើងស្នើឲ្យព្រះរាជអាជ្ញា ចៅក្រម ធ្វើយ៉ាងណា ធ្វើការឲ្យបានម៉ឺងម៉ាត់ត្រឹមត្រូវ មានភស្តុតាងបង្ហាញទៅសាធារណៈមតិ និងគ្រប់សមត្ថកិច្ច ឱ្យដឹង អំពីការសម្រេចឲ្យបានត្រឹមត្រូវដោយជៀសវាងថា សមត្ថកិច្ចចាប់ហើយ តុលាការជាអ្នកដោះលែង ឬក៏សមត្ថកិច្ចចាប់បានហើយ តុលាការដាក់ទោសស្រាលពេក ។ 
ទី៣៖យើងប្តេជ្ញានៅដើមឆ្នាំ២០១៧ ឆមាសទី១ នឹងធ្វើចេញជារូបរាង និងលទ្ធផលនូវបទល្មើសធំៗ ឈ្មួញធំៗ គឺត្រូវចាប់មកដាក់ទោសទណ្ឌ ដែលកន្លងមកមានការចាប់បានតែអ្នកតូចតាច ឬអ្នកប្រើ ប្រាស់តិចតូច ។ លោក ជិន ម៉ាលីន បញ្ជាក់ថា « ដើមឆ្នាំ២០១៧ ឆមាសទី១ គឺត្រូវតែធ្វើឲ្យចេញនូវ រូបរាងធំហើយអ្នកពាក់ព័ន្ធឈ្មួញធំៗ ឧក្រិដ្ឋជនធំៗ ត្រូវតែចាប់មកដាក់ទោសអោយបាន»។ លោក បន្ថែមថា ការផ្សព្វផ្សាយយុទ្ធនាការប្រយុទ្ធប្រឆំាងគ្រឿងញៀនខុសច្បាប់នេះ ដើម្បីប្រើប្រាស់យន្ត ការ សរុប ដែលមានការចួលរួមពីគ្រប់ភាគីទំាងអស់ ទាំងថ្នាក់ក្រោមជាតិ និងថ្នាក់មួលដ្ឋាន រួមទំាង ស្ថាប័នតុលាការផងដែរ។ លោកសង្កត់ធ្ងន់ថា «យើងធ្វើទំាងអស់គ្នាគឺមិនដូចពីមុនទេ យើងធ្វើតាម សមត្ថកិច្ច ប៉ុន្តែពេលនេះយើងធ្វើរួមគ្នារួមមានអាជ្ញាធរដែនដី អាជ្ញាធរមានសមត្ថ កិច្ចទំាងថ្នាក់ជាតិ និងក្រោមជាតិ និងសមត្ថកិច្ចតុលាការ អានេះយើងធ្វើរួមគ្នាមិន ដូចពីមុនបែបគ្នានោះទេ »។ លោក បន្ថែមទៀតដែរថា ភាគីពាក់ព័ន្ធ ក៏នឹងត្រូវធ្វើតាមមធ្យោបាយសរុបផងដែរ ក្នុងនោះ ប្រសិនបើមាន ករណីត្រូវប្រើប្រាស់ឧទ្ធភាចក្រយើងប្រើ បើត្រូវប្រើម៉ារីនរឺប្រើរ៉ូកែតយើងប្រើ។ យើងក៏ត្រូវវិធានការ ផ្សព្វផ្សាយដល់សាធារណជនឲ្យបានយល់ផងដែរ។ ជាមួយគ្នានោះដែរ លោក ជិន ម៉ាលីន បានឲ្យ ដឹងថា សម្រាប់វិធានការក្តៅនេះ នឹងចាប់បានមេក្លោង ដាក់ទោសទណ្ឌ ។ ប៉ុន្តែទោសនោះ មិនអាច បន្ថែមទោស ឬយ៉ាងណានោះទេ គឺវាអាស្រ័យលើស្ថានភាពបទល្មើស ចរិកបទល្មើស និងភាពខូច ខាត ។ លោកថា ទោសអ្នកគ្រឿងញៀនធ្ងន់ ឬស្រាលអាស្រ័យលើស្ថានភាពនូវបទល្មើស ។



 អត្ថបទ ៖ ចំណាន (៤៣)

Thursday, December 29, 2016

ឯកឧត្តម សុខ លូ ទទួលតំណែងជា អភិបាលខេត្តកំពង់ធំ ជំនួសឯកឧត្តម អ៊ុត សំអន

News New : កាលពីថ្ងៃទី២៧ ធ្នូ ២០១៦ កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចប់មុខតំណែង ឯកឧត្តម អ៊ុត សំអន ពីអភិបាល នៃគណ:អភិបាលខេត្តកំពង់ធំ  អោយទៅបំរើការងារ នៅទីស្តីការ ក្រសួងមហាផ្ទៃ វិញ ។

បើតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី២៧ ធ្នូ ២០១៦ ឯកឧត្តម សុខ លូ ត្រូវតែងតាំងជា អភិបាល នៃគណ: អភិបាលខេត្តកំពង់ធំ ។

អត្ថបទ ៖ អារុណ

កម្ពុជា នឹងប្តេជ្ញាលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុត នៃពលកម្មលើកុមារឆ្នាំ២០១៦-២០២៥

