Monday, December 5, 2016

ផ្លូវច្រមុះជ្រូក ២៧១ បត់ចូលអង់តែន លែងស្ទះទៀតហើយ បន្ទាប់ពីមានសមត្ថកិច្ចជួយសម្រួលជាប្រចាំ

News New : ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១ ពីស្តុបត្រដោកបែកទៅកាន់ រង្វង់មូលខាំខូលស៊ីធី រឺបត់ចូលទៅអង់តែនទូរទស្សន៍ជាតិ(ទួលគោក) បានសំដែងទឹកចិត្តសប្បាយ រីករាយ បន្ទាប់ពីចំណុចច្រមុះជ្រូកផ្លូវ២៧១ បត់ចូលអង់តែន ទទក រឺបត់ចូលទៅរស្មីបឹងកក់ រឺក៏ ទៅ កាន់រង្វង់មូលខាំខូលស៊ីធី ឈប់មានការកកស្ទះដូចពីមុនទៀតនោះ។

សូមបញ្ជាក់ថា មូលហេតុដែលឈប់មានការកកស្ទះត្រង់ចំណុចនេះ គឺបន្ទាប់ពីសមត្ថកិច្ចចំរុះ មាន ទាំងប៉ូលីស ប៉េអឹម និងកំលាំងប្រជាការពារ  ចុះធ្វើកិច្ចអន្តរាគមន៍សម្រួលចរាចរណ៍ ព្រឹក ល្ងាច ជា ប្រចាំនោះ។

គួររំលឹកផងដែរថា កាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅ សារព័ត៌មាន News New បាន ធ្វើការចុះផ្សាយទាក់ទងទៅនឹងការរិះគន់ ពីសំណាក់ប្រជាពលរដ្ឋអ្នកធ្វើដំណើរឆ្លងកាត់ចំណុច ថា ផ្លូវកកស្ទះខ្លាំង តែគ្មានសមត្ថកិច្ចណាម្នាក់ជួយធ្វើចរាចរណ៍ និងបន្ថែមថា ចំណុចនេះជាព្រំប្រទល់ រវាងខ័ណ្ឌទួលគោក និងខ័ណ្ឌសែនសុខ ដូច្នោះទំនងជាខ័ណ្ឌទាំងពីរ មានការប្រចាំគ្នា ទើបពុំដែល ឃើញមានសមត្ថកិច្ចណាម្នាក់នោះ។ បន្ទាប់ពី News New ចុះផ្សាយរួច នៅល្ងាចថ្ងៃដដែលនោះ គេ សង្កេតឃើញ ចំណុចនេះ មានកំលាំងសមត្ថកិច្ចចំរុះជាច្រើន ចុះជួយសម្រួលចរាចរណ៍ និងបានធ្វើ ឱ្យចំណុចនេះលែងមានការកកស្ទះរហូតដល់បច្ចុប្បន្ន ហើយកំលាំងសមត្ថកិច្ច ក៏នៅតែមានឈរទី  តាំងនេះ ជាប្រចាំផងដែរ។

News New សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរដែនដី ដែលបានយកចិត្តទុកដាក់ គិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋ ពិសេសក្នុងការជួយសម្រួលចរាចរណ៍នៅចំណុចនេះ ៕
ខាងក្រោមនេះ ជារូបភាពចាស់ កាលនៅស្ទះ ។

 អត្ថបទ ៖ អារុណ

0 comments:

Post a Comment