Monday, December 12, 2016

លោក កឹម សុខា សន្យារកដំណោះស្រាយឱ្យមន្ត្រីសង្គមស៊ីវិល ចេញពីព្រៃស

News New : ខណៈពេលចូលសួរសុខទុក្ខមន្ត្រីសង្គមស៊ីវិល នៅពន្ធនាគារព្រៃសរ កាលពីរសៀល ថ្ងៃទី១២ ធ្នូ ម្សិលម៉ិញនេះ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានសន្យានឹងរក​វិធីដោះស្រាយផ្នែកនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យមន្ត្រីសង្គមស៊ីវិល រួចពី ពន្ធនាគារ ។ 
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយពីសួរសុខទុក្ខមន្ត្រីសង្គមស៊ីវិល លោក ឡុង រី  បញ្ជាក់ថា លោក កឹម សុខា បានទៅសួរសុខទុក្ខមន្ត្រីសង្គមស៊ីវិល ៤នាក់(អ្នកស្រីលឹម មុនី -លោកនី សុខា -លោកយី សុខសាន្ដ -លោកណៃ វ៉ង់ដា) និងសកម្មជនដីធ្លី អ្នកស្រី ទេព វន្នី ដែលកំពុងជាប់ឃុំឃាំងនៅពន្ធនា គារព្រៃស  ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។   លោក ឡុង រី  គូសបញ្ជាក់ថា « គោល បំនងលោក កឹម សុខា គឺពំានាំសួរសុខទុក្ខហើយគាត់កំពុងតែរកដំណោះស្រាយនយោបាយ ព្រោះ នោះជាបញ្ហារួមដែលលោកត្រូវតែដោះ។ ដំណាក់កាលទី១ លោកថា នឹងមានជំនួបជាមួយថ្នាក់ដឹក នំាគណបក្សប្រជាជនកម្ពុជា ជជែកគ្នាទាក់ទងទៅនឹងសង្គមស៊ីវិល និងជជែកគ្នាជាបន្តបន្ទាប់ទៀត »។ បើតាមលោក ឡុង រី បានឲ្យដឹងថា  ក្នុងជំនួបនោះ  មន្ត្រីសង្គមស៊ីវិល  បានសាទរឲ្យថ្នាក់ដឹកនំា គណបក្សសង្គ្រោះជាតិជួបជជែកពិភាក្សាជាមួយថ្នាក់ដឹកនំាគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យពួក គាត់ឆាប់បានចេញពីពន្ធនាគារជួបប្រព័ន្ធកូន និងបន្តការងាររបស់ខ្លួនទៀត។ លោក ឡុង រី បញ្ជាក់ ថា « អ្នកនៅក្នុងពន្ធនាគារសប្បាយរីករាយចង់ឲ្យប្រមុខរាជរដ្ឋាភិបាលជួបជជែកគ្នា ហើយដំណោះ ស្រាយរួម។ លោក កឹម សុខា សប្បាយនឹងទទួលយកការលើកឡើងរបស់មន្ត្រីសង្គមស៊ីវិល ហើយ ថា នឹងខិតខំផ្សះផ្សាយបង្រួបបង្រួម ដោះស្រាយបញ្ហារបស់ជាតិ»។ លោកបានឲ្យដឹងទៀតថា មន្ត្រី សង្គមស៊ីវិលស្វាគមន៍ចំពោះជំនួបរវាងថ្នាក់ដឹកនាំបក្សប្រឆំាង និងបក្សកាន់អំណាច ហើយពួកគាត់ ទន្ទឹងរងចាំដំណោះស្រាយយ៉ាងអន្ទះសារ ។  ខ្ញុំ និង ប្រជាពលរដ្ឋទូទំាងប្រទេសសង្ឃឹមថា នឹងមាន ដំណោះស្រាយ ដើម្បីបញ្ហាជាមួយគ្នា។

 អត្ថបទ ៖ ចំណាន (២៨)

0 comments:

Post a Comment