 News New : រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម អ៊ិត សំហេង បានថ្លែងថា ក្នុងអំឡុងឆ្នាំ២០១៦-២០២៥ កម្ពុជានឹងធ្វើការប្រយុទ្ធប្រឆាំងជាមួយនឹងការកាត់បន្ថយពលកម្មលើ កុមារ និងការលុបបំបាត់ពីទម្រង់ធ្ងន់ធ្ងរបំផុត នៃពលកម្មលើកុមារ  ដែលជាផែនការណ៍សកម្មភាព ដំណាក់កាលទី២ របស់រាជរដ្ឋាភិបាលកម្ពុជា។ ការថ្លែងរបស់លោករដ្ឋមន្រ្តីក្រសួងការងារ បែបនេះ បានធ្វើឡើងក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៃផែនការណ៍សកម្មភាពជាតិស្តីពី ការកាត់ បន្ថយពលកម្មកុមារ និងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុត នៃពលកម្មកុមារ២០១៦-២០២៥ នាទីស្តី ការក្រសួង កាលពី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ កន្លងមក ។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងដោយបញ្ជាក់ថា ចំពោះករណីទម្រង់ធ្ងន់ធ្ងរលើពលកម្មកុមារ សម្រាប់ នៅប្រទេសកម្ពុជា អាចនឹងកើតមានខ្លះ ប៉ុន្តែមិនច្រើនទេ ដែលនាពេលនេះ យើងចាំបាច់ត្រូវតែនាំ គ្នាទប់ស្កាត់ ។ ការទទួលបានជោគជ័យទៅលើការប្រើកម្លាំងពលកម្មលើកុមារនេះដែរ ដោយសារ កិច្ចសហការល្អប្រកបដោយវិជ្ជាជីវៈ របស់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ  និងសង្គម ស៊ីវិល ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការកសាងផែនការសកម្មភាពជាតិ នេះឱ្យលេច ចេញជារូបរាង្គ  និងជាឧបករណ៍វិស័យការងារមួយ ដែលគ្រប់ភាគីពាក់ព័ន្ធអាចប្រើប្រាស់បាន  ជា ផែនទីបង្ហាញផ្លូវដើម្បីគាំទ្រ និងអនុវត្តការងារលុបបំបាត់ពលកម្មកុមារប្រកបដោយប្រសិទ្ធភាពនៅ ប្រទេសកម្ពុជា។ជាមួយភាពជោគជ័យនេះដែរ កន្លងមកក្រសួងការងារសហរដ្ឋអាមេរិច ក៏បានចាត់ ទុកកម្ពុជាគឺជាប្រទេសគំរូនាំមុខមួយក្នុងកិច្ចខិតខំប្រឹងប្រែងលុបបំបាត់ពលកម្មកុមាររួចមកហើយ។
លោកបានមានប្រសាសន៍ដោយបញ្ជាក់ផងថា “ ទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារសម្រាប់ នៅកម្ពុជា ក្នុងនេះ រួមមាន ការជួញដូរផ្លូវភេទ ការប្រើប្រាស់កម្លាំងដោយបង្ខំហួសកម្រិត ដែលល្មើសនឹងសិទ្ធិ កុមារ។ប៉ុន្តែយ៉ាងណាបញ្ហាទាំងអស់នេះ ត្រូវបានដោះស្រាយមួយផ្នែកធំហើយ។ ក្រៅពីនេះទម្រង់ ធ្ងន់ធ្ងរទៅលើការប្រើកម្លាំងពលកម្មកុមាររមួយទៀត គឺការងារក្រៅប្រព័ន្ធដូចជា កុមារលើតាមគំនរ សំរាម ជាដើម ” ។

ទាក់ទិនទៅនឹងការប្រើកម្លាំងពលកម្មលើកុមារនេះដែរ លោករដ្ឋមន្រ្តី បានមានប្រសាសន៍បន្ថែមថា ចំពោះការប្រើកម្លាំងពលកម្មទាល់តែអាយុពី១៨ឆ្នាំឡើងទៅ។ ប៉ុន្តែសម្រាប់កុមារអាយុ១៥ឆ្នាំ ទាល់ តែមានការសុំអនុញ្ញាតពីក្រសួង ជាមុនសិន ។ ដោយឡែក​ បញ្ហាប្រឈមជាមួយនឹងការប្រើកម្លាំង ពលកម្មលើកុមារនេះដែរ ដោយសារថាបញ្ហាជីវភាពក្រីក្រដែលឪពុកម្តាយខ្លះចាំបាច់ត្រូវអោយកូន របស់ខ្លួនមិនទាន់គ្រប់អាយុត្រូវចេញទៅធ្វើការងារក្រៅផ្ទះ ។ លោករដ្ឋមន្រ្តី ក៏បានសង្កត់ធ្ងន់ដែរថា កន្លងមកការអនុវត្តផែនការសកម្មភាពជាតិស្តីពី ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុត នៃពលកម្មកុមារ ( ២០០៨-២០១២ ) ទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ ។ បើយោងតាមការអង្កេតពលកម្មកុមារ ឆ្នាំ២០១៣ របស់វិទ្យាស្ថានស្ថិតិ បានបង្ហាញថា ចំនួនពលកម្មកុមារបានធ្លាក់ចុះជិតពាក់កណ្តាល ពី ចំនួន ៧៥០ ០០០ នាក់ មកត្រឹម ៤២៩ ៣៨០នាក់ និងទម្រង់ធ្ងន់ធ្ងរបានថយចុះពី ២៥៣ ០០ ០នាក់ មកត្រឹម ២៣៦ ៤៩៨នាក់ ទោះបីជាកំណើនប្រជាជន បានកើនឡើងពី ១០លាននាក់នៅឆ្នាំ២០០១ ដល់ ១៤លាននាក់ នៅឆ្នាំ២០១៣ ក៏ដោយចុះ ។ គម្រោងកម្មវិធីជាតិ លុបបំបាត់ពលកម្មកុមារ បាន សម្រេចដកហូត និងការពារពលកម្មកុមារងាយរងគ្រោះ និងយុវជនបានប្រមាណ២៨០០០នាក់គិត ចាប់ពីឆ្នាំ២០១២ មកដល់បច្ចុប្បន្ន ដើម្បីឱ្យកុមារទាំងនោះ ទទួលបានការអប់រំ  ការបណ្តុះបណ្តាល ជំនាញ និងសមាហរណកម្មទៅក្នុងសង្គមជាតិវិញ។ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងនេះ រដ្ឋាភិបាល កម្ពុជាបានកាត់បន្ថយពលកម្មកុមារពីចំនួន ១៦.២ ភាគរយ នៅឆ្នាំ១៩៩៩ មកត្រឹមរង្វង់ ៩  ភាគរយ ដែលធ្វើអោយប្រទេសកម្ពុជាសម្រេចបាន កៀកនឹងគោលដៅអភិវឌ្ឍសហវត្សរ៍  ដែលកំណត់ត្រឹម ៨ភាគរយ នៅឆ្នាំ២០១៥ ។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា  ដើម្បីបានទទួលភាពជោគជ័យ បន្ថែមទៀត ក្រសួងនឹងខិតខំទៅលើការជំរុញប្រសិទ្ធភាពអនុវត្តអធិការកិច្ចការងារ ដោយផ្តោត ជា សំខាន់ទៅលើការលុបបំបាត់ពលកម្មកុមារ នៅក្នុងវិស័យសេដ្ឋកិច្ចរៀបរយ  និងសេដ្ឋកិច្ច មិនរៀប​រយ ជាពិសេសការពង្រីកវិសាលភាព នៃយន្តការប្រឆាំងពលកម្មកុមារនៅថ្នាក់ជាតិ និងក្រោមថ្នាក់ ជាតិ៕

 អត្ថបទ ៖ ចំណាន (៤២)

ឯកឧត្តម ស៊ុន ចាន់ថុល ៖ ក្រសួង នឹងប្រើម៉ាស៊ីនវាស់កម្រិតស្រុតទ្រនាប់ផ្លូវ ដើម្បី...

