Wednesday, December 28, 2016

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីសុខាភិបាល បង្ហាញពីហេតុផល នៃការដោះដូរមន្ទីពេទ្យ



News New : សំរាប់ការបំភ្លឺជាច្រើនសំណួរ នៅក្នុងកិច្ចប្រជុំសភា តាមការកោះហៅ របស់សមាជិក សភាគណបក្សប្រឆំាង លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អះអាងថា អ្វីដែលក្រសួង ធ្វើគឺមានតម្លាភាព និងតាមនីតិវិធីរបស់រដ្ឋ។ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៥ នាព្រឹក ថ្ងៃទី២៩ ធ្នូ ក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា លោក ម៉ម ប៊ុនហេង  បានឆ្លើយ សំណួរជាច្រើន ដែលសមាជិកសភាគណបក្សសង្គ្រោះជាតិ បានចោទសួរតាមលិខិត តាមរយៈ សម្តេច ហេង សំរិន លោករដ្ឋមន្ត្រី បានឆ្លើយចំពោះការទទួលខុសត្រូវរបស់ក្រសួង អំពីការប្រើ ប្រាស់ជំនួយក្នុងការទិញមុងការពារជំងឺគ្រុនចាញ់ ដែលគម្រោងមូលនិធិសកល ថា បញ្ហានេះគឺ ក្រសួងពុំមានកាតព្វកិច្ចធ្វើការដោះស្រាយនោះទេ នេះជា សមត្ថកិច្ចផ្តាច់មុខរបស់អង្គភាពប្រឆំាង អំពើពុករលួយ ដែលបានធ្វើការនេះ ជាមួយមូលនិធិសកល ក្នុងការស៊ើបអង្កេតតាមដានករណីនេះ អស់រយៈពេល ២ឆ្នាំ មូលនិធិសកល បានទទួលស្គាល់ និងពេញចិត្តលើរបាយការណ៍របស់អង្គ ភាពប្រឆំាងអំពើរពុករលួយ និងបានបន្តផ្តល់ជំនួយដល់ក្រសួងសុខាភិបាល ជាបន្តទៀត ចំពោះ ករណីដោះដូរមន្ទីពេទ្យវិញ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ក្រសួងបានអនុវត្តការងារកន្លងទៅ ប្រកបដោយតម្លាភាព ដោយធ្វើទៅតាមនីតិវិធីរបស់រដ្ឋ ដោយមានការចូលរួមពីគណៈកម្មការអន្តរ ក្រសួង បើរកឃើញថា មានការដោះដូរ ឃុបឃិត ប្រព្រឹត្តអំពើពុករលួយ សូមស្នើធ្វើការប្តឹងទៅ ACU» លោករដ្ឋមន្ត្រី បានលើកករណីការទិញគ្រឿងបរិក្ខាពេទ្យ និងថ្នាំពេទ្យ ថា ក្រសួង គឺបាន អនុវត្តការងារលទ្ធកម្មតាមនីតិវិធីលក្ខខណ្ឌនានា និងបែបបទដែលបានកំណត់ដោយក្រសួងសេដ្ឋ កិច្ចនិងហិរញ្ញវត្ថុ ការទិញឱសថ បរិក្ខាពេទ្យប្រចាំឆ្នាំ ក្រសួងរៀបចំ ធ្វើការដេញថ្លៃប្រកួតប្រជែង ជាអន្តរជាតិ ដោយធ្វើការផ្សព្វផ្សាយឯកសារ ដេញថ្លៃរយៈពេល ២ខែ នៅតាម សារព័ត៌មានភាសា ជាតិ និងសារព័ត៌មានជាបរទេស ទន្ទឹមនឹងនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានធ្វើការផ្សព្វ ផ្សាយតាមប្រព័ន្ធវេបសាយ នូវសៀវភៅបន្ទុករបស់ក្រសួងភិបាល រីឯកការផ្តល់សេវាមិនត្រឹមត្រូវ នៅតាមមន្ទីពេទ្យរដ្ឋ និងឯកជន ព្រមទំាងពង្រឹងគុណភាពជំនាញពេទ្យ និងក្រមសីលធម៌វិញ លោក ម៉ម ប៊ុនហេង លើកឡើងថា ក្រសួងបានខិតខំអនុវត្តតាមច្បាប់ ដែលចេញដោយព្រះរាជ ក្រម ស្តីពីការគ្រប់គ្រងលើការប្រកបវិជ្ជាជីវៈឯកជន ក្នុងវិស័យវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយ វេជ្ជសាស្ត្រ ដោយបានដាក់ឲ្យអនុវត្តតាមបណ្តារាជធានី ខេត្ត ទូទំាងប្រទេស ។ ដោយយោងច្បាប់ នេះ ក្រសួងបានចេញ ប្រកាសមួយទៀតស្តីពី តួនាទីភារកិច្ច របស់ភ្នាក់ងារត្រួតពិនិត្យឱសថ បរិក្ខា ពេទ្យ និងគ្រៀងសម្អាង និងសេវាវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រ និងប្រកាសមួយ ចំនួនទៀតលោក ម៉ម ប៊ុនហេង បន្ថែមទៀតថាក្រសួងបានកំពុងតែខិតខំពង្រឹងគុណភាពវិជ្ជាជីវៈ សុខាភិបាលយ៉ាងយកចិត្តទុកដាក់ ដោយបានចុះត្រួតពិនិត្យជាប្រចាំ ដើម្បីឃាតទុកបំផ្លាញចោល និងទប់ស្កាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ ព្រមទំាងបានបិទមិនឲ្យដំណើរការ ទីតាំងដែលមិនមានលក្ខណៈស្របច្បាប់ផងដែរ ជាងនេះក្រសួង បានធ្វើការផ្សព្វផ្សាយច្បាប់ស្តី ពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ដល់គ្រប់អង្គភាពថ្នាក់កណ្តាលក្រោមឱវាទ ព្រមទំាង ជំរុញឲ្យគណៈវិជ្ជាជីវៈសុខាភិបាលនីមួយៗមាន សមត្ថកិច្ចក្នុងការចុះបញ្ជីការ និងផ្តល់អាជ្ញាប័ណ្ណ ប្រកបវិជ្ជាជីវៈសុខាភិបាល ព្រមទំាងគ្រប់គ្រងអ្នកប្របកបវិជ្ជាជីវៈសុខាភិបាល ក្នុងក្របខណ្ឌឲ្យ បានត្រឹមត្រូវ លោករដ្ឋមន្ត្រី បញ្ជាក់ថា «ដើម្បីលុបបំបាត់សេវាសុខាភិបាលខុសច្បាប់ ក្នុងនោះ មានទំាងអ្នកដើរចាក់ថ្នាំ និងជាងធ្មេញផងដែរ ក្រសួងបាននិងកំពុង ដែលអនុវត្តប្រកាស និងផែន ការរួមរវាងក្រសួងសុខាភិបាល និងក្រសួងមហាផ្ទៃ ដែលបានដាក់ចេញ កាលពីឆ្នាំ២០១៥ កន្លង មក ហើយក៏បានប្តឹងទៅតុលាការ ចំពោះសេវាសុខាភិបាលខុសច្បាប់ បានជាច្រើនