Monday, December 5, 2016

សម្តេចតេជោ ហ៊ុន សែន ផ្តល់រមណីយដ្ឋានវត្តភ្នំ ដល់ជនពិការសំរាប់សំដែងសិល្ប: និងផ្តល់អ្វីៗដូចៗគ្នា

News New : នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរា ជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងទិវាជនពិការកម្ពុជាទី១៨ និងទិវាជនពិការអន្តរជាតិ លើកទី៣៤ នាមជ្ឈមណ្ឌលកោះពេជ្រ ។

សម្តេចតេជោ ក៏បានបង្ហាញនៅក្នុង​  Page របស់សម្តេច ថា ៖ ពិធីនេះ គឺ យើងបង្ហាញពីការគាំទ្រជន​ពិការ និងរំលឹកអំពីការតស៊ូទាមទារសិទ្ឋិនៃជនពិការជាង ៥លាននាក់ នៅលើពិភពលោក ។ ចំពោះ កម្ពុជាគឺដោយសារសង្រ្គាម និងរបបវិនាសកម្មប៉ុលពតគឺបានបន្សល់ទុកនូវស្រ្តីមេម៉ាយ កុមារកំព្រា និងជនពិការយ៉ាងច្រើន។ រាជរដ្ឋបាលកម្ពុជា បានយកចិត្តទុកដាក់ផ្តល់កម្មសិទ្ឋិដីធ្លី និងផ្ទះសម្បែង ដើម្បីជួយជនពិការ និងក្រុមគ្រួសារបានទទួលសេវាសង្គមដូចៗគ្នា ដោយគ្មានការរើសអើង។ គ្រប់ ក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណៈ ត្រូវរៀបចំអោយជនពិការងាយស្រួលចេញចូលដូចជា៖ ផ្លាក សញ្ញា ជម្រាលរទេះ និងជណ្តើរ។ល។ ដើម្បីសម្រួលដល់ជីវភាពជនពិការ ខ្ញុំសម្រេចផ្តល់ទីតាំងរម ណីយដ្ឋាន ”វត្តភ្នំ” ដែលមានសន្តិសុខល្អ សម្រាប់ក្រុមពិការមានឱកាសសម្តែងសិល្បៈនៅក្នុងរាជ ធានីភ្នំពេញ ។ ខ្ញុំសូមអំពាវនាវបងប្អូន កូនក្មួយពិការកុំទៅសម្តែងនៅតាមដងផ្លូវ រឺនៅក្នុងទីផ្សារតូច ចង្អៀត  ដែលអាចបង្កបញ្ហាសណ្តាប់ធ្នាប់  និងគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ ។   ក្មួយៗពិការ មិនត្រូវ បណ្តោយខ្លួនអោយក្លាយជាឧបករណ៌អាជីវកម្មរបស់អ្នកនៅពីក្រោយខ្នងឡើយ។ សូមក្មួយៗពិការ រួមគ្នា ខ្ញុំនឹងជួយទំនុកបម្រុងឧបករណ៍តន្រ្តីឱ្យបានល្អសមរម្យដល់ក្មួយៗ សម្រាប់សម្តែង ។  ខ្ញុំសូម អរគុណក្រសួង ស្ថាប័នពាក់ព័ន្ឋទាំងអស់ ព្រមទាំងដៃគូអភិវឌ្ឍន៍ទាំងអស់ រួមទាំងអង្គការ សមាគម និងវិស័យឯកជននានាដែលបានរួមចំណែកលើកស្ទួយ និងអភិវឌ្ឍន៍ជនពិការ។ ទន្ទឹមនឹងនេះ សូម បណ្តាញសារព័ត៌មានជួយផ្សព្វផ្សាយអំពីជនពិការអោយបានទូលំទូលាយ រួមទាំងដាក់អក្សរសញ្ញា នៅលើកញ្ចក់ទូរទស្សន៍ជាដើម ។
ខ្ញុំសូមជូនពរបងប្អូនជនពិការទាំងប្រទេសបានជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕










 អត្ថបទ ៖ អារុណ

0 comments:

Post a Comment