News New: ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន អះអាងថា ក្រសួង  នឹងប្រើប្រាស់ម៉ាស៊ីនវាស់កម្រិតស្រុតស្រទាប់ផ្លូវ ដើម្បីត្រួតពិនិត្យគុណភាពផ្លូវ មុននឹងផ្តល់អោយក្រុមហ៊ុនសាងសង់។ ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០១៧ កាលពីថ្ងៃទី២៨ ខែធ្នូ នៅទីស្តីការក្រសួង ដោយមានការ អញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ក្រោមឱវាទ តំណាង ក្រសួង និងស្ថាប័នពាក់ព័ន្ធមួយចំនួនផងដែរនោះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានបង្ហាញអំពីសមិទ្ធិ ផលការងារ ដែលសម្រេចបាន និងកំពុងបន្តសំខាន់ៗមួយចំនួន ពាក់ព័ន្ធទៅនឹងកំណែទម្រង់ របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលក្នុងនោះរួមមាន ៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺឯក ភាពបញ្ចុះតម្លៃ ១០% នៃតម្លៃសេវាលើកដាក់កុងតឺន័រ នៅទីលានកុងតឺន័រកំពង់ផែស្វយ័តភ្នំពេញ យល់ព្រមបញ្ចុះតម្លៃ ៥% នៃតម្លៃសេវាលើកដាក់កុងតឺន័រនៅទីលានកុងតឺន័រ ភ្នាក់ងារកម្ពុជានាវាចរ “កាំសាប” យល់ព្រមបញ្ចុះថ្លៃ ១០% នៃតម្លៃសេវាកត់ត្រាកុងតឺន័រលើសម៉ោង និងបញ្ចុះតម្លៃ ១០% នៃតម្លៃត្រួតពិនិត្យកុងតឺន័រ នៅពេលលើកដាក់នៅនាវា និងសមាគមរថយន្តដឹកជញ្ជូនទំនិញកម្ពុជា យល់ព្រមកាត់បន្ថយកម្រៃសេវា១០ដុល្លារក្នុងមួយកុងតឺន័រសម្រាប់បណ្តោយ៤០ហ្វីត និង៥ដុល្លារ  ក្នុងមួយកុងតឺន័រសម្រាប់បណ្តោយ២០ហ្វីត។ លោកបន្ថែមថា ក្រសួងក៏បានធ្វើកំណែទម្រង់សំខាន់ មួយចំនួនទៀតរួមមាន ៖ ការដាក់ឱ្យដំណើរការមណ្ឌលប្តូរ និងពន្យារប័ណ្ណបើកបរ នៅផ្សារទំនើប អ៊ីអនម៉ល ការកាត់បន្ថយសេវាក្រៅផ្លូវការ យុទ្ធនាការចុះបង្ក្រាបរថយន្តដឹកជញ្ជូន​​លើសទម្ងន់ កម្រិតកំណត់ ការផ្សព្វផ្សាយអំពី បច្ចេកទេស នៃការជួសជុលកែច្នៃយានយន្ត ការពង្រីកការផ្តល់​សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដោយក្រសួង បានចុះកិច្ចសន្យានាំ យករថយន្ត​ចល័ត បំពាក់ដោយបច្ចេកវិទ្យាទំនើប ចំនួនពីរគ្រឿង​​ ដើម្បីបង្វិតសេវា ត្រួតពិនិត្យយានយន្តឱ្យកាន់ តែជិតប្រជាពលរដ្ឋ ជាពិសេសសម្រាប់ម្ចាស់យានយន្ត នៅតាមបណ្តាខេត្ត និងបិទចំណាំងផ្លាត សុវត្ថិភាពជូនប្រជាពលរដ្ឋ។  ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្ត្រី ក៏លើកឡើងផងអំពីគម្រោង ចេញផ្លាកលេខពិសេស សម្គាល់ម្ចាស់យានយន្ត គម្រោងបង្កើតប្រព័ន្ធស្វយ័តប្រវត្តិកម្ម ដើម្បីផ្តល់ សេវាសាធារណៈ លើការចុះបញ្ជីប័ណ្ណបើកបរ ការចុះបញ្ជីយានយន្ត ការត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានយន្ត ការផ្ទេរកម្មសិទ្ធិយានយន្ត ការសិក្សាលើគម្រោងរៀបចំ ស្វយ័តប្រវត្តិកម្ម សម្រួលដល់ការ (EDI) សម្រាប់សម្រួលបែបបទនាវា និងនាវិកចេញចូលនៅកំពង់ផែ។ ទាក់ទងនឹង បញ្ហាសាធារណការវិញ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ ក្រសួងបានជំរុញ លើកទឹកចិត្ត ការសាងសង់ ជួសជុល ថែទាំផ្លូវ នៅទីប្រជុំជនពីពេលថ្ងៃ មកពេលយប់វិញ ដើម្បីកាត់បន្ថយការ កកស្ទះចរាចរណ៍នៅពេលថ្ងៃ បានគូសគំនូសទួលបន្ថយល្បឿន គំនូសថ្មើរជើងឆ្លងកាត់ផ្លូវ និងការ ជួសជុលសំបុកមាន់ តាមចំណុចផ្លូវសំខាន់ៗ ដោយប្រើប៊ីទីមត្រជាក់ ដែលអាចប្រើបានគ្រប់រដូវ កាល បានគូសគំនូសចរាចរណ៍លើមហាវិថីសំខាន់ៗ ដើម្បីធ្វើប្រសើរឡើង ដល់សុវត្ថិភាពចរាចរ ណ៍ នៅក្នុងរាជធានីភ្នំពេញ។ បន្ថែមពីលើនេះទៀត ក្រសួងបានប្រើប្រាស់ម៉ាស៊ីនវាស់កម្រិតស្រុត ស្រទាប់ផ្លូវ ដើម្បីត្រួតពិនិត្យគុណភាពផ្លូវ មុននឹងធ្វើការប្រគល់ទទួលពីក្រុមហ៊ុនសាងសង់ ។

