Wednesday, December 21, 2016

រដ្ឋសភាកម្ពុជា-ចិនសន្យាពង្រឹងពង្រីកការងារវិស័យកសិកម្មក្នុងក្របខណ្ឌស្ថាប័ននីតិប្បញ្ញត្តិ

News New : រដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង ចិន បានសន្យារួមគ្នាពង្រឹងពង្រីកការងារ វិស័យកសិកម្មទ្វេរភាគីជាមួយគ្នា ។ នេះបើតាមការលើកឡើងក្នុងជំនួបពិភាក្សា សម្តេចចក្រី ហេង សំរិន ប្រធានរដ្ឋសភា លោក វ៉ាង ហ្គូសៀង(WANG Guosheng) សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាអនុប្រធានគណៈកម្មាធិការកសិកម្ម និងកិច្ចការជនបទនៃសភាប្រជាជនចិនទូទំាងប្រទេស។ក្នុងជំនួបសម្តែងការគួរសម នាព្រឹកថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០១៦ នេះ នៅវិមានរដ្ឋសភា លោក វ៉ាង ហ្គូសៀង បានសន្យា ក្នុងការពង្រឹងពង្រីក ផ្លាស់ប្តូរបទពិសោធន៍ ការងារក្នុងវិស័យកសិកម្ម ជាមួយ កម្ពុជា  ពិសេសក្នុងក្របខណ្ឌស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទំាងពីរ ។ សម្តេច ហេង សំរិន ប្រធាន រដ្ឋសភា បានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់ លោក វ៉ាង ហ្គូសៀង នេះ  គឺជា ផ្លែផ្កា  នៃដំណើរ ទស្សនកិច្ចរបស់សម្តេច ទៅកាន់ប្រទេសចិន កាលពីខែកក្កដា  ឆ្នាំ២០១៦  កន្លងមកនេះ ដោយក្នុង ពេលនោះ សម្តេច និងលោក ចាង តេជាង ប្រធានសភាតំណាងប្រជាជនចិន បានឯកភាពគ្នា ក្នុង ការបង្កើនកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទំាងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀត។ ជាមួយ គ្នានេះ ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេច បានសម្តែងការពេញចិត្តចំពោះសមិទ្ធផលទំាងឡាយ ដែល កើតចេញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាង រដ្ឋាភិបាល ប្រទេសទំាងពីរ កម្ពុជា-ចិន នាពេលកន្លងមក ។ សម្តេចបញ្ជាក់ ថា « ទំនាក់ទំនងកម្ពុជា ចិន បានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយអភិវឌ្ឍកម្ពុជាលើគ្រប់វិស័យ ។ ខ្ញុំគាំទ្រ និងវាយតម្លៃ ខ្ពស់ចំពោះគំនិតផ្តួចផ្ដើមរបស់ប្រធានាធិបតីលោក ស៊ី ជិនពីង នូវគោលនយោបាយខ្សែក្រវ៉ាត់មួយ វិថីមួយ  “ ខ្សែក្រវ៉ាត់ ផ្លូវសេដ្ឋកិច្ចសូត្រ  និងផ្លូវសូត្រសមុទ្រ សម្រាប់ សតវត្សរ៍ទី២១  ”  ដែលគោល នយោបាយនេះ នឹងជួយលើកកម្ពស់បន្ថែមទៀត ទៅលើកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ច  និង ពាណិជ្ជកម្មក្នុងតំបន់  ដើម្បីវិបុលភាពទាំងអស់គ្នា ហើយកម្ពុជាប្រាកដណាស់  នឹងទទួលបានផល ប្រយោជន៍ពីគោលនយោបាយប្រទេសចិននេះ » ។ ក្នុងជំនួបនោះដែរ លោក វ៉ាង ហ្គូសៀង ក៏បាន រម្លឹកពីការផ្លាស់ប្តូរដំណើទស្សនកិច្ច ទៅវិញទៅមកនៃថ្នាក់ដឹកនាំកំពូលៗ នៃប្រទេសកម្ពុជានិងចិន ជាបន្តបន្ទាប់នៅក្នុងឆ្នាំ២០១៦ នេះ  ដែលបានធ្វើឲ្យទំនាក់ទំនង  និងកិច្ចសហប្រតិបត្តិការប្រទេស ទំាងពីរ កាន់តែរឹងមាំឡើង ទំាងនៅខាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ។ លោក បានបន្ថែមថា ទំនាក់ទំនងសភាប្រទេសទំាងពីរ មានសារៈសំខាន់ណាស់ ក្នុងការជំរុញ  និងលើកកម្ពស់កិច្ចសហ ប្រតិបត្តិការទ្វេរឡើងរវាងកម្ពុជា-ចិន។ លោកបានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ចិន ដែលមាន តំាងពីយូរណាស់មកហើយនោះ ជាទំនាក់ទំនងពិតប្រាកដ ស្មោះត្រង់ ផ្តល់ប្រយោជន៍ទៅវិញទៅ មក និងយោគយល់ ។

 អត្ថបទ ៖ ចំណាន (៣១)

0 comments:

Post a Comment