Friday, December 30, 2016

ក្រសួងយុត្តិធម៌ ប្តេជ្ញាបង្ក្រាបមេខ្លោងគ្រឿងញៀនធំៗ នៅដើមឆ្នាំ២០១៧

News New : ក្រសួងយុត្តិធម៌ បានប្តេជ្ញាចិត្តជាមួយស្ថាប័នតុលាការ សមត្ថកិច្ច នឹងចាត់វិធានការក្តៅ បង្ក្រាបមេខ្លោងជួញដូរគ្រឿងធំៗនៅក្នុងប្រទេសកម្ពុជា នៅដើមឆ្នាំ២០១៧ នេះតទៅ។ ការអះអាង របស់អ្នកនំាពាក្យក្រសួងយុត្តិធម៌ ធ្វើឡើងនៅក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពី ការផ្សព្វផ្សាយ ពីយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន បទល្មើសធនធានធម្មជាតិ និងបទល្មើស ជនផល នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ នេះ នាទីស្តីការក្រសួងយុត្តិធម៌ ក្រោមអធិបតីភាពលោក ហ៊ី សោភា រដ្ឋមន្ត្រីស្តីទីក្រសួងយុត្តិធម៌ ។

ផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឲ្យ ដឹងថា ក្នុងកិច្ចប្រជុំនោះ ដើម្បីផ្សព្វផ្សាយដល់ស្ថាប័នតុលាការ អំពីយុទ្ធនាកាទប់ស្កាត់ និងបង្ក្រាប បទល្មើសគ្រឿងញៀន បទល្មើសធនធានធម្មជាតិ និងបទល្មើសជលផល តាមកម្មវិធីរបស់រាជរដ្ឋា ភិបាល ដាក់ចេញនូវផែនការស្តីពី ប្រយុទ្ធប្រឆំាងគ្រឿងញៀនខុសច្បាប់លើកទី១ រយៈពេល ៥ខែ (ចាប់ពីថ្ងៃ១ ខែមករា ដល់ថ្ងៃទី៣០ខែ មិថុនា ឆ្នាំ២០១៧ ) ។ លោកបញ្ជាក់ថា «យុទ្ធនាការនេះ នឹង ចាប់ផ្តើមអនុវត្តក្តៅខ្លំាងនៅឆមាសទី១ ឆ្នាំ២០១៧ ។ អីញ្ចឹងទេ វាទាមទារឲ្យមានការចូលរួមពីគ្រប់ ភាគីពាក់ព័ន្ធទំាងអស់ ។ អីចឹងហើយ បានជាក្រសួងអញ្ជើញភាគីពាក់ព័ន្ធ ដូចជា៖ វិស័យតុលាការ មានប្រធានតុលាការ ព្រះរាជអាជ្ញា អយ្យការអមតុលាការគ្រប់ រាជធានី ខេត្តទំាងអស់ មកចួលរួម រួមទាំងមន្ត្រីក្រសួងយុតិ្តធម៌ ដែលទទួលការងារព្រហ្មទណ្ឌ » ។ លោកបន្ថែមថា ការហៅភាគីពាក់ ព័ន្ធក្នុងវិស័យតុលាការមានគោលបំណងចំនួនបី គឺ ៖
ទី១ ៖ ដើម្បីពង្រឹងនូវកិច្ចសហការរវាងវិស័យតុលាការជាមួយអាជ្ញាធរមានសមត្ថកិច្ច (អង្គតុលាការ ជាវិស័យឯករាជ្យមិនស្ថិតក្រោមស្ថាប័នណាមួយទេ) ។ ការហៅថ្នាក់ដឹកនំាតុលាការដើម្បីឲ្យវិស័យ តុលាការចូលរួមក្នុងការអនុវត្តច្បាប់ឲ្យបានម៉ឹងម៉ាត់ និងត្រឹមត្រូវ ។ 