គួរបញ្ជាក់ថា ទោះបីមានរដ្ឋមន្ត្រីក្រសួងសាធារណការ បានខិតខំដុតដៃដុតជើង យ៉ាងណាក្តី ក៏គេ សង្កេតឃើញថា នៅតាមមន្ទីសាធារណការ និងដឹកជញ្ជូន មួយចំនួននៅតាមខេត្តនានា មានភាព អសកម្មនៅឡើយ ក្នុងការចូលរួមជួសជុល ផ្លូវជូនប្រជាពលរដ្ឋតាមជនបទ ។ ជាទូទៅគេសង្កេត ឃើញថា ទាល់តែពីថ្នាក់លើ ពិសេសនោះក្រសួងដាក់ផែនការទើបតាមមន្ទីរភ្ញាក់ខ្លួនធ្វើ ទោះបីជា មានការស្នើពីមូលដ្ឋានឃុំ សង្កាត់ក្តី ។ តែគេនូវតែឃើញផ្លូវមួយចំនួន នៅតាមជនបទមានការខូច និងគ្មានការជួសជុល ឬអើពើរពីអាជ្ញាធរនោះទេ៕


 អត្ថបទ ៖ ចំណាន (៤១)

Wednesday, December 28, 2016

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីសុខាភិបាល បង្ហាញពីហេតុផល នៃការដោះដូរមន្ទីពេទ្យ



News New : សំរាប់ការបំភ្លឺជាច្រើនសំណួរ នៅក្នុងកិច្ចប្រជុំសភា តាមការកោះហៅ របស់សមាជិក សភាគណបក្សប្រឆំាង លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អះអាងថា អ្វីដែលក្រសួង ធ្វើគឺមានតម្លាភាព និងតាមនីតិវិធីរបស់រដ្ឋ។ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៥ នាព្រឹក ថ្ងៃទី២៩ ធ្នូ ក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា លោក ម៉ម ប៊ុនហេង  បានឆ្លើយ សំណួរជាច្រើន ដែលសមាជិកសភាគណបក្សសង្គ្រោះជាតិ បានចោទសួរតាមលិខិត តាមរយៈ សម្តេច ហេង សំរិន លោករដ្ឋមន្ត្រី បានឆ្លើយចំពោះការទទួលខុសត្រូវរបស់ក្រសួង អំពីការប្រើ ប្រាស់ជំនួយក្នុងការទិញមុងការពារជំងឺគ្រុនចាញ់ ដែលគម្រោងមូលនិធិសកល ថា បញ្ហានេះគឺ ក្រសួងពុំមានកាតព្វកិច្ចធ្វើការដោះស្រាយនោះទេ នេះជា សមត្ថកិច្ចផ្តាច់មុខរបស់អង្គភាពប្រឆំាង អំពើពុករលួយ ដែលបានធ្វើការនេះ ជាមួយមូលនិធិសកល ក្នុងការស៊ើបអង្កេតតាមដានករណីនេះ អស់រយៈពេល ២ឆ្នាំ មូលនិធិសកល បានទទួលស្គាល់ និងពេញចិត្តលើរបាយការណ៍របស់អង្គ ភាពប្រឆំាងអំពើរពុករលួយ និងបានបន្តផ្តល់ជំនួយដល់ក្រសួងសុខាភិបាល ជាបន្តទៀត ចំពោះ ករណីដោះដូរមន្ទីពេទ្យវិញ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ក្រសួងបានអនុវត្តការងារកន្លងទៅ ប្រកបដោយតម្លាភាព ដោយធ្វើទៅតាមនីតិវិធីរបស់រដ្ឋ ដោយមានការចូលរួមពីគណៈកម្មការអន្តរ ក្រសួង បើរកឃើញថា មានការដោះដូរ ឃុបឃិត ប្រព្រឹត្តអំពើពុករលួយ សូមស្នើធ្វើការប្តឹងទៅ ACU» លោករដ្ឋមន្ត្រី បានលើកករណីការទិញគ្រឿងបរិក្ខាពេទ្យ និងថ្នាំពេទ្យ ថា ក្រសួង គឺបាន អនុវត្តការងារលទ្ធកម្មតាមនីតិវិធីលក្ខខណ្ឌនានា និងបែបបទដែលបានកំណត់ដោយក្រសួងសេដ្ឋ កិច្ចនិងហិរញ្ញវត្ថុ ការទិញឱសថ បរិក្ខាពេទ្យប្រចាំឆ្នាំ ក្រសួងរៀបចំ ធ្វើការដេញថ្លៃប្រកួតប្រជែង ជាអន្តរជាតិ ដោយធ្វើការផ្សព្វផ្សាយឯកសារ ដេញថ្លៃរយៈពេល ២ខែ នៅតាម សារព័ត៌មានភាសា ជាតិ និងសារព័ត៌មានជាបរទេស ទន្ទឹមនឹងនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានធ្វើការផ្សព្វ ផ្សាយតាមប្រព័ន្ធវេបសាយ នូវសៀវភៅបន្ទុករបស់ក្រសួងភិបាល រីឯកការផ្តល់សេវាមិនត្រឹមត្រូវ នៅតាមមន្ទីពេទ្យរដ្ឋ និងឯកជន ព្រមទំាងពង្រឹងគុណភាពជំនាញពេទ្យ និងក្រមសីលធម៌វិញ លោក ម៉ម ប៊ុនហេង លើកឡើងថា ក្រសួងបានខិតខំអនុវត្តតាមច្បាប់ ដែលចេញដោយព្រះរាជ ក្រម ស្តីពីការគ្រប់គ្រងលើការប្រកបវិជ្ជាជីវៈឯកជន ក្នុងវិស័យវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយ វេជ្ជសាស្ត្រ ដោយបានដាក់ឲ្យអនុវត្តតាមបណ្តារាជធានី ខេត្ត ទូទំាងប្រទេស ។ ដោយយោងច្បាប់ នេះ ក្រសួងបានចេញ ប្រកាសមួយទៀតស្តីពី តួនាទីភារកិច្ច របស់ភ្នាក់ងារត្រួតពិនិត្យឱសថ បរិក្ខា ពេទ្យ និងគ្រៀងសម្អាង និងសេវាវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រ និងប្រកាសមួយ ចំនួនទៀតលោក ម៉ម ប៊ុនហេង បន្ថែមទៀតថាក្រសួងបានកំពុងតែខិតខំពង្រឹងគុណភាពវិជ្ជាជីវៈ សុខាភិបាលយ៉ាងយកចិត្តទុកដាក់ ដោយបានចុះត្រួតពិនិត្យជាប្រចាំ ដើម្បីឃាតទុកបំផ្លាញចោល និងទប់ស្កាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ ព្រមទំាងបានបិទមិនឲ្យដំណើរការ ទីតាំងដែលមិនមានលក្ខណៈស្របច្បាប់ផងដែរ ជាងនេះក្រសួង បានធ្វើការផ្សព្វផ្សាយច្បាប់ស្តី ពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ដល់គ្រប់អង្គភាពថ្នាក់កណ្តាលក្រោមឱវាទ ព្រមទំាង ជំរុញឲ្យគណៈវិជ្ជាជីវៈសុខាភិបាលនីមួយៗមាន សមត្ថកិច្ចក្នុងការចុះបញ្ជីការ និងផ្តល់អាជ្ញាប័ណ្ណ ប្រកបវិជ្ជាជីវៈសុខាភិបាល ព្រមទំាងគ្រប់គ្រងអ្នកប្របកបវិជ្ជាជីវៈសុខាភិបាល ក្នុងក្របខណ្ឌឲ្យ បានត្រឹមត្រូវ លោករដ្ឋមន្ត្រី បញ្ជាក់ថា «ដើម្បីលុបបំបាត់សេវាសុខាភិបាលខុសច្បាប់ ក្នុងនោះ មានទំាងអ្នកដើរចាក់ថ្នាំ និងជាងធ្មេញផងដែរ ក្រសួងបាននិងកំពុង ដែលអនុវត្តប្រកាស និងផែន ការរួមរវាងក្រសួងសុខាភិបាល និងក្រសួងមហាផ្ទៃ ដែលបានដាក់ចេញ កាលពីឆ្នាំ២០១៥ កន្លង មក ហើយក៏បានប្តឹងទៅតុលាការ ចំពោះសេវាសុខាភិបាលខុសច្បាប់ បានជាច្រើនករណី និងជន ក្លែងសញ្ញា បត្រ ដើម្បីបើកកន្លែងថែទំាវេជ្ជសាស្ត្រមួយចំនួនផងដែរ » ដោយឡែកការចែកចាយ និងគ្រប់គ្រងសម្ភារៈបរិក្ខារពេទ្យ និងថ្នាំពេទ្យវិញ លោករដ្ឋមន្ត្រីថា ក្រសួងសុខាភិបាល បានមាន អង្គភាពឃ្លាំងឱសថកណ្ដាល CMS (Central Medical Store) ជាអ្នកទទួលខុសត្រូវក្នុងការគ្រប់គ្រង និងធ្វើការផ្គត់ផ្គង់ឱសថ បរិក្ខារពេទ្យដល់មន្ទីរពេទ្យសាធាណៈនៅទូទាំងប្រទេសដោយអនុវត្តតាម ប្រព័ន្ធ Electronic Database ហើយការគ្រប់គ្រងការផលិត និងការនាំចូលឱសថ គ្រប់រោងចក្រ ផលិតឱសថទាំងអស់ ដែលអាចធ្វើការផលិតឱសថបានលុះត្រាតែមានកាអនុញ្ញាតពីក្រសួងសុខា ភិបាល ។ ខ្សែសង្វាក់ផលិតកម្មនៅតាមរោងចក្រនីមួយៗ ត្រូវរៀបចំតាមស្តង់ដារ ការអនុវត្តល្អក្នុង ផលិតកម្មឱសថ GMP (Good Manufactory Practice )

