Monday, December 26, 2016

លោក ស សុខា វ៉ៃបកទៅតំណាងរាស្ត្រ CNRP ៖ ច្បាប់ធ្វើឡើងមិនមែនសម្លាប់ប្រជាពលរដ្ឋនោះទេ!

News New : ឯកឧត្តម ស សុខា អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង និងជា កូនប្រុសច្បងរបស់សម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន គូសបញ្ជាក់ថា " រាល់ច្បាប់ ដែលរដ្ឋសភាធ្វើឡើង មិនមែនសម្លាប់ពលរដ្ឋខ្លួននោះទេ" ។ ឯកឧត្តម បានថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភាសភា ដើម្បីពិនិត្យសេចក្តីព្រាងធ្វើវិសោធនកម្ម ច្បាប់ចរាចរណ៍ផ្លូវគោក ចំនួន ៩មាត្រា កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ម្សិលម៉ិញនេះ ។ ឯកឧត្តម ស សុខា បានឲ្យដឹងថា « ខ្ញុំបាទសូមបញ្ជាក់ថា តាំងនាមឲ្យយុវជនជំនាន់ក្រោយ ក៏ដូចជា ថ្នាក់ដឹក នំាជំនាន់ក្រោយ ថា ច្បាប់នេះ (ចរាចរណ៍ផ្លូវគោក) មានសារៈសំខាន់ណាស់ ។ យើងឃើញថា រាជ រដ្ឋាភិបាលគ្រប់ប្រទេស ច្បាប់ធ្វើឡើងមិនមែនសម្រាប់សម្លាប់ប្រជាពលរដ្ឋខ្លួនឯងនោះទេ ។ ផ្ទុយ ទៅវិញ សម្រាប់ជួយការពារ ក៏ដូចជា ជួយក្នុងជីវភាពប្រជាពលរដ្ឋនីមួយៗ ។ ដូច្នេះ ខ្ញុំគំាទ្រ ច្បាប់ នេះទំាងស្រុង»។ការថ្លែងរបស់លោក ស សុខា នេះ បន្ទាប់ពីសមាជិកសភាគណបក្សសង្គ្រោះជាតិ លោក ម៉ៅ មុនីវណ្ណ លើកឡើង មិនចង់ឲ្យមានវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោក  និងប្រកាន់ថា ត្រូវតែឲ្យអ្នកបើកយានយន្តត្រូវតែមានប័ណ្ណបើកបរ ។ លោក ម៉ៅ មុនីវណ្ណ ក៏បានលើកឡើងទៀត ថា បើតាមរបាយការណ៍ ដែលលោករកឃើញថា ចំនួនអ្នកគ្រោះថ្នាក់ចរាចរ នៅតែកើនមានឡើង មិនអត់ថយចុះនោះទេ។ លោក ស សុខា បានលើកឡើងថា របាយការណ៍លោក ម៉ៅ មុនីវណ្ណ នេះ មិនត្រូវនោះទេ ប្រហែលជាឆ្នាំមុន (២០១៥) ។ លោក ស សុខា គូសបញ្ជាក់ថា « យើងនៅសល់តែ មិនបានប៉ុន្មានថ្ងៃទៀតថា ដាច់ឆ្នាំ២០១៦ ហើយ។ គ្រោះថ្នាក់ចរាចរ យើងកាត់បន្ថយពី ២៥០នាក់ ទៅ ៣០០នាក់ ឆ្នាំ២០១៦នេះ ។ បើលោក ទៅពិនិត្យមើលសហគមន៍អ៊ឺរ៉ុប យើងឃើញថា ក្នុង២ឆ្នាំ គេកាត់បន្ថយ មិនលើស ៥០នាក់នោះទេ»។ លោកបន្តថា ការកាត់បន្ថយចំនួនអ្នកគ្រោះថ្នាក់ចរាចរ នេះ មានការខិតខំពីគ្រប់ភាគីពាក់ព័ន្ធទំាងអស់ ។ ជាមួយគ្នានោះដែរ លោក ស សុខា ក៏បានលើក ឡើងថា មានប្រទេសធំមួយចំនួន មិនសម្រេចឲ្យមានប័ណ្ណបើកបរម៉ូតូ ក្រោយកំលាំង ១២៥សេសេ នោះទេ ដូចជា ប្រទេសហុងគ្រី ព័យទុហ្គាល់ ប្រទេសក្រិច ជាដើម ៕

 អត្ថបទ ៖ ចំណាន (៣៧)

3 comments:

  1. ហាស់ហាស់ហាៗៗៗៗៗៗៗៗ

    ReplyDelete
  2. នៅអុឺរុបល្បឿនដែលមិននាំអោយគ្រោះថ្នាក់ធ្ងន់ធ្ងរគឺត្រឹម50km/h។​ មានប្រភេទឡាន​ និងម៉ូតូម៉ាសុីន50cc​ សម្រាប់អ្នកគ្មានបណ្ណបើកបរ​ ចរាចរទៅទីកន្លែងជិតៗ​ និងពុំមានសិទ្ធបើកលើផ្លូវអាកាស​ ឫផ្លូវលឿនបានទេ

    ReplyDelete