Tuesday, December 20, 2016

ឯកឧត្តម ស សុខា រៀបចំអាហារសាមគ្គីជូនប៉ូលីសចរាចរណ៍ អ្នកសារព័ត៌មាន និងអ្នកសិល្ប:

News New : ក្នុងនាមជាយុវជនមួយរូប ឯកឧត្តម ស សុខា តំណាងរាស្ដ្រមណ្ឌលព្រៃវែង និងជាអនុ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ តែងតែយកចិត្តទុកដាក់ខ្ពស់ដល់ក្រុមការ ងារ មិនថា ឋាន:តួនាទីប៉ុណ្ណាឡើយ គឺស្រលាញ់រាប់អាន និងជួយដោះស្រាយទុក្ខលំបាកស្មើៗគ្នា។ ជាក់ស្តែង នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦នេះ ឯកឧត្តម និងលោកជំទាវ  បានរៀបចំអាហារសាមគ្គីថ្ងៃ ត្រង់ ជូនដល់ មន្ត្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  អ្នកសារព័ត៌មាន និងអ្នកសិល្ប: នៅភោជនីយដ្ឋានទន្លេបាសាក់២ ក្បាលថ្នល់ ។

ថ្លែងនៅក្នុងឱកាសនោះ  ឯកឧត្តម ស សុខា បានបញ្ជាក់ថា  ការបង្កើតឱ្យមានកម្មវិធីនេះ  គឺ ដើម្បី បង្កើនភាពស្និតស្នាល និងក៏ថ្លែងអំណរគុណចំពោះកិច្ចសហការគ្នាយ៉ាងល្អលើការងារបម្រើសង្គម ជាតិ និងប្រជាពលរដ្ឋតាមមូលដ្ឋាន នាពេលកន្លងមក ។ ជាពិសេស ដើម្បីអបអរសាទរ បុណ្យចូល ឆ្នាំសកលខាងមុខនេះផងដែរ ។ លើសពីនេះទៅទៀត ឯកឧត្តម ក៏ស្នើសុំឱ្យ ក្រុមការងារទាំងអស់ បន្តកិច្ចសហការណ៍គ្នាកាន់តែខ្លាំងឡើងថែមទៀត ដើម្បីបន្តសកម្មភាពចុះតាមមូលដ្ឋានជួយប្រជា ពលរដ្ឋ និងដោះស្រាយបញ្ហានានា អោយបានកាន់តែច្រើនថែមទៀត ។

បញ្ជាក់ : នៅក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមផងដែរ ពីនាយការិយាល័យ នាយរង ចរាចរណ៍ ផ្លូវគោក និងសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរ ។









អត្ថបទ ៖ អារុណ

0 comments:

Post a Comment