 អត្ថបទ ៖ ចំណាន (៤០)

លោក សែម គន្ធា គោរពជូនពរឯកឧត្តម ស សុខា និងលោកជំទាវ ឱកាសបុណ្យចូលឆ្នាំសកល

News New :  ក្នុងឱកាសបុណ្យចូលឆ្នាំសកល ខាងមុខនេះ  លោក សែម គន្ធា ជំនួសការឯកឧត្តម ស សុខា និងជានាយរងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងជាតំណាងអោយក្រុមជំនួយការឯកឧត្តម ស សុខា បានគោរពជូនពរជ័យសិរីមង្គល វិបុលសុខ គ្រប់ប្រការជូនឯកឧត្តម ស សុខា តំណាងរាស្ត្រមណ្ឌលព្រៃវែង  និងជាអនុប្រធានសហភាពសហ ព័ន្ធយុវជនកម្ពុជា និងលោកជំទាវ ដែលមានខ្លឹមសារ ដូចខាងក្រោម ៖


 អត្ថបទ ៖ អារុណ

សម្តេចក្រឡាហោម ស ខេង ព្រមានដកតំណែងអភិបាលខេត្តជុំវិញបឹងទន្លេសាប...

News New : មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល បានប្រកាសថា នឹងបន្តសកម្មភាពបង្ក្រាបបទល្មើសនេសាទ ជាលក្ខណៈទ្រង់ទ្រាយធំជាបន្តបន្ទាប់ ដើម្បីដោះស្រាយឲ្យបាននូវបញ្ហាបទល្មើសនេសាទ នៅក្នុង បឹងទន្លេសាប ហើយចំពោះខេត្តនៅជុំវិញបឹងទន្លេសាបទំាងអស់ បើខេត្តណា នៅតែមានបទល្មើស ច្រើន និងត្រូវដកអភិបាលខេត្តចេញ។ នៅក្នុងពិធីបិទសន្និបាទបូកសុបលទ្ធការងារប្រចំាឆ្នំា២០១៦ និងលើកទិសដៅបន្តឆ្នំា២០១៧ របស់សាលាខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២៨ ធ្នូ ម្សិលម៉ិញនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា រាជរដ្ឋាភិបាល នឹងបង្កើតក្រុមការងារមួយ  ដឹកនំាដោយឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន  អគ្គស្នងការ 
នគរបាលជាតិ ដើម្បីបង្ក្រាបបទល្មើសនេសាទ នៅក្នុងបឹងទន្លេសាទ ដោយប្រើប្រាស់ទូកល្បឿន លឿនប្រភេទរ៉ូយ៉ាល់ ហើយសកម្មភាពនេះ ធ្វើជាប្រចំាដោយសម្តេច នឹងជិះយន្តហោះពិនិត្យមើល ពីខាងលើក្នុង ២សប្តាហ៍ម្តង ឬ ១ខែម្តង ។ 

ឃ្លីបសំឡេងសម្តេចក្រឡាហោម ស ខេង សម្តេចបានបន្តថា ថ្ងៃមួយសម្តេច បានជិះយន្តហោះទៅ បាត់ដំបង ដោយឆ្លងកាត់បឹងទន្លេសាប សម្តេចមើលពីលើឃើញថា បទល្មើសនេសាទ មានច្រើន ទំាងនៅកណ្តាលបឹងទន្លេសាប និងព្រៃលិចទឹក នៅជុំវិញ ដែលបញ្ហានេះ ចំាបាច់ត្រូវឲ្យយើងដោះ ស្រាយជាបន្ទាន់។ សម្តេច បានព្រមានអភិបាលខេត្តទំាងអស់ នៅជុំវិញបឹងទន្លេសាប បើខេត្តណា នៅតែមានបទល្មើសនេសាទច្រើន និងត្រូវដកពីតំណែង ។ 

