Wednesday, December 28, 2016

ប្រកួតកក្រើកស្តាតអូរឡាំពិក ទីបំផុត ក្លិបកីឡាស៣ ឈ្នះ ក្លិបរាជសីហ៍ទួលសង្កែ ៥-២

News New : ក្នុងឱកាសប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៤ ឆ្នាំ២០១៦ នាល្ងាចថ្ងៃ ទី២៨ ខែធ្នូ ឆ្នាំ២០១៦ នេះ គូរខ្លាំងក្នុងពូលD គឺ ក្លិបកីឡាស៣ ជួបប្រកួតជាមួយ ក្លិបរាជសីហ៍ទួល សង្កែ ជាលទ្ធផល ក្លិបកីឡាស៣ ស៊ី រាជសីហ៍ទួលសង្កែ ៥-២ នៅពហុកីឡាដ្ឋានអូរឡាំពិក ។

បើតាមលោក អាន សុភាព គ្រូបង្វឹករបស់ក្លិបកីឡាស៣ ដែលចូលរួមដឹកនាំការប្រកួតនេះ ដោយ ផ្ទាល់ បានគូសបញ្ជាក់ថា ក្រុមកីឡាករលោក បានមកជួបជុំគ្នា ១ម៉ោងមុនការចាប់ផ្តើមប្រកួតម្លេះ ដើម្បីកំដៅសាច់ដុំ និងទទួលការចង្អុលបង្ហាញបន្ថែមពីលោក និងប្រធានក្រុមកីឡាករ ។ លោកក៏ បានបញ្ជាក់ផងដែរថា នៅតង់ទី១ លោកហាក់បីដូចជាមិនសូវសង្ឃឹមសោះ ព្រោះមើលទៅខាងគូរ ប្រកួតដូចជា មានប្រៀបជាង។ ប៉ុន្តែដល់ពេលចាប់ផ្តើមប្រកួត បានប្រមាណជាង ១០នាទីប៉ុណ្ណោះ ក្រុមកីឡាករស៣ បាននាំមុខរាជសីហ៍ ១-០ ។ បន្ទាប់មក រាជសីហ៍ទួលសង្កែ ក៏បានស៊ីមួយវិញ គឺ ១-១ ។ ចំពោះលទ្ធផលនៅតង់ទី១ ក្លិបកីឡាស៣ ទទួលបានពិន្ទុនាំមុខរាជសីហ៍ទួលសង្កែ ៣-១ ។ រហូតដល់តង់ទី២ ក្លិបកីឡាស៣ ទទួលបានពិន្ទុនាំមុខរាជសីហ៍ទួលសង្កែ ២-១ ទៀត ។ សរុបពិន្ទុ ចុងក្រោយ គឺ ក្លិបកីឡាស៣ បានយកឈ្នះក្លិបរាជសីហ៍ទួលសង្កែ ក្នុងពិន្ទុ ៥-២ ។

បើយោងទៅតាមលោក លី ប៊ុណ្ណារិទ្ធ ជាអ្នកចាត់ការទូទៅរបស់ក្លិបកីឡាស៣ បានប្រាប់ភ្នាក់ងារ News New ថា ក្លិបកីឡាស៣ និងត្រូវជួបប្រកួតមួយទៀតជាមួយ ក្លិបហ្វូណន់ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ ខាងមុខនេះ នៅពហុកីឡាដ្ឋាន វើស្ទើន ។











 អត្ថបទ ៖ អារុណ



0 comments:

Post a Comment