Friday, December 2, 2016

លោកឧកញ៉ា ខៀវ ភារិទ្ធ ថ្លែងអំណរគុណអ្នកចូលរួមពិធី រម្លឹកគុណសម្តេច ជា ស៊ីម និងលោកជំទាវ

News New : លោកឧកញ៉ា ខៀវ ភារិទ្ធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ដែល ជាអ្នករៀបចំពិធី រម្លឹកគុណសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ មួយរូប ក្នុង ចំណោមអ្នករៀបចំទាំងអស់ បានសំដែងទឹកចិត្តថ្លែងអំណរគុណដល់អ្នកចូលរួម ដែលបានធ្វើឱ្យ ពិធីនេះដំណើរការទៅយ៉ាងល្អប្រសើរ ដោយលោកបានសរសេរទំព័រ Facebook របស់លោក ដែល ខ្លឹមសារដូចខាងក្រោម ៖

ខ្ញុំបាទតាងនាមសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ខ្ញុំបាទសូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតជូនចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេច ឯកឧត្តម លោកឧកញ៉ា លោក ជំទាវ លោក លោកស្រី លោកតា លោកយាយ ពូ មីង បងប្អូនប្រជាពលរដ្ឋ យុវជន និងសិស្ស និស្សិត ទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងពីធី " រម្លឹកគុណឧទ្ទិសដល់វិញ្ញាណក្ខន្ធសម្តេចអគ្គ មហាធម្មពោធិសាល ជា ស៊ីម  និងលោកជំទាវ " កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ ។ ទន្ទឹមនឹងនេះ ដែរ យើងខ្ញុំក៏សូមថ្លែងអំណរគុណចំពោះឯកឧត្តម ស សុខា និងលោកជំទាវ ព្រមទាំងក្រុមការងារ រម្លឹកគុណ (ស.ស.យ.ក.) ស.ស.យ.ក./ពវ សាលាខេត្តព្រៃវែង ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ សិល្បៈករ សិស្ស និស្សិតទាំងអស់ ដែលបានខិតខិតប្រឹងប្រែង អស់ពីកម្លាំងកាយ កម្លាំងចិត្ត ចូល រួមយ៉ាងសស្រាក់សស្រាំ ដើម្បីរៀបចំកម្មវិធីនេះឡើង រហូតទទួលបានជោគជ័យ ប្រកបដោយភាព អធិកអធម គួរជាទីមោទនៈ ។ 
ជាចុងបញ្ចប់ យើងខ្ញុំសូមគោរពជូនពរ សម្តេច ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោក ស្រី លោកតា លោកយាយ ពូមីង បងប្អូនប្រជាពលរដ្ឋ យុវជន សិស្ស និស្សិត ក្រុមការងារពាក់ព័ន្ធ រួមទាំងគ្រួសារស.ស.យ.ក./ពវទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងពុទ្ធពរ ទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ ។ សូមអរគុណ!

សូមបញ្ជាក់ថា ៖ ពិធីរម្លឹកគុណសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ នេះ ផ្តួច ផ្តើមរៀបចំដោយឯកឧត្តម ស សុខា និងលោកជំទាវ សហភាពសហព័ន្ធយុវជនកម្ពុជា សហការ ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង រដ្ឋបាលសាលាខេត្តព្រៃវែង និងក្រសួង ស្ថា ប័ន ពាក់ព័ន្ធជាច្រើនទៀត ៕

























អត្ថបទ ៖ អារុណ

0 comments:

Post a Comment