Wednesday, December 28, 2016

គជប បើកសិទ្ធិឱ្យពលរដ្ឋប្តឹងតវ៉ា រហូតដល់ត្រឹមថ្ងៃទី១៤ មករា ២០១៧ ប៉ុណ្ណោះ

News New : បន្ទាប់ពីធ្វើការផ្ទៀងផ្ទាត់ទិន្ន័យឈ្មោះអ្នកដែលបានចុះឈ្មោះបោះឆ្នោតសម្រាប់បញ្ជី ឆ្នាំ២០១៦ មក គណៈកម្មាធិកាជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា ( គ.ជ.ប ) និងបិទផ្សាយបញ្ជី ជីឈ្មោះបណ្តោះអាសន្នជាលើកដំបូង នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះ ។ ថ្លែងនៅក្នុង កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ នាព្រឹកថ្ងៃទី២៨ ខែធ្នូ នេះ នៅទីស្តីការ គ.ជ.ប.  លោក ហ៊ីង ធីឬទ្ធី ជា សមាជិក គ.ជ.ប បានឲ្យដឹងថា កិច្ចប្រជុំថ្ងៃនេះ មានគោលបំណងសំខាន់ចំនួនបី ៖
ទី១៖ ត្រៀមរៀបចំបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចោលពីបញ្ជី បោះឆ្នោតនៅក្នុងឃុំ សង្កាត់ ។
ទី២៖ ការប្តឹងតវ៉ា ឬ ប្តឹងជំទាស់ លើបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នក ដែលនឹងត្រូវលុបចេញ ពីបញ្ជីបោះឆ្នោត ។
ទី៣ ៖ ការអំពាវនាវដល់អ្នកចុះឈ្មោះបោះឆ្នោត  អញ្ជើញទៅមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងលុបចេញពីបញ្ជីបោះឆ្នោត នៅក្នុងឃុំ សង្កាត់ ។ 
លោកបញ្ជាក់ថា« ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូងត្រូវធ្វើឡើងនៅថ្ងៃ ទី៣ ខែមករា ឆ្នាំ២០១៧ ។ជនណាក៏ដោយមានសិទ្ធិប្តឹងតវ៉ា ឬ/ និងប្តឹងជំទាស់ទៅក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងរយៈពេល ១០ថ្ងៃ យ៉ាងយូរ បន្ទាប់ពីថ្ងៃបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ប្រសិនឃើញឈ្មោះរបស់ខ្លួន ខុសពីភាពប្រក្រ តី ។ រយៈ ពេលចុងក្រោយនៃថ្ងៃបញ្ចប់ការប្តឹងតវ៉ា រឺប្តឹងជំទាស់នៅត្រឹមថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ »។ លោក ម៉ៅ សុភារិទ្ធ អគ្គលេខាធិការរង គ.ជ.ប. ក៏បានលើកឡើងថា  តួលេខសរុបចំពោះអ្នកចុះ ឈ្មោះបោះឆ្នោតសរុបជាបណ្តោះ អាសន្នមិនផ្លូវការនោះមានចំនួន ៧ ៨៧៥ ៥១២នាក់ ដែលចំនួន តួលេខនេះ នឹងពិនិត្យសម្រេចនៅថ្ងៃទី៣០ធ្នូ ដើម្បីដាក់បិទផ្សាយជាលើកដំបូងនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះ។លោកឲ្យដឹងទៀតថា បន្ទាប់បិទបញ្ជីបោះឆ្នោតមកគ.ជ.ប. និងបានទទួល ឃុំ សង្កាត់ មកនោះ បានពិនិត្យទិន័្នយចប់សព្វគ្រប់ និងបានផលិតជាបញ្ជីដំបូងរួចហើយ។ក្នុងនោះ មិនមានបញ្ហារំាងស្ទះនោះទេ សម្រាប់ការបិទផ្សាយបញ្ជីបោះឆ្នោត នាពេលខាងមុខនោះទេ។ លោកបញ្ជាក់ថា « ក្នុងបញ្ជីនោះ យើងក៏បានពិនិត្យតាមការលើកស្នើរបស់ភាគីគណបក្សសង្គ្រោះ ជាតិ ដែលបានស្នើឲ្យ គ.