Monday, December 26, 2016

លោក អេង ឆៃអ៊ាង ស្នើសុំសម្តេចស ខេង មានវិធានការករណីប៉ះទង្គិចគ្នារវាងប៉ូលីស និងលោក ម៉ង់ ពុទ្ធី នៅប៉ោយប៉ែត

News New : កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ម្សិលម៉ិញនេះ  នៅក្នុងកិច្ចប្រជុំពេញអង្គ នៃរដ្ឋសភា ដើម្បីពិភាក្សា និងអនុម័តទៅលើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មាត្រាមួយចំនួន នៃច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក លោក អេង ឆៃអ៊ាង អ្នកតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ បានស្នើសុំ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សុំអោយមានវិធានការណ៍ សើុបអង្កេតករណីប៉ះទង្គិចគ្នា នៅក្រុងប៉ោយប៉ែត រវាងប៉ូលីសឈ្មោះ ឈាន ពិសិដ្ឋ និងលោក ម៉ង់ ពុទ្ធី ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះ។

ចំពោះករណីខាងលើនេះ សមត្ថកិច្ចកំពុងតែដោះស្រាយតាមនីតិវិធីរបស់ខ្លួនហើយ ។ ប៉ុន្តែលោក អេង ឆៃអ៊ាង ទំនងជាមិនទុកចិត្តទៅលើការដោះស្រាយរបស់សមត្ថកិច្ចថ្នាក់ក្រោម ទើបបានលើក សំណើនេះជូនសម្តេចក្រឡាហោម ស ខេង ជួយអន្តរាគម ។



អត្ថបទ ៖ អារុណ

0 comments:

Post a Comment