Sunday, December 25, 2016

លោក ហែម ដារិទ្ធិ បើកកិច្ចប្រជុំ បន្ទាប់ពីមានប្រតិកម្មពីអ្នកស្តាប់ វិទ្យុABC រឿងជនជាតិចិន...

News New : នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦នេះ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានបើកកិច្ចប្រជុំជាមួយមន្ត្រីក្រោមឱវាទក្នុងគោលដៅដើម្បីពង្រឹងប្រសិទ្ធភាពការ ងារបម្រើសេវាសាធារណ:ជូនប្រជាពលរដ្ឋនៅក្នុងខណ្ឌទាំងមូល ។​

បើតាមការវិភាគរបស់ News New យល់ឃើញថា លោក ហែម ដារិទ្ធិ បើកកិច្ចប្រជុំ នាពេលនេះ ធ្វើ ឡើងក្នុងគោលដៅពង្រឹងប្រសិទ្ធភាពការងារថ្នាក់ក្រោម ពិសេសការផ្តល់សេវាសាធារណ:ជូនពល រដ្ឋ បន្ទាប់ពីមានប្រតិកម្មរបស់បងប្អូនប្រជាពលរដ្ឋ ទូរស័ព្ទចូលវិទ្យុអេប៊ីស៊ី ជុំវិញករណីជនជាតិចិន ម្នាក់ ដែលត្រូវចោរឆក់កាបូបបាត់លិខិតឆ្លងដែន  ពេលនោះមានជនជាតិម្នាក់  បាននាំជនជាតិចិន នោះ ទៅប្តឹងនៅសង្កាត់មួយក្នុងខណ្ឌពោធិ៍សែនជ័យ តែក៏ត្រូវមន្ត្រីនគរបាលនោះ ប្រើពាក្យពេចន៍ មិនសមរម្យមកកាន់ពួកគាត់ ហើយព័ត៌មាននេះ ក៏បានលេចលឺដល់វិទ្យុ ABC ក៏មានការចូលរួមជា មតិយោបល់ផ្សេងៗពីសំណាក់ប្រិយមិត្តអ្នកស្តាប់  មន្ត្រីក្រសួងមហាផ្ទៃ និងនៅចុងក្រោយនោះ គឺ លោក ហែម ដារិទ្ធិ  អភិបាលខណ្ឌពោធិ៍សែនជ័យ  លោកបានទូរស័ព្ទចូលរួមក្នុងវិទ្យុ ABC  តែម្តង ក្នុងនោះលោក ហែម ដារិទ្ធិ ក៏ប្រកាសថា លោកនឹងដោះស្រាយជាបន្ទាន់ជាមួយមន្ត្រីនគរបាលរូប នេះ ដូចជា ៖ ការសួរនាំអោយច្បាស់លាស់ពីដើមចម សាច់រឿង ធ្វើការអប់រំណែនាំ  និងរហូតដល់ អនុវត្តតាមច្បាប់រដ្ឋបាលរបស់មន្ត្រីនគរបាលជាតិ ប្រសិនបើមានកំហុសធ្ងន់ធ្ងរ ។ ចំពោះការលើក ឡើង និងអះអាងរបស់លោក ហែម ដារិទ្ធិ ក្នុងវិទ្យុ ABC កាលពីល្ងាចថ្ងៃសៅរ៍ទី២៤ ខែធ្នូ ឆ្នាំ២០១៦
ត្រូវបានក្រុមពិធីករ ពិធីការិនីវិទ្យុ ABC និងប្រិយមិត្តអ្នកស្តាប់ទូទាំងប្រទេស ពេញចិត្ត ហើយគាំទ្រ យ៉ាងពេញទំហឹង ព្រមទាំងចាត់ទុកលោក ជាមេដឹកនាំដ៏ល្អមួយរូបសំរាប់ប្រជាពលរដ្ឋផងដែរ។






 អត្ថបទ ៖ អារុណ

0 comments:

Post a Comment