Wednesday, December 14, 2016

លោកប្រធានាធិបតីហ្វីលីពីន និងស្តេចប្រដាល់ ប៉ាគីអាវ បង្ហាញទស្សន:ពេលបំពេញទស្សនកិច្ចនៅកម្ពុជា

News New : នេះជាលើកដំបូងហើយ ដែលប្រធានាធិបតី ហ្វីលីពីន ទើបតែចូលកាន់អំណាចដឹកនំា ប្រទេស ក្រោយពលរដ្ឋខ្លួន បោះឆ្នោតគំាទ្រ បានមកទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា រយៈពេលពីរថ្ងៃគឺ ថ្ងៃទី១៣ និងថ្ងៃទី១៤ ធ្នូ។ ក្នុងដំណើរទស្សនៈកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតី រ៉ូហ្គ្រីកូ ឌូតឺតេ( Mr. RODRIGO DUTURTE ដែលគេនំាគ្នាល្បីថា ប្រើអំណាចក្នុងការបង្ក្រាបអ្នកជួញ ដូរគ្រឿងញៀនក្នុងប្រទេសហ្វីលីន  បាននាំយកស្តេចកីឡាករល្បីល្បាញហ្វីលីពីន លោក ប៉ាគីអាវ មកជាមួយផងដែរ ។ ក្នុងដំណើរទស្សនកិច្ចនេះដែរ  លោក ឌូតឺតេ  បានចូលជួបសវនាការជាមួយ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាក្រ កម្ពុជា ព្រមទំាងបានអញ្ជើញទៅបំពាក់កម្រងផ្កា នៅវិមានឯករាជ្យ និងព្រះបរមរតនកោដ្ឋ ព្រះបាទ សម្តេច នរោត្តម សីហនុ ព្រះបិតាជាតិខ្មែរ និងពេលរសៀលថ្ងៃទី១៤ ធ្នូ លោក ឌូតឺតេ ក៏បានសម្តែង ការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ ។

សម្រាប់ពីធីចូលគាល់ ព្រះករុណា សម្តេចព្រះបាទ នរោត្តម សីហមុនី គេឃើញមានការចូលរួមអប អរសាទរ ពីសំណាក់សិស្សជាច្រើនរយនាក់នៅមុខព្រះបរមរាជ្យវំាង ព្រមទំាងមានក្រុមភ្លេងឆៃយំា ត្រៃទ័ពប្រគុំអមដំណើរផងដែរ ។ 

មុនចូលគាល់ព្រះមហាក្សត្រខ្មែរ  លោក ប៉ាគីអាវ  ស្តេចប្រដាល់ហ្វីលីពីន  បានផ្តល់បទសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន ប៉ុន្មាននាទីថា លោក មានការសប្បាយរីករាយណាស់ ដែលមកទស្សនៈ កិច្ច នៅក្នុងប្រទេសកម្ពុជា ។ លោកថា បើមានឱកាសលោក នឹងមកប្រទេសកម្ពុជាម្តងទៀត ។ ក្រោយពីផ្តល់សម្ភាសន៍ជាមួយអ្នកសារព័ត៌មាន បានប៉ុន្មាននោះ ស្តេចប្រដាល់ ដែលមានមាឌតូច ល្មម ត្រូវបានមហាជនសុំថតរូបជាមួយ ក្នុងនោះក៏មានជនជាតិហ្វីលីពីន ដែលមកទស្សនា នៅក្នុង ប្រទេសកម្ពុជាផងដែរ។

ក្នុងនាមជាភ្លៀវ ព្រះករុណាព្រះនរោត្តម សីហមុនី លោក ឌូតឺតេ ប្រធានាធិបតីហ្វីលីពីន នោះ ត្រូវ បានគេឃើញមានការរៀបទទួលយ៉ាងរាក់ទាក់ ចាប់ពីព្រលប់ ពេលឈានមកដល់ព្រលានយន្ត អន្តរជាតិភ្នំពេញ កាលពីយល់ថ្ងៃទី១៣ ធ្នូ ។ ពេលចុះមកដល់ព្រលានយន្តភ្លាម លោក ឌូតឺតេ មិន បានចូលក្នុងរថយន្ត ដែលត្រៀមរៀបចំឲ្យសមភាគីកម្ពុជាទុកជាមុននោះទេ  គឺលោកបានសំដៅ ទៅកាន់អ្នកគំាទ្រ ដែលជាជនជាតិខ្មែរមកទទួលយ៉ាងសប្បាយយរីកករាយ ក៏ដូចជា ប្រជាពលរដ្ឋ ហ្វីលីពីនខ្លួនឯងអីញ្ចឹង ។ បន្ទាប់មក លោកក៏បានឡើងរថយន្តបាត់ទៅ ។ លោកប្រធានាធិបតី ហ្វី លីពីន បានសម្តែងក្តីសម្បាយរីករាយ នៅពេលឃើញប្រជាពលរដ្ឋខ្មែរទទួលស្វាគមន៍ក្នុងដំណើរ ទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ។ ទៅព្រលានយន្តអន្តរជាតិវិញ ពលរដ្ឋខ្មែរដែលគំាទ្រ ស្តេចប្រដាល់ ប៉ាគីអាវ បានសម្តែងក្តីសប្បាយរីករាយក្នុងចិត្តម្នាក់ៗគឺចង់ឃើញលោក ប៉ាគីអាវ ផ្ទាក់ភ្នែក ខណៈ ដែលធ្លាប់តែឃើញលោកនៅក្នុងកញ្ចក់ទូរទស្សន៍ ពេលគាត់ឡើងប្រដាល់ម្តងៗ ។ ជាក់ស្តែងនោះ អ្នកដែលចូលរួមទទួលបានយកទូរស័ព្ទស្មាតហ្វីនក្នុងដៃនាំគ្នាផ្តិតថតរូបលោកយ៉ាងច្រើន តែស្ថិត ក្រោមការការពារពីក្រុមអង្គរក្សកម្ពុជាយ៉ាងច្រើន៕



 អត្ថបទ ៖ ចំណាន (៣០)

0 comments:

Post a Comment