សូមបញ្ជាក់ថា ដើម្បីលើស្ទួយជីវភាពរបស់ប្រជាពលរដ្ឋរាជរដ្ឋាភិបាលបានលុបចោលឡូតិ៍នេសាទ ទំាងអស់ នៅក្នុងបឹងទន្លេសាបដោយអនុញ្ញាតអោយប្រជាពលរដ្ឋធ្វើនេសាទ តាមលក្ខណៈគ្រួសារ បានទូលាយ។ ប៉ុន្តែផ្ទុយទៅវិញ បន្ទាប់លុបចោលឡូតិ៍នេសាទហើយ បទល្មើស គឺកើតឡើងយ៉ាង ខ្លំាង ដែលបញ្ហានេះចំាបាច់ឲ្យរាជរដ្ឋាភិបាលដោះស្រាយបន្ទាន់។

 អត្ថបទ ៖ អារុណ

គជប បើកសិទ្ធិឱ្យពលរដ្ឋប្តឹងតវ៉ា រហូតដល់ត្រឹមថ្ងៃទី១៤ មករា ២០១៧ ប៉ុណ្ណោះ

News New : បន្ទាប់ពីធ្វើការផ្ទៀងផ្ទាត់ទិន្ន័យឈ្មោះអ្នកដែលបានចុះឈ្មោះបោះឆ្នោតសម្រាប់បញ្ជី ឆ្នាំ២០១៦ មក គណៈកម្មាធិកាជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា ( គ.ជ.ប ) និងបិទផ្សាយបញ្ជី ជីឈ្មោះបណ្តោះអាសន្នជាលើកដំបូង នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះ ។ ថ្លែងនៅក្នុង កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ នាព្រឹកថ្ងៃទី២៨ ខែធ្នូ នេះ នៅទីស្តីការ គ.ជ.ប.  លោក ហ៊ីង ធីឬទ្ធី ជា សមាជិក គ.ជ.ប បានឲ្យដឹងថា កិច្ចប្រជុំថ្ងៃនេះ មានគោលបំណងសំខាន់ចំនួនបី ៖
ទី១៖ ត្រៀមរៀបចំបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចោលពីបញ្ជី បោះឆ្នោតនៅក្នុងឃុំ សង្កាត់ ។
ទី២៖ ការប្តឹងតវ៉ា ឬ ប្តឹងជំទាស់ លើបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នក ដែលនឹងត្រូវលុបចេញ ពីបញ្ជីបោះឆ្នោត ។
ទី៣ ៖ ការអំពាវនាវដល់អ្នកចុះឈ្មោះបោះឆ្នោត  អញ្ជើញទៅមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងលុបចេញពីបញ្ជីបោះឆ្នោត នៅក្នុងឃុំ សង្កាត់ ។ 
លោកបញ្ជាក់ថា« ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូងត្រូវធ្វើឡើងនៅថ្ងៃ ទី៣ ខែមករា ឆ្នាំ២០១៧ ។ជនណាក៏ដោយមានសិទ្ធិប្តឹងតវ៉ា ឬ/ និងប្តឹងជំទាស់ទៅក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងរយៈពេល ១០ថ្ងៃ យ៉ាងយូរ បន្ទាប់ពីថ្ងៃបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ប្រសិនឃើញឈ្មោះរបស់ខ្លួន ខុសពីភាពប្រក្រ តី ។ រយៈ ពេលចុងក្រោយនៃថ្ងៃបញ្ចប់ការប្តឹងតវ៉ា រឺប្តឹងជំទាស់នៅត្រឹមថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ »។ លោក ម៉ៅ សុភារិទ្ធ អគ្គលេខាធិការរង គ.ជ.ប. ក៏បានលើកឡើងថា  តួលេខសរុបចំពោះអ្នកចុះ ឈ្មោះបោះឆ្នោតសរុបជាបណ្តោះ អាសន្នមិនផ្លូវការនោះមានចំនួន ៧ ៨៧៥ ៥១២នាក់ ដែលចំនួន តួលេខនេះ នឹងពិនិត្យសម្រេចនៅថ្ងៃទី៣០ធ្នូ ដើម្បីដាក់បិទផ្សាយជាលើកដំបូងនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះ។លោកឲ្យដឹងទៀតថា បន្ទាប់បិទបញ្ជីបោះឆ្នោតមកគ.ជ.ប. និងបានទទួល ឃុំ សង្កាត់ មកនោះ បានពិនិត្យទិន័្នយចប់សព្វគ្រប់ និងបានផលិតជាបញ្ជីដំបូងរួចហើយ។ក្នុងនោះ មិនមានបញ្ហារំាងស្ទះនោះទេ សម្រាប់ការបិទផ្សាយបញ្ជីបោះឆ្នោត នាពេលខាងមុខនោះទេ។ លោកបញ្ជាក់ថា « ក្នុងបញ្ជីនោះ យើងក៏បានពិនិត្យតាមការលើកស្នើរបស់ភាគីគណបក្សសង្គ្រោះ ជាតិ ដែលបានស្នើឲ្យ គ.ជ.ប. ពិនិត្យចំពោះចំនួន ២៣១៨នាក់នោះដែរ ហើយ គ.ជ.ប បានសម្រេច ដាក់បញ្ជូលក្នុងបញ្ជីនោះដែរ ។ ប៉ុន្តែប្រសិនបើមានបញ្ហាណាមួយនោះ គឺសុំឲ្យភាគីពាក់ព័ន្ធដែល មិនសុខចិត្តនោះ សុំប្តឹងទៅនៅពេលបិទបញ្ជីផ្សាយដំបូងនោះ ប្រសិនបើអ្នកទំាងនោះមិនមានលក្ខ ខណ្ឌ គ្រប់គ្រាន់តាមច្បាប់នោះ»។ លោកបានឲ្យដឹងថា សម្រាប់បញ្ជីដែលត្រួតពិនិត្យនោះ ត្រូវបាន ផ្ទៀងផ្ទាត់ចប់សព្វគ្រប់អស់ហើយ ទំាងឈ្មោះស្ទូន ហើយនឹងសម្រេច នៅថ្ងៃទី៣០ ធ្នូ មុន នឹងដាក់ បិទផ្សាយថ្ងៃ៣ មករា ឆ្នាំ២០១៧។ ចំណែកឯលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប. បានអោយ ដឹងដែរថា បើតាមពិនិត្យនូវចំនួនទិន្នន័យ និងតាមស្នាមក្រយ៉ៅដៃ នោះមានឈ្មោះស្ទួនប្រមាណ ១៩៣០០នាក់។ ក្រោយពិនិត្យផ្ទៀតផ្ទាត់រួច គ.ជ.ប រកឃើញនៅសល់ឈ្មោះជាង ៨ពាន់នាក់ ដែល គ.ជ.ប និងសម្រេចដាក់ក្នុងបញ្ជីឈ្មោះ ដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោត ។ លោកបញ្ជាក់ថា « ឈ្មោះស្ទួន យើងបានពិនិត្យឃើញតាមទិន្នន័យ ហើយបន្ទាប់ទៀត យើងបានពិនិត្យតាមស្នាម ក្រយ៉ៅដៃទៀត អីញ្ចឹងឈ្មោះស្ទួន មានប្រមាណ ១៩៣០០នាក់។ យើងចង់ប្រាប់ថា មុនដំបូងយើង រកឃើញឈ្មោះស្ទួនតាមទិន្នន័យ ហើយយើងផ្ទៀងផ្ទាត់ឈ្មោះស្ទួនក្នុងឈ្មោះស្ទួនតាមក្រយ៉ៅដៃ ទៀត ព្រោះថាអ្នកខ្លះមានទិន្នន័យ ថ្ងៃខែឆ្នាំកំណើតដូចគ្នា។ អីញ្ចឹងយើងរកតាមទិន្នន័យនោះ យើង រកឃើញ ។ ប៉ុន្តែបើយើងរកតាមក្រយ៉ៅដៃទៀតយើង រកឃើញមនុស្សពីនាក់តែម្នាក់ ហើយករណី ផ្សេងទៀត យើងរកឃើញថាមានឈ្មោះផ្សេងគ្នា តែក្រយ៉ៅដៃមនុស្សតែម្នាក់ ដែសរុបប្រមាណជា ១៩៣០០នាក់។ ក្រោយពីផ្ទៀតផ្ទាត់រួច យើងបានរកឃើញឈ្មោះចំនួនជាង ៨ពាន់នាក់ ដែលនឹង ដាក់ក្នុងបញ្ជីឈ្មោះត្រូវលុបក្នុងបញ្ជីបោះឆ្នោត ដែលនឹងបិទផ្សាយព្រមជាមួយនឹងបញ្ជីឈ្មោះបោះ ឆ្នោតលើកដំបូង នៅថ្ងៃទី៣ មករា ឆ្នាំ២០១៧»។ ជាមួយគ្នានោះដែរ លោក ទេព នីថា បានឲ្យដឹង ទៀតថា ទិន្នន័យដែលត្រូវបានមក គ.ជ.ប.ផ្ទៀតផ្ទាត់ហើយត្រូវខុសនឹងទិន្នន័យ ជាអត្ថសញ្ញាណ ដែល ត្រូវបញ្ជូនមកគ.ជ.ប. មានចំនួនប្រមាណ ២៣ម៉ឺនឈ្មោះ ប៉ុន្តែឈ្មោះទំាងនៅត្រូវកែតម្រូវ ។ គួរបញ្ជាក់ថាបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១៦ លើកដំបូងនឹងបិទផ្សាយនៅ តាមឃុំសង្កាត់នីមួយៗ ហើយចំនួនឈ្មោះក្នុងបញ្ចីនោះអាស្រ័យទៅលើឈ្មោះ ដែលអ្នកចុះតាមការរិយាល័យនិមួយៗផង ដែរ។ គ.ជ.ប នឹងធ្វើការបង្ហោះតាមវែបសាយ គ.ជ.ប. នូវបញ្ជីដែលបិទផ្សាយលើកដំបូង និងបញ្ជី ឈ្មោះដែលត្រូវលុបចោលផងដែរ ។

