Wednesday, December 14, 2016

ស្រុកពាមជរ ប្រកួតរត់ម៉ារ៉ាតុង ជ្រើសរើសជើងឯក ថ្ងៃទី១៨ ធ្នូ មានពាក្យស្លោក ៤ បង្ហាញជូន

News New : តាមទិសដៅលោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក ខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ សហភាព សហព័ន្ធយុវជនកម្ពុជា ស្រុកពាមជរ ខេត្តព្រៃវែង នឹងរៀបចំពិធី រត់ម៉ារ៉ាតុង ជ្រើសរើសជើងឯកយុវ ជនស្រុក ចំនួន ១០នាក់ ដើម្បីយកទៅប្រកួតនៅថ្នាក់ខេត្ត នាថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ ខាងមុខ។

បើយោងតាមលោក ហ៊ុន ចាន់ដែន  ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកពាមជរ  បានឱ្យ ដឹងថា កីឡាករ ដែលនឹងចូលរួមប្រកួតមានចំនួន ៤៧០នាក់ មកពីស្ថាប័នផ្សេងៗដូចជា ៖ សមាជិក យុវជនស្រុក ឃុំ ភូមិ អាជ្ញាធរដែនដីស្រុក ឃុំ មន្ត្រីនរគបាល យោធា ការិយាល័យអប់រំស្រុក សិស្ស វិទ្យាល័យ  និងសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង  ដែលជាក្រុមការងារចុះជួយ ស្រុកពាមជរ ។ លោក ហ៊ុន ចាន់ដែន បានបញ្ជាក់ផងដែរថា កម្មវិធីនេះ គឺ រៀបចំដោយក្រុមការងារ ជាសមាជិក សហភាព សហព័ន្ធ​ យុវជនកម្ពុជា ខេត្តព្រៃវែង  ចុះជួយស្រុកពាមជរ  ដែលមានលោក ឈឹម ផាន់ណា ជាប្រធាន ។

បើតាមលោក ឈឹម ផាន់ណា អ្នកដឹកនាំរៀបចំកម្មវិធីនេះ បានប្រាប់ភ្នាក់ងារ News New ថា កម្មវិធី រត់ នឹងចាប់ផ្តើមពីម៉ោង ៧:០០ព្រឹក ដោយចេញពី ទិសដៅស្នាក់ការ ស.ស.យ.ក. ស្រុកពាមជរ ក្នុង ចម្ងាយ៥គីឡូម៉ែត្រ និងបញ្ចប់វិញនៅស្នាក់ការ ស.ស.យ.ក.ស្រុកពាមជរ ដដែល។ លើសពីនេះទៅ ទៀត កីឡាករទាំងអស់ ក្រុមការងារ នឹងចែកជូននូវអាវយឺតប្រភេទកីឡា  ដែលបោះពុម្ពដោយក្រុម ការងារផ្ទាល់ ។ ចំពោះបច្ចេកទេស នៃការប្រកួត លោក ឈឹម ផាន់ណា បានបន្តទៀតថា យើងបែង ចែកអោយមានគណ:កម្មការវាយតំលៃនៅទីផ្តាច់ព្រ័ត្រ  គណ:កម្មការត្រួតពិនិត្យតាមផ្លូវ  ៥ចំណុច គឺ ១គីឡូម៉ែត្រ មានគណ:កម្មការមួយសំរាប់ប្រគល់សញ្ញាសំគាល់ចំនួនគីឡូម៉ែត្រ និងមានចែកជូន ទឹកសុទ្ធ និងផ្លែចេកទុំ សំរាប់ទទួលទានតាមផ្លូវផងដែរ ។

លោក ឈឹម ផាន់ណា ក៏បង្ហាញផងដែរ អំពីគោលបំនងសំខាន់ៗនៃការរៀបចំពិធីនេះ ដោយលោក បញ្ជាក់ដូចខាងក្រោម ៖
១ ៖ តាមទិសដៅរបស់លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា
២ ៖ ការណែនាំបន្ថែមរបស់លោក ខៀវ ភារិទ្ធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង
៣៖ ដើម្បីប្រមូលកំលាំងយុវជនឱ្យចេះសាមគ្គីគ្នា ស្រលាញ់គ្នា  រួបរួមគា្ន ស្រលាញ់ និងលើកកំពស់ វិស័យកីឡានៅកម្ពុជា ។
ជាងនេះទៅទៀត លោក ឈឹម ផាន់ណា ក៏បង្ហាញផងដែរថា កម្មវិធីនេះ យើងមានពាក្យស្លោក ៤ សំខាន់ៗ សំរាប់ចងបង្ហាញសាធារណជន រួមមាន ៖
១ ៖ កីឡានាំមកនូវសុខភាព សាមគ្គីភាព មិត្តភាព និងជៀសឆ្ងាយពីគ្រឿងញៀន ។
២ ៖ កីឡានាំមកនូវសុខភាព សាមគ្គីភាព មិត្តភាព វិបុលភាព និងវឌ្ឍនភាព ។
៣៖ កីឡាចាប់ផ្តើមពីយើងទាំងអស់គ្នា ។
៤៖ កីឡា និងយុវជន គឺតែមួយ ។

អត្ថបទ ៖ អារុណ




0 comments:

Post a Comment