Sunday, December 18, 2016

ឈ្មោះអ្នកជាប់ជើងឯករត់ម៉ារ៉ាតុង ទាំង ១០នាក់ ប្រចាំស្រុកពាមជរ

News New : នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ នេះ យ៉ាងហោចណាស់ ក៏មានយុវជន យុវនារី ចំនួន ៤៧៥នាក់ បានចូលរួមនៅក្នុងពិធីរត់ម៉ារ៉ាតុង ជ្រើសរើសជើងឯក ១០នាក់របស់សហភាពសហព័ន្ធ យុវជនកម្ពុជា ស្រុកពាមជរ  ខេត្តព្រៃវែង ត្រៀមប្រកួតថ្នាក់ខេត្ត នាថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ ខាង មុខនេះ។

តាមលោក ឈឹម ផាន់ណា សមាជិកគណ:កម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង  និងជាប្រធានក្រុមការងារចុះជួយស្រុកពាមជរ បានគូសបញ្ជាក់ថា ការបង្កើតអោយមានកម្មវិធី រត់ ម៉ារ៉ាតុង នេះ គឺអនុវត្តតាមទិសដៅ របស់ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជន កម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ក្នុងគោលដៅលើកកំពស់ វិស័យកីឡានៅកម្ពុជា ដើម្បីសុខភាព សាមគ្គីភាព មិត្តភាព និងជៀសឆ្ងាយពីគ្រឿងញៀន ។

ទាក់ទងទៅនឹងពិធី រត់ម៉ារ៉ាតុង នេះដែរ  លោក ហ៊ុន ចាន់ដែន   ប្រធានសហភាពសហព័ន្ធ យុវជន
កម្ពុជា ស្រុកពាមជរ បានបញ្ជាក់ថា កីឡាករ ដែលបានចូលរួមប្រកួតរត់ម៉ារ៉ាតុង នាពេលនេះ  មាន ការចូលរួមពី សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកពាមជរ សិស្សវិទ្យាល័យ មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ មន្ត្រីការិយាល័យជុំវិញស្រុក និងប្រជាពលរដ្ឋ សរុប ៤៧៥នាក់ ។ ជាងនេះ ទៅទៀត លោក ហ៊ុន ចាន់ដែន បានបន្តថា កីឡាករ ទាំង ៤៧៥នាក់ ដែលចូលរត់ម៉ារ៉ាតុង នាពេល នេះ ទទួលបានអាវយឺតកីឡាដ៏ស្រស់ស្អាតម្នាក់មួយ អាហារសំរន់ និងទឹកសុទ្ធមួយដប ​ក្នុងបរិយា កាសយ៉ាងសប្បាយរីករាយទៀតផង ។ ចំពោះចម្ងាយទីរត់ លោក ហ៊ុន ចាន់ដែន បានកំណត់ជាពីរ គឺ ផ្នែកខាងបុរស រត់ក្នុងចម្ងាយ ៥គីឡូម៉ែត្រ និងខាងនារី រត់ក្នុងចម្ងាយ ៣គីឡូម៉ែត្រ ។

ជាលទ្ធផលក្នុងការប្រកួតរត់ប្រណាំងម៉ារ៉ាតុងនេះ គឺមានយុវជន ៥នាក់ និងយុវនារី ៥នាក់ ទទួល បានជ័យជំនះ ក្លាយជាជើងឯកប្រចាំស្រុកពាមជរ ពីលេខ១ ដល់លេខ៥ ដែលមានឈ្មោះដូចខាង ក្រោម ៖
ផ្នែកបុរស ៖
លេខ១ ៖ កេត វិច្ឆិកា
លេខ២ ៖ មាន សាបាន
លេខ៣ ៖ កា ភារម្យ
លេខ៤ ៖ យន ដារ៉ាទី
លេខ៥ ៖ ហាស់ សាលាក
ផ្នែកនារី ៖
លេខ១ ៖ ចិន សំណាង
លេខ២ ៖ ភួន ស្រីរត្ន
លេខ៣ ៖ លន់ ចាន់ណា
លេខ៤ ៖ ទួត សំងាត
លេខ៥ ៖ ប្រាក់ សុធា ។
បញ្ជាក់ : កម្មវិធីរត់ម៉ារ៉ាតុងខាងលើនេះ រៀបចំដោយសមាជិកគណ:កម្មាធិការសហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តព្រៃវែង  ចុះជួយស្រុកពាមជរ ដឹកនាំដោយលោក ឈឹម ផាន់ណា  ប្រធានក្រុម ការងារចុះជួយស្រុកពាមជរ សហការណ៍ជាមួយសហភាព សហព័ន្ធ យុវជនកម្ពុជា ស្រុកពាមជរ​ ដែលមានលោក ហ៊ុន ចាន់ដែន ជាប្រធាន ។


















អត្ថបទ ៖ អារុណ

 


0 comments:

Post a Comment