ជ.ប. ពិនិត្យចំពោះចំនួន ២៣១៨នាក់នោះដែរ ហើយ គ.ជ.ប បានសម្រេច ដាក់បញ្ជូលក្នុងបញ្ជីនោះដែរ ។ ប៉ុន្តែប្រសិនបើមានបញ្ហាណាមួយនោះ គឺសុំឲ្យភាគីពាក់ព័ន្ធដែល មិនសុខចិត្តនោះ សុំប្តឹងទៅនៅពេលបិទបញ្ជីផ្សាយដំបូងនោះ ប្រសិនបើអ្នកទំាងនោះមិនមានលក្ខ ខណ្ឌ គ្រប់គ្រាន់តាមច្បាប់នោះ»។ លោកបានឲ្យដឹងថា សម្រាប់បញ្ជីដែលត្រួតពិនិត្យនោះ ត្រូវបាន ផ្ទៀងផ្ទាត់ចប់សព្វគ្រប់អស់ហើយ ទំាងឈ្មោះស្ទូន ហើយនឹងសម្រេច នៅថ្ងៃទី៣០ ធ្នូ មុន នឹងដាក់ បិទផ្សាយថ្ងៃ៣ មករា ឆ្នាំ២០១៧។ ចំណែកឯលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប. បានអោយ ដឹងដែរថា បើតាមពិនិត្យនូវចំនួនទិន្នន័យ និងតាមស្នាមក្រយ៉ៅដៃ នោះមានឈ្មោះស្ទួនប្រមាណ ១៩៣០០នាក់។ ក្រោយពិនិត្យផ្ទៀតផ្ទាត់រួច គ.ជ.ប រកឃើញនៅសល់ឈ្មោះជាង ៨ពាន់នាក់ ដែល គ.ជ.ប និងសម្រេចដាក់ក្នុងបញ្ជីឈ្មោះ ដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោត ។ លោកបញ្ជាក់ថា « ឈ្មោះស្ទួន យើងបានពិនិត្យឃើញតាមទិន្នន័យ ហើយបន្ទាប់ទៀត យើងបានពិនិត្យតាមស្នាម ក្រយ៉ៅដៃទៀត អីញ្ចឹងឈ្មោះស្ទួន មានប្រមាណ ១៩៣០០នាក់។ យើងចង់ប្រាប់ថា មុនដំបូងយើង រកឃើញឈ្មោះស្ទួនតាមទិន្នន័យ ហើយយើងផ្ទៀងផ្ទាត់ឈ្មោះស្ទួនក្នុងឈ្មោះស្ទួនតាមក្រយ៉ៅដៃ ទៀត ព្រោះថាអ្នកខ្លះមានទិន្នន័យ ថ្ងៃខែឆ្នាំកំណើតដូចគ្នា។ អីញ្ចឹងយើងរកតាមទិន្នន័យនោះ យើង រកឃើញ ។ ប៉ុន្តែបើយើងរកតាមក្រយ៉ៅដៃទៀតយើង រកឃើញមនុស្សពីនាក់តែម្នាក់ ហើយករណី ផ្សេងទៀត យើងរកឃើញថាមានឈ្មោះផ្សេងគ្នា តែក្រយ៉ៅដៃមនុស្សតែម្នាក់ ដែសរុបប្រមាណជា ១៩៣០០នាក់។ ក្រោយពីផ្ទៀតផ្ទាត់រួច យើងបានរកឃើញឈ្មោះចំនួនជាង ៨ពាន់នាក់ ដែលនឹង ដាក់ក្នុងបញ្ជីឈ្មោះត្រូវលុបក្នុងបញ្ជីបោះឆ្នោត ដែលនឹងបិទផ្សាយព្រមជាមួយនឹងបញ្ជីឈ្មោះបោះ ឆ្នោតលើកដំបូង នៅថ្ងៃទី៣ មករា ឆ្នាំ២០១៧»។ ជាមួយគ្នានោះដែរ លោក ទេព នីថា បានឲ្យដឹង ទៀតថា ទិន្នន័យដែលត្រូវបានមក គ.ជ.ប.ផ្ទៀតផ្ទាត់ហើយត្រូវខុសនឹងទិន្នន័យ ជាអត្ថសញ្ញាណ ដែល ត្រូវបញ្ជូនមកគ.ជ.ប. មានចំនួនប្រមាណ ២៣ម៉ឺនឈ្មោះ ប៉ុន្តែឈ្មោះទំាងនៅត្រូវកែតម្រូវ ។ គួរបញ្ជាក់ថាបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១៦ លើកដំបូងនឹងបិទផ្សាយនៅ តាមឃុំសង្កាត់នីមួយៗ ហើយចំនួនឈ្មោះក្នុងបញ្ចីនោះអាស្រ័យទៅលើឈ្មោះ ដែលអ្នកចុះតាមការរិយាល័យនិមួយៗផង ដែរ។ គ.ជ.ប នឹងធ្វើការបង្ហោះតាមវែបសាយ គ.ជ.ប. នូវបញ្ជីដែលបិទផ្សាយលើកដំបូង និងបញ្ជី ឈ្មោះដែលត្រូវលុបចោលផងដែរ ។

 អត្ថបទ ៖ ចំណាន (៣៩)

0 comments:

Post a Comment