Wednesday, December 28, 2016

សម្តេចក្រឡាហោម ស ខេង ព្រមានដកតំណែងអភិបាលខេត្តជុំវិញបឹងទន្លេសាប...

News New : មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល បានប្រកាសថា នឹងបន្តសកម្មភាពបង្ក្រាបបទល្មើសនេសាទ ជាលក្ខណៈទ្រង់ទ្រាយធំជាបន្តបន្ទាប់ ដើម្បីដោះស្រាយឲ្យបាននូវបញ្ហាបទល្មើសនេសាទ នៅក្នុង បឹងទន្លេសាប ហើយចំពោះខេត្តនៅជុំវិញបឹងទន្លេសាបទំាងអស់ បើខេត្តណា នៅតែមានបទល្មើស ច្រើន និងត្រូវដកអភិបាលខេត្តចេញ។ នៅក្នុងពិធីបិទសន្និបាទបូកសុបលទ្ធការងារប្រចំាឆ្នំា២០១៦ និងលើកទិសដៅបន្តឆ្នំា២០១៧ របស់សាលាខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២៨ ធ្នូ ម្សិលម៉ិញនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា រាជរដ្ឋាភិបាល នឹងបង្កើតក្រុមការងារមួយ  ដឹកនំាដោយឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន  អគ្គស្នងការ 
នគរបាលជាតិ ដើម្បីបង្ក្រាបបទល្មើសនេសាទ នៅក្នុងបឹងទន្លេសាទ ដោយប្រើប្រាស់ទូកល្បឿន លឿនប្រភេទរ៉ូយ៉ាល់ ហើយសកម្មភាពនេះ ធ្វើជាប្រចំាដោយសម្តេច នឹងជិះយន្តហោះពិនិត្យមើល ពីខាងលើក្នុង ២សប្តាហ៍ម្តង ឬ ១ខែម្តង ។ 

ឃ្លីបសំឡេងសម្តេចក្រឡាហោម ស ខេង សម្តេចបានបន្តថា ថ្ងៃមួយសម្តេច បានជិះយន្តហោះទៅ បាត់ដំបង ដោយឆ្លងកាត់បឹងទន្លេសាប សម្តេចមើលពីលើឃើញថា បទល្មើសនេសាទ មានច្រើន ទំាងនៅកណ្តាលបឹងទន្លេសាប និងព្រៃលិចទឹក នៅជុំវិញ ដែលបញ្ហានេះ ចំាបាច់ត្រូវឲ្យយើងដោះ ស្រាយជាបន្ទាន់។ សម្តេច បានព្រមានអភិបាលខេត្តទំាងអស់ នៅជុំវិញបឹងទន្លេសាប បើខេត្តណា នៅតែមានបទល្មើសនេសាទច្រើន និងត្រូវដកពីតំណែង ។ 

សូមបញ្ជាក់ថា ដើម្បីលើស្ទួយជីវភាពរបស់ប្រជាពលរដ្ឋរាជរដ្ឋាភិបាលបានលុបចោលឡូតិ៍នេសាទ ទំាងអស់ នៅក្នុងបឹងទន្លេសាបដោយអនុញ្ញាតអោយប្រជាពលរដ្ឋធ្វើនេសាទ តាមលក្ខណៈគ្រួសារ បានទូលាយ។ ប៉ុន្តែផ្ទុយទៅវិញ បន្ទាប់លុបចោលឡូតិ៍នេសាទហើយ បទល្មើស គឺកើតឡើងយ៉ាង ខ្លំាង ដែលបញ្ហានេះចំាបាច់ឲ្យរាជរដ្ឋាភិបាលដោះស្រាយបន្ទាន់។

 អត្ថបទ ៖ អារុណ

0 comments:

Post a Comment