Thursday, December 15, 2016

លោក ចែម ភឺនរីមវុទ្ធី ត្រូវប្រកាសតែងតាំងជាអភិបាលស្តីទីស្រុកកងពិសី ខេត្តកំពង់ស្ពឺ

News New : នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ នេះ លោក ចែម ភឺនរីមវុទ្ធី  អភិបាលរងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានប្រកាសតែងតាំងជាអភិបាលស្តីទី នៃគណ:អភិបាលស្រុកគងពិសី  ជំនួសឱ្យ លោក ម៉ា សាវ៉ាត ដែលត្រូវចូលនិវត្តន៍ ។

យើងសង្កេតឃើញថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួង ស្ថាប័ន នានា បាន និងកំពុងតែ លើកកំពស់ដល់យុវជន តាមរយ:ប្រគល់តួនាទីភារកិច្ច ជាថ្នាក់ដឹកនាំសំខាន់ៗមួយចំនួន និងតួនាទី ជាអភិបាល អភិបាលរង ខេត្ត រាជធានី ក្រុង ខណ្ឌ ស្រុក កាន់តែច្រើនឡើងៗ ស្របទៅតាមការខិត ខំប្រឹងប្រែងធ្វើសកម្មភាពគ្រប់បែបយ៉ាង ដើម្បីសង្គមរបស់យុវជន ដែលនេះ គឺជា ការលើកទឹកចិត្ត អោយយុវជនយើងបន្តខិតខំធ្វើសកម្មភាព ដើម្បីរឹតតែខ្លាំងថែមទៀត ៕



អត្ថបទ ៖ អារុណ

0 comments:

Post a Comment