 អត្ថបទ ៖ ចំណាន (៣៩)

ប្រកួតកក្រើកស្តាតអូរឡាំពិក ទីបំផុត ក្លិបកីឡាស៣ ឈ្នះ ក្លិបរាជសីហ៍ទួលសង្កែ ៥-២

News New : ក្នុងឱកាសប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៤ ឆ្នាំ២០១៦ នាល្ងាចថ្ងៃ ទី២៨ ខែធ្នូ ឆ្នាំ២០១៦ នេះ គូរខ្លាំងក្នុងពូលD គឺ ក្លិបកីឡាស៣ ជួបប្រកួតជាមួយ ក្លិបរាជសីហ៍ទួល សង្កែ ជាលទ្ធផល ក្លិបកីឡាស៣ ស៊ី រាជសីហ៍ទួលសង្កែ ៥-២ នៅពហុកីឡាដ្ឋានអូរឡាំពិក ។

បើតាមលោក អាន សុភាព គ្រូបង្វឹករបស់ក្លិបកីឡាស៣ ដែលចូលរួមដឹកនាំការប្រកួតនេះ ដោយ ផ្ទាល់ បានគូសបញ្ជាក់ថា ក្រុមកីឡាករលោក បានមកជួបជុំគ្នា ១ម៉ោងមុនការចាប់ផ្តើមប្រកួតម្លេះ ដើម្បីកំដៅសាច់ដុំ និងទទួលការចង្អុលបង្ហាញបន្ថែមពីលោក និងប្រធានក្រុមកីឡាករ ។ លោកក៏ បានបញ្ជាក់ផងដែរថា នៅតង់ទី១ លោកហាក់បីដូចជាមិនសូវសង្ឃឹមសោះ ព្រោះមើលទៅខាងគូរ ប្រកួតដូចជា មានប្រៀបជាង។ ប៉ុន្តែដល់ពេលចាប់ផ្តើមប្រកួត បានប្រមាណជាង ១០នាទីប៉ុណ្ណោះ ក្រុមកីឡាករស៣ បាននាំមុខរាជសីហ៍ ១-០ ។ បន្ទាប់មក រាជសីហ៍ទួលសង្កែ ក៏បានស៊ីមួយវិញ គឺ ១-១ ។ ចំពោះលទ្ធផលនៅតង់ទី១ ក្លិបកីឡាស៣ ទទួលបានពិន្ទុនាំមុខរាជសីហ៍ទួលសង្កែ ៣-១ ។ រហូតដល់តង់ទី២ ក្លិបកីឡាស៣ ទទួលបានពិន្ទុនាំមុខរាជសីហ៍ទួលសង្កែ ២-១ ទៀត ។ សរុបពិន្ទុ ចុងក្រោយ គឺ ក្លិបកីឡាស៣ បានយកឈ្នះក្លិបរាជសីហ៍ទួលសង្កែ ក្នុងពិន្ទុ ៥-២ ។

