Tuesday, December 27, 2016

អាមេរិក នឹងប្រគល់ឧបករណ៍ស្គេនក្រយៅដៃ ដល់កម្ពុជា នៅដើមឆ្នាំ២០១៧ ខាងមុខនេះ

News New : អាមេរិកនឹងប្រគល់ឧបករណ៍ស្គេនក្រយៅដៃដល់កម្ពុជានៅខែមករា ឆ្នាំ២០១៧ ខាង
មុខ ដើម្បីជួយដល់ការងារសន្តិសុខ នេះបើតាមអោយដឹងក្នុងជំនួបពិភាក្សាទ្វេរភាគីរវាងសម្តេចក្រ ឡាហោម ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យលោក វីលៀម ហេដ ( William A. Heidt ) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា ចូលជួបសំដែងការគួរសម និង ពិភាក្សាការងារ កាលពីថ្ងៃទី២៧ ខែធ្នូ កន្លងទៅនេះ

នៅក្នុងជំនួបនៅទីស្តីការក្រសួង លោក វីលៀម ហេដ  បានជម្រាបជូនពីគោលបំណងដែលមកជួប សម្តេចក្រឡាហោម  គឺដើម្បីជូនដំណឹងអំពីការប្រគល់នូវឧបករណ៍សម្ភារៈជូនដល់ក្រសួងមហាផ្ទៃ គឺឧបករណ៍ស្គេនក្រយៅដៃ ដើម្បីជួយដល់ការងារសន្តិសុខ និងការងារផ្សេងៗទៀត ដែលបម្រើឲ្យ កងកម្លាំងអនុវត្តច្បាប់សម្រាប់បំពេញការងារ ហើយគោលបំណងមួយទៀតនោះ គឺអញ្ជើញសម្តេច ក្រឡាហោម ខេង  ទៅទស្សនកិច្ចនៅសហរដ្ឋអាមេរិក  តាមពេលវេលាសមស្របណាមួយ នៅ ក្នុងឆ្នាំ២០១៧ ខាងមុខនេះ។ លោក វីលៀម ហេដ ក៏បានថ្លែងអំណរគុណ និងអបអរសាទរ ចំពោះ កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្លាំងអនុវត្តច្បាប់ នៃប្រទេសទាំងពីរ នាពេលកន្លងមក ផង ដែរ។ ជាការឆ្លើយតប សម្តេចក្រឡាហោម ខេង បានឯកភាពចំពោះការវាយតម្លៃជាវិជ្ជមាន និង ល្អប្រសើររបស់កិច្ចសហប្រតិបត្តិការរវាងកងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ ដែលបានអនុវត្ត មួយគ្នានាពេលកន្លងមក។សម្តេចក្រឡាហោម ក៏បានថ្លែងអំណរគុណដល់អាមេរិក ចំពោះការផ្តល់ នូវឧបករណ៍ស្គេនក្រយៅដៃ ដល់ក្រសួងមហាផ្ទៃ នាពេលនេះ ដើម្បីបម្រើឱ្យការងារសន្តិសុខ  និង ការងារផ្សេងៗទៀត ក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ។ ចំពោះដំណើរទស្សនកិច្ចទៅសហរដ្ឋអាមេរិក សម្តេចនៅរក្សានូវអ្វី ដែលបានព្រមព្រៀង ចំពោះដំណើរទស្សនកិច្ចនេះប៉ុន្តែសូមឱ្យភាគីទាំងពីរ ពិភាក្សាគ្នាបន្ថែមទៀត រកពេលវេលាជាក់ស្តែងណាមួយហើយនឹងខ្លឹមសារ នៃដំណើរទស្សនកិច្ច នេះរបស់សម្តេចទៅកាន់សហរដ្ឋអាមេរិក ។
  
គួររំលឹកថា ឧបករណ៍ស្គេនក្រយៅដៃ ដើម្បីជួយដល់ការងារសន្តិសុខ និងការងារផ្សេងៗទៀត បើ មិនមានការផ្លាស់ប្តូរទេនឹងប្រគល់ជូនដល់ក្រសួងមហាផ្ទៃនៅក្នុងសប្តាហ៍ទី៣ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះ


អត្ថបទ ៖ ចំណាន (៣៨)

0 comments:

Post a Comment