Thursday, December 15, 2016

យន្តការ ៣សំខាន់ របស់គណបក្សអំណាចខ្មែរ ធ្វើឱ្យសាធារណ:មតិគាំទ្រ ?

News New : លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ត្រូវបានសាធារណ:មតិមួយចំនួន គាំទ្រចំពោះការលើកឡើងរបស់លោក ទាក់ទងទៅនឹងចក្ខុវិស័យចំបងៗ  របស់គណបក្សអំណាច ខ្មែរ ក្នុងពេលដែលលោកអញ្ជើញជា វាគ្មិន ក្នុងកម្មវិទ្យុ កាលពីពេលកន្លងទៅ ។  លោក សួន សេរី រដ្ឋា បានបញ្ជាក់ថា គណបក្សអំណាចខ្មែរ ពុំមែនធ្វើនយោបាយ ដើម្បីខ្លួនឯងឈ្នះនោះទេ គឺ គណ បក្សនេះ មានបេសកកម្ម ធ្វើនយោបាយ ដើម្បីអោយពលរដ្ឋឈ្នះ មានន័យថា  កន្លងមកប្រជាពល រដ្ឋមិនមែនជាអ្នកឈ្នះទេ ក្រោយពីបោះឆ្នោតរួច គឺ អ្នកនយោបាយ ដែលទទួលបានកៅអីក្នុងសភា ជាអ្នកឈ្នះ ព្រោះចង់សំរេចអី ធ្វើអី គឺស្រេចតែពួកគាត់ ។ ចំណែកឯប្រជាពលរដ្ឋ គឺគ្មានសិទ្ធិអ្វីទៅ លូកលាន់ រឺតវ៉ាឡើយ ។ លើសពីនេះទៀត លោក សួន សេរីរដ្ឋា ក៏បានបញ្ជាក់ផងដែរថា គណបក្ស អំណាចខ្មែរ ធ្វើនយោបាយ គឺមានចក្ខុវិស័យច្បាស់លាស់ ធ្វើយ៉ាងអោយប្រជាពលរដ្ឋស្គាល់ថា ខ្លួន ឯងមានអំណាច ព្រោះប្រជាពលរដ្ឋមានអំណាច ចាប់តាំងពីកើត រហូតដល់ស្លាប់ ។

ចំពោះការលើកឡើងរបស់លោក សួន សេរីរដ្ឋា ខាងលើនេះ យើងអាចសរុបបានថា ៣យន្តការ ដ៏ សំខាន់របស់គណបក្សអំណាចខ្មែរ គឺ ៖
ទី១ ៖ ធ្វើនយោបាយមិនមែន ដើម្បីខ្លួនឯងឈ្នះ ។
ទី២ ៖ ធ្វើនយោបាយ ដើម្បីអោយប្រជាពលរដ្ឋឈ្នះ ។
ទី៣៖ ធ្វើនយោបាយ ដើម្បីអោយប្រជាពលរដ្ឋមានអំណាច ។
ចំណុចទាំងបីនេះ បានធ្វើអោយសាធារណ:មតិមួយចំនួន គាំទ្រយ៉ាងខ្លាំង ដែលផ្ទុយពីគណបក្ស មួយចំនួន ធ្វើនយោបាយ ដើម្បីតែសន្លឹកឆ្នោត និងបិទបាំងមិនឱ្យពលរដ្ឋមានអំណាចនោះ ៕

អត្ថបទ ៖ អារុណ

0 comments:

Post a Comment