បើយោងទៅតាមលោក លី ប៊ុណ្ណារិទ្ធ ជាអ្នកចាត់ការទូទៅរបស់ក្លិបកីឡាស៣ បានប្រាប់ភ្នាក់ងារ News New ថា ក្លិបកីឡាស៣ និងត្រូវជួបប្រកួតមួយទៀតជាមួយ ក្លិបហ្វូណន់ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ ខាងមុខនេះ នៅពហុកីឡាដ្ឋាន វើស្ទើន ។











 អត្ថបទ ៖ អារុណ



Tuesday, December 27, 2016

អាមេរិក នឹងប្រគល់ឧបករណ៍ស្គេនក្រយៅដៃ ដល់កម្ពុជា នៅដើមឆ្នាំ២០១៧ ខាងមុខនេះ

News New : អាមេរិកនឹងប្រគល់ឧបករណ៍ស្គេនក្រយៅដៃដល់កម្ពុជានៅខែមករា ឆ្នាំ២០១៧ ខាង
មុខ ដើម្បីជួយដល់ការងារសន្តិសុខ នេះបើតាមអោយដឹងក្នុងជំនួបពិភាក្សាទ្វេរភាគីរវាងសម្តេចក្រ ឡាហោម ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យលោក វីលៀម ហេដ ( William A. Heidt ) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា ចូលជួបសំដែងការគួរសម និង ពិភាក្សាការងារ កាលពីថ្ងៃទី២៧ ខែធ្នូ កន្លងទៅនេះ

នៅក្នុងជំនួបនៅទីស្តីការក្រសួង លោក វីលៀម ហេដ  បានជម្រាបជូនពីគោលបំណងដែលមកជួប សម្តេចក្រឡាហោម  គឺដើម្បីជូនដំណឹងអំពីការប្រគល់នូវឧបករណ៍សម្ភារៈជូនដល់ក្រសួងមហាផ្ទៃ គឺឧបករណ៍ស្គេនក្រយៅដៃ ដើម្បីជួយដល់ការងារសន្តិសុខ និងការងារផ្សេងៗទៀត ដែលបម្រើឲ្យ កងកម្លាំងអនុវត្តច្បាប់សម្រាប់បំពេញការងារ ហើយគោលបំណងមួយទៀតនោះ គឺអញ្ជើញសម្តេច ក្រឡាហោម ខេង  ទៅទស្សនកិច្ចនៅសហរដ្ឋអាមេរិក  តាមពេលវេលាសមស្របណាមួយ នៅ ក្នុងឆ្នាំ២០១៧ ខាងមុខនេះ។ លោក វីលៀម ហេដ ក៏បានថ្លែងអំណរគុណ និងអបអរសាទរ ចំពោះ កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្លាំងអនុវត្តច្បាប់ នៃប្រទេសទាំងពីរ នាពេលកន្លងមក ផង ដែរ។ ជាការឆ្លើយតប សម្តេចក្រឡាហោម ខេង បានឯកភាពចំពោះការវាយតម្លៃជាវិជ្ជមាន និង ល្អប្រសើររបស់កិច្ចសហប្រតិបត្តិការរវាងកងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ ដែលបានអនុវត្ត មួយគ្នានាពេលកន្លងមក។សម្តេចក្រឡាហោម ក៏បានថ្លែងអំណរគុណដល់អាមេរិក ចំពោះការផ្តល់ នូវឧបករណ៍ស្គេនក្រយៅដៃ ដល់ក្រសួងមហាផ្ទៃ នាពេលនេះ ដើម្បីបម្រើឱ្យការងារសន្តិសុខ  និង ការងារផ្សេងៗទៀត ក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ។ ចំពោះដំណើរទស្សនកិច្ចទៅសហរដ្ឋអាមេរិក សម្តេចនៅរក្សានូវអ្វី ដែលបានព្រមព្រៀង ចំពោះដំណើរទស្សនកិច្ចនេះប៉ុន្តែសូមឱ្យភាគីទាំងពីរ ពិភាក្សាគ្នាបន្ថែមទៀត រកពេលវេលាជាក់ស្តែងណាមួយហើយនឹងខ្លឹមសារ នៃដំណើរទស្សនកិច្ច នេះរបស់សម្តេចទៅកាន់សហរដ្ឋអាមេរិក ។
  
គួររំលឹកថា ឧបករណ៍ស្គេនក្រយៅដៃ ដើម្បីជួយដល់ការងារសន្តិសុខ និងការងារផ្សេងៗទៀត បើ មិនមានការផ្លាស់ប្តូរទេនឹងប្រគល់ជូនដល់ក្រសួងមហាផ្ទៃនៅក្នុងសប្តាហ៍ទី៣ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះ


អត្ថបទ ៖ ចំណាន (៣៨)

Monday, December 26, 2016

លោក អេង ឆៃអ៊ាង ស្នើសុំសម្តេចស ខេង មានវិធានការករណីប៉ះទង្គិចគ្នារវាងប៉ូលីស និងលោក ម៉ង់ ពុទ្ធី នៅប៉ោយប៉ែត

News New : កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ម្សិលម៉ិញនេះ  នៅក្នុងកិច្ចប្រជុំពេញអង្គ នៃរដ្ឋសភា ដើម្បីពិភាក្សា និងអនុម័តទៅលើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មាត្រាមួយចំនួន នៃច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក លោក អេង ឆៃអ៊ាង អ្នកតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ បានស្នើសុំ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សុំអោយមានវិធានការណ៍ សើុបអង្កេតករណីប៉ះទង្គិចគ្នា នៅក្រុងប៉ោយប៉ែត រវាងប៉ូលីសឈ្មោះ ឈាន ពិសិដ្ឋ និងលោក ម៉ង់ ពុទ្ធី ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះ។

ចំពោះករណីខាងលើនេះ សមត្ថកិច្ចកំពុងតែដោះស្រាយតាមនីតិវិធីរបស់ខ្លួនហើយ ។ ប៉ុន្តែលោក អេង ឆៃអ៊ាង ទំនងជាមិនទុកចិត្តទៅលើការដោះស្រាយរបស់សមត្ថកិច្ចថ្នាក់ក្រោម ទើបបានលើក សំណើនេះជូនសម្តេចក្រឡាហោម ស ខេង ជួយអន្តរាគម ។



អត្ថបទ ៖ អារុណ