Friday, December 2, 2016

សម្តេច ប៊ុន រ៉ានី ចែកអំណោយដល់បុគ្គលិក កម្មករ អ្នកអានាម័យ ចំនួន ២ ១៩៦នាក់ នៅភ្នំពេញ

News New : នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយដល់ បុគ្គលិក កម្មករ អនាម័យ បរិស្ថាន នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ, កម្មកររបស់ក្រុមហ៊ុន សុិន ទ្រី  បុគ្គលិករបស់ក្រុមហ៊ុន អភិវឌ្ឍន៍វិស្វកម្ម និងសំណង់  សរុបចំនួន ២ ១៩៦នាក់  នៅទីស្នាក់ការ កណ្ដាល កាកបាទក្រហមកម្ពុជា ស្ថិតនៅផ្លូវ៦៥២ កែងផ្លូវ២៧១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

នាឱកាសនោះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានធ្វើការអំពាវនាវអោយបងប្អូន ទាំងអស់ ត្រូវយកចិត្តទុកដាក់ ប្រុងប្រយ័ត្ន ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍អោយបានគ្រប់ពេល វេលា ព្រោះគ្រោះថ្នាក់ចរាចរណ៍នេះ នៅតែជាកត្តាព្រួយបារម្ភជាងគេបំផុត នៅកម្ពុជាយើង ដែល ភាគច្រើនគ្រោះថ្នាក់ចរាចរណ៍គឺ កើតឡើងដោយកត្តាមនុស្ស ការបើកបរមិនគោរពគ្នា ការមិនចេះ អធ្យាស្រ័យគ្នា មិនគោរពច្បាប់ចរាចរណ៍ និងបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹង ជាដើម។ ជាង នេះទៅទៀត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានអំពាវនាវផងដែរ សូមឲ្យបងប្អូនត្រូវចៀសអោយឆ្ងាយ ពីគ្រឿងញៀន ព្រោះគ្រឿងញៀននេះ  វាបំផ្លាញអនាគតខ្លួនឯង ផ្តល់ផលលំបាកដល់ក្រុមគ្រួសារ និងសង្គមជាតិ ថែមទៀត ៕










អត្ថបទ ៖ អារុណ

0 comments:

Post a Comment