Tuesday, December 6, 2016

បុរស ២នាក់ ត្រូវបានតុលាការសំរេចបញ្ជូនទៅឃុំខ្លួន ពីបទបង្កឱ្យអ្នកដទៃស្លាប់

News New : យោងតាមប្រភពព័ត៌មាន បានអោយដឹងថា បុរសពីរនាក់ ដែលបង្កគ្រោះថ្នាក់ចរាចរ រហូតធ្វើអោយបាត់បង់អាយុជីវិតជនរងគ្រោះ ត្រូវបានចៅក្រមស៊ើបសួរសំរេចបញ្ជូនខ្លួនទៅកាន់ មន្ទីរឃុំឃាំងគុកព្រៃសរហើយ កាលពីពេលថ្មីៗនេះ ។
បើតាមការអោយដឹងពីលោកវរសេនីយ៍ទោ សែម គន្ធា នាយរងការិយាល័យចរាចរណ៍ផ្លូវគោក នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ភ្នាក់ងារ News New ថា ក្នុងករណីគ្រោះថ្នាក់ចរា ចរ ចំនួន ២ករណីនោះផ្សេងគ្នា កាលពីពេលថ្មីៗនេះ ត្រូវចៅក្រមស៊ើបសួរសំរេចទៅឃុំខ្លួនហើយ ដែលករណីទាំង២ នេះ បានកើតឡើង ៖
១.នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ១១ និង៣០នាទី ត្រង់ចំណុចរង្វង់មូលដីក្រហម ផ្លូវជាតិ លេខ២ កែងផ្លូវ២១៧ សង្កាត់រលួស រវាងរថយន្ត Hyundai ពណ៌ខៀវ ពាក់ស្លាកលេខ 3B-5576 បុក ជាមួយម៉ូតូម៉ាក C-125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FR-0232 ។ ក្នុងករណីនេះ គឺបណ្តាលឱ្យ អ្នកបើកបរម៉ូតូស្លាប់ ១នាក់ និងរងរបួសធ្ងន់ ១នាក់ ជាអ្នករួមដំណើរ ។ មូលហេតុ ដែលបង្កអោយ មានគ្រោះថ្នាក់ខាងលើនេះបណ្តាលមកពីរថយន្តបើកបរធ្វេសប្រហែសបត់មិនគោរពសិទ្ធិផ្លូវត្រង់។
២. នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ១១ និង ៣០នាទី ត្រង់ចំណុចផ្ទះលេខ ៤៦៧ ផ្លូវលេខ ៣១០ សង្កាត់អូរឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ ករណីគ្រោះថ្នាក់កើតឡើងរវាងម៉ូតូ ZOO MER X ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FL-9944 បុកជាមួយម៉ូតូម៉ាក SUZUKI VIVA ស្លាប់ម្នាក់ ដែលករណីគ្រោះថ្នាក់នេះ បណ្តាលមកពីអ្នកបើកបរម៉ូតូ ZOO MER X បើកបរធ្វេសប្រហែសមិន ប្រុងប្រយ័ត្ន ។
សូមអានដីកា ខាងក្រោម ៖





អត្ថបទ ៖ អារុណ

0 comments:

Post a Comment