Sunday, December 11, 2016

ខ្សែភាពយន្តចិន-ខ្មែជុំវិញបឹងទន្លេសាប ៣រឿង ដាក់បញ្ជាំង ៨រាជធានី-ខេត្ត រយ:ពេល ២៥ថ្ងៃ

News New : ដើម្បីចូលរួមចំណែកក្នុងការផ្លាស់ប្តូរព័ត៌មាន និងវប្បធម៌រវាងប្រទេសទំាងពីរ កម្ពុជា - ចិន  ព្រះរាជាណាចក្រកម្ពុជាយើង បានដាក់បញ្ជាំងភាពយន្តចល័តស្តីពី« ដំណើរភាពយន្តចិន-ខ្មែរ ជុំវិញបឹងទន្លេសាប » រយៈពេល ២៥ថ្ងៃ ចាប់ពីថ្ងៃទី១១ ធ្នូ ២០១៦ រហូតដល់ថ្ងៃទី៤ មករា ២០១៧។

លោក ឃឹម សារិទ្ធ រដ្ឋមន្ត្រីស្តីទី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ   បានថ្លែងនៅក្នុងពិធី សម្ពោធការ ចាក់បញ្ជាំងខ្សែភាពយន្តចល័ត របស់ចិន និងកម្ពុជា កាលពីថ្ងៃទី១១ ធ្នូ  នៅសាលសន្នីសិទ្ធចតុមុខ ថា ដាក់បញ្ជាំងភាពយន្ត ចិន - ខ្មែរ ដើម្បីអោយប្រជាជនទំាងពីរប្រទេស ស្គាល់ពីវប្បធម៌ ប្រពៃណី ទំនៀមទំលាប់របស់ប្រទេសទំាងពីរ ។ លោកថា  ការដាក់បញ្ជាំងខ្សែភាពយន្តរបស់ចិន  និងកម្ពុជា ស្តីពី « ដំណើរភាពយន្តចិន-ខ្មែរ ជុំវិញបឹងទន្លេងសាប » នឹងចាក់បញ្ជាំងរហូតដល់ទៅខេត្ត៨ តាមទី កន្លែងប្រជុំជន ឬទីសាធារណៈ ដើម្បីអោយប្រជាជនទស្សនាជាសាធារណៈដែរ ដោយមិនមានការ លក់សំបុត្រទេ។ លោកបញ្ជាក់ថា« តាមរយៈព្រឹត្តិការណ៍ បានឆ្លុះបញ្ចាំងឲ្យឃើញថាវិទ្យុកម្ពុជា-ចិន មិនត្រឹមតែ បានចូលរូមចំណែក យ៉ាងសកម្មក្នុងការផ្លាស់ប្តូរព័ត៌មាន  និងវប្បធម៌ រវាងប្រជាជនជន យើងទំាងពីរកម្ពុជា-ចិន នៅប៉ុណ្ណោះទេ ហើយវាក៏ជាស្ពានយ៉ាងរឹងមាំ នៃសាមគ្គីភាពរវាងប្រជាជន យើងទំាងពីរទៅមករកគ្នាប្រកបដោយស្នាមញញឹម និងរ៉ឹតចំណងមិត្តភាព ប្រទេសយើងទំាងពីរឱ្យ កាន់តែរ៉ឹងមាំថែមទៀតផងដែ រ» ។ លោក Xiong Bo ឯកអគ្គរដ្ឋទូចចិន​ប្រចាំនៅកម្ពុជា បានថ្លែងថា ការដាក់បញ្ជាំងភាពយន្តចល័តចិន-កម្ពុជា ថ្ងៃនេះបន្ទាប់ថ្នាក់ដឹកនំានៃប្រទេសទំាងពីរ បានឯកភាព គ្នាក្នុងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌មនុស្សជាតិ។លោកបញ្ជាក់ថា «ខ្ញុំជឿ ជាក់ថា  កម្មវិធីនេះ  មុខជានឹងអាចបង្កើនការយល់ដឹងពីគ្នារវាងប្រជាជន នៃប្រទេសទំាងពីរ ប្រកប ដោយប្រសិទ្ធភាព និងផ្សារភ្ជាប់ដូងចិត្តរបស់ប្រជាជនឱ្យមានភាពកាន់តែតែជិតស្និទ្ធិ។ខ្ញុំសូមជូនពរ ដោយស្មោះអស់ពីដួងចិត្តឱ្យកម្មវិធីដំណើរភាពយន្ត ចិន - ខ្មែរ ជុំវិញបឹងទន្លេសាប ទទួលបានជោគ ជ័យ និងទទួលបានការស្វាគមន៍យ៉ាងច្រើនកុះករ ពីសំណាក់ប្រជាជន នៅតាមតំបន់បទ នៃបណ្តា ខេត្តជាគោលដៅ ។ ខ្ញុំជឿងជាក់ថា  ភាពយន្តល្បីៗទំាងនេះ នឹងនំាមកនូវអារម្មណ៍ប្លែកៗ ជូនទស្ស និកជនជាក់ជាមិនខាន»។ គួរបញ្ជាក់ថា ការដាក់បញ្ចាំងខ្សែរភាពយន្តចល័ត កម្ពុជា-ចិន ក្រោមកិច្ច សហការណ៍ពីបួនភាគីមាន ៖
ទី១ ៖ ក្រសួងវប្បធម៌និង វិចិត្រសិល្បៈ 
ទី២ ៖ ស្ថានទូតចិនប្រចាំនៅកម្ពុជា 
ទី៣ ៖ សហភាពសហព័ន្ធយុវជនកម្ពុជា
ទី៤ ៖ វិទ្យុមិត្តភាពកម្ពុជា - ចិន ។ 
ភាពយន្តនេះ នឹងចាក់បញ្ជាំង រយៈពេល ២៥ថ្ងៃ ចាប់ពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ ដែលនឹងត្រូវចាក់បញ្ជាំងបង្ហាញពីភាពល្អឆើតឆាយរបស់ចិន និងកម្ពុជា  នៅតាមទីតំាង សរុបទំាងអស់ ១៣កន្លែង ក្នុងបណ្តារាជធានី-ខេត្តចំនួន៨ រួមមាន៖ រាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ពោធិ៍សាត់  និងខេត្តកំពង់ឆ្នាំង ។ខ្សែភាពយន្ត ដែលដាក់បញ្ជាំងរួមមានរឿង ៖ ទី១ ៖ អ្នកប្រយុទ្ធលើវាលស្មៅ ទី២៖ ជីវិតនាងសុងទុន ទី៣៖ ស្នាមញញឹមអង្គរ និងព្យាណូក្នុងរោងចក្រ ៕


 អត្ថបទ ៖ ចំណាន (២៦)

0 comments:

Post a Comment