ទី២៖ ហៅមកនេះ ដើម្បីជៀសវាងការសាចទឹកដាក់គ្នា ចោទគ្នាទៅវិញទៅមកដែលករណីនេះ មាន នាពេលកន្លងមកហើយព្រោះថាក្នុងយុទ្ធនាការបង្គ្រាបគ្រឿងញៀន បទល្មើសធនធានធម្មជាតិ និង បទល្មើសជលផលចុងក្រោយបញ្ចប់នៅតុលាការ។យើងស្នើឲ្យព្រះរាជអាជ្ញា ចៅក្រម ធ្វើយ៉ាងណា ធ្វើការឲ្យបានម៉ឺងម៉ាត់ត្រឹមត្រូវ មានភស្តុតាងបង្ហាញទៅសាធារណៈមតិ និងគ្រប់សមត្ថកិច្ច ឱ្យដឹង អំពីការសម្រេចឲ្យបានត្រឹមត្រូវដោយជៀសវាងថា សមត្ថកិច្ចចាប់ហើយ តុលាការជាអ្នកដោះលែង ឬក៏សមត្ថកិច្ចចាប់បានហើយ តុលាការដាក់ទោសស្រាលពេក ។ 
ទី៣៖យើងប្តេជ្ញានៅដើមឆ្នាំ២០១៧ ឆមាសទី១ នឹងធ្វើចេញជារូបរាង និងលទ្ធផលនូវបទល្មើសធំៗ ឈ្មួញធំៗ គឺត្រូវចាប់មកដាក់ទោសទណ្ឌ ដែលកន្លងមកមានការចាប់បានតែអ្នកតូចតាច ឬអ្នកប្រើ ប្រាស់តិចតូច ។ លោក ជិន ម៉ាលីន បញ្ជាក់ថា « ដើមឆ្នាំ២០១៧ ឆមាសទី១ គឺត្រូវតែធ្វើឲ្យចេញនូវ រូបរាងធំហើយអ្នកពាក់ព័ន្ធឈ្មួញធំៗ ឧក្រិដ្ឋជនធំៗ ត្រូវតែចាប់មកដាក់ទោសអោយបាន»។ លោក បន្ថែមថា ការផ្សព្វផ្សាយយុទ្ធនាការប្រយុទ្ធប្រឆំាងគ្រឿងញៀនខុសច្បាប់នេះ ដើម្បីប្រើប្រាស់យន្ត ការ សរុប ដែលមានការចួលរួមពីគ្រប់ភាគីទំាងអស់ ទាំងថ្នាក់ក្រោមជាតិ និងថ្នាក់មួលដ្ឋាន រួមទំាង ស្ថាប័នតុលាការផងដែរ។ លោកសង្កត់ធ្ងន់ថា «យើងធ្វើទំាងអស់គ្នាគឺមិនដូចពីមុនទេ យើងធ្វើតាម សមត្ថកិច្ច ប៉ុន្តែពេលនេះយើងធ្វើរួមគ្នារួមមានអាជ្ញាធរដែនដី អាជ្ញាធរមានសមត្ថ កិច្ចទំាងថ្នាក់ជាតិ និងក្រោមជាតិ និងសមត្ថកិច្ចតុលាការ អានេះយើងធ្វើរួមគ្នាមិន ដូចពីមុនបែបគ្នានោះទេ »។ លោក បន្ថែមទៀតដែរថា ភាគីពាក់ព័ន្ធ ក៏នឹងត្រូវធ្វើតាមមធ្យោបាយសរុបផងដែរ ក្នុងនោះ ប្រសិនបើមាន ករណីត្រូវប្រើប្រាស់ឧទ្ធភាចក្រយើងប្រើ បើត្រូវប្រើម៉ារីនរឺប្រើរ៉ូកែតយើងប្រើ។ យើងក៏ត្រូវវិធានការ ផ្សព្វផ្សាយដល់សាធារណជនឲ្យបានយល់ផងដែរ។ ជាមួយគ្នានោះដែរ លោក ជិន ម៉ាលីន បានឲ្យ ដឹងថា សម្រាប់វិធានការក្តៅនេះ នឹងចាប់បានមេក្លោង ដាក់ទោសទណ្ឌ ។ ប៉ុន្តែទោសនោះ មិនអាច បន្ថែមទោស ឬយ៉ាងណានោះទេ គឺវាអាស្រ័យលើស្ថានភាពបទល្មើស ចរិកបទល្មើស និងភាពខូច ខាត ។ លោកថា ទោសអ្នកគ្រឿងញៀនធ្ងន់ ឬស្រាលអាស្រ័យលើស្ថានភាពនូវបទល្មើស ។



 អត្ថបទ ៖ ចំណាន (៤៣)

0 comments:

Post a Comment