Monday, December 5, 2016

ឧកញ៉ា ខៀវ ភារិទ្ធ ថ្លែងអំណរគុណលោក បាន បុត្តា ដែលបានឧបត្ថម្ភថ្នាំពេទ្យ ជិត ៣ម៉ឺនដុល្លារ ដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា

News New : ឧកញ៉ា ខៀវ ភារិទ្ធ ប្រធានប្រតិបត្តិនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា  ជាតំណាង ដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ស សុខា និងលេាកជំទាវ កែ សួនសុភី ប្រធានកិត្តិយសសមាគមគ្រូពេទ្យស្ម័គ្រ ចិត្ត ស សុខា សូមគោរពថ្លែងអំណរគុណយ៉ាងស្មោះអស់ពីដួងចិត្តជូនចំពោះ លោក បាន បុត្តា អគ្គ នាយកក្រុមហ៊ុន មហាសថ ដែលបានជួយឧបត្ថម្ភថ្នាំពេទ្យ ចំនួន ៣២មុខ សរុបជាទឹកប្រាក់ ស្មើនឹង ២៦,៧៧១ដុល្លារ(ពីរម៉ឺនប្រាំមួយពាន់ប្រាំពីររយចិតសិបមួយ) ដល់សមាគមគ្រូពេទ្យស្ម័គ្រ ស សុខា សំរាប់យកទៅព្យាបាលជំងឺប្រជាពលរដ្ឋខ្មែរដេាយឥតគិតថ្លៃ នាល្ងាចថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦នេះ ។

បញ្ជាក់:សមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បាន និងកំពុងចុះពិនិត្យ ព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង បន្ទាយមានជ័យ បាត់ដំបង និងខេត្តដទៃទៀត ៕

អត្ថបទ ៖ អារុណ

0 comments:

Post a Comment