Sunday, December 25, 2016

ពេលនេះ រដ្ឋសភា កំពុងបើកកិច្ចប្រជុំធ្វើវិសោធនកម្មស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក លោក កឹម សុខា ក៏ចូលរួមដែរ

News New : ព្រឹកនេះ រដ្ឋសភា កំពុងបើកដំណើរការប្រជុំពេញអង្គរបស់ខ្លួន ដើម្បីពិភាក្សា និងអនុ ម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា៨ មាត្រា៤០ មាត្រា៤១ មាត្រា៤៧ មាត្រា៤៨ មាត្រា ៧៥ មាត្រា៧៧ មាត្រា៨២ និងមាត្រា៩០ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក  ដែលប្រកាសអោយប្រើ ដោយព្រះរាជក្រមលេខ នស / រកម / ០១១៥ / ០០១  ចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០១៥  ក្រោមអធិបតី ភាពសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ ។

កិច្ចប្រជុំនេះ គេសង្កេតឃើញលោក កឹម សុខា  ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ   បានអញ្ជើញ មកដល់រដ្ឋសភា តាំងពីមុនគេម្លេះ ។



អត្ថបទ ៖ ចំណាន(៣៥)

0 comments:

Post a Comment