Sunday, December 4, 2016

ចំណុចពិសេស២ របស់ឯកឧត្តម ខៀវ កាញារីទ្ធ ផ្អើលក្នុងស្រទាប់យុវជន...

News New: បើយោងតាមការសង្កេតមើល និងស្រង់មតិពីសាធារណជនមួយចំនួន ពិសេសអ្នកបំរើ ការងារលើវិស័យព័ត៌មាន អ្នកសិល្ប: និងស្រទាប់យុវជន យើងអាចនិយាយបានថា ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជា រដ្ឋមន្ត្រីមួយរូបដ៏មានប្រជាប្រិយភាព និងមានចំណុចពិសេស ២យ៉ាង ដែលរដ្ឋមន្ត្រីមួយចំនួនធំមិនអាចធ្វើបាន រួមមាន ៖

ទី១៖ ឯកឧត្តម ខៀវ កាញារីទ្ធ ជាថ្នាក់ដឹកនាំសាមញ្ញ ក្នុងការណាត់ជួបសំដែងការគួរសម រឺពិភាក្សា ការងារ និងផ្តល់កិត្តិយសដល់ដៃគូណាត់ជួប មានន័យថា ឯកឧត្តម តែងផ្តល់ឱកាសអោយស្ថាប័ន ឯកជន បុគ្គលសាធារណ: យុវជន ចូលជួបសំដែងការគួរសម តាមការស្នើសុំ  និងបានផ្តល់ឱកាស អោយដៃគូចូលជួប អង្គុយស្មើនឹងឯកឧត្តម ថែមទៀត។ លើសពីនេះទៅទៀត ឯកឧត្តម តែងលើក ទឹកចិត្តដល់យុវជន និងនាំយុវជនទៅរកជោគជ័យដ៏ត្រចះត្រចង់ ។ ឯកឧត្តម ខៀវ កាញារីទ្ធ  បាន ចូលរួមសប្បាយរីករាយជាមួយអ្នកព័ត៌មាន និងអ្នកសិល្ប: ដូចជា៖ កម្មវិធីជួបជុំ ហូបបាយសាមគ្គី  និងកម្មវិធីកំសាន្តជាច្រើនទៀត។
ទី២៖ ឯកឧត្តម ខៀវ កាញារីទ្ធ ជាថ្នាក់ដឹកនាំមានការទទួលខុសត្រូវខ្ពស់លើការងារ មានន័យថា " ឯកឧត្តម ក្នុងនាមជារដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកតែងតែ ចុះដឹកនាំ រៀបចំអនុវត្តការងារដោយ ផ្ទាល់ ជាមួយថ្នាក់ក្រោម មិនគិតពីឋាន:ជារដ្ឋមន្ត្រីឡើយ ដូចជា  ៖ ក្នុងករណីមានការ Live ផ្ទាល់ កម្មវិធីធំៗ តាមទូរទស្សន៍ជាតិ វិទ្យុជាតិ គឺ ឯកឧត្តម  តែងតែចុះទៅរៀបចំ  និងដឹកនាំអនុវត្តផ្ទាល់ ជាមួយស្ថាប័នជំនាញនីមួយៗ ។ ឧទាហរណ៍ ៖ បុណ្យព្រះសព ព្រះករុណា ព្រះបរមរតនកោដ្ឋនៃ យើង បុណ្យអុំទូក បុណ្យឯករាជ្យ និងថ្មីៗនេះ ក្នុងពិធី បុណ្យរម្លឹកគុណសម្តេជអគ្គមហាធម្មពោធិ សាល ជា ស៊ីម និងលោកជំទាវ នាទឹកដីខេត្តព្រៃវែង ឯកឧត្តម ខៀវ កាញារីទ្ធ  បានធ្វើឱ្យយុវជន មួយចំនួនធំ មានការភ្ញាក់ផ្អើល ដោយពួកគាត់ឃើញឯកឧត្តម ខៀវ កាញារីទ្ធ អង្គុយលើកៅអី ដ៏ សាមញ្ញមួយលើដីផ្ទាល់ នៅទីតាំង ដែលពិធីករ ពិធីការិនី កំពុងតែផ្សាយផ្ទាល់ ស្របពេលរដ្ឋមន្ត្រី  រដ្ឋលេខាធិការ និងមន្ត្រីរាជការជាច្រើនរូប កំពុងអង្គុយលើឆាកអមគណ:អធិបតីនោះ ។

ក្រៅពីចំណុចទាំងពីរខាងលើនេះ ឯកឧត្តម ខៀវ កាញារីទ្ធ នៅមានចំណុចល្អជាច្រើនទៀត ដែល ធ្វើអោយយុវជន និងប្រជាពលរដ្ឋ សរសើរគ្រប់ៗគ្នា ៕
ខាងក្រោមនេះ ជារូបភាពឯកសារចាស់ៗ ៖










អត្ថបទ ៖ សុផល


0 comments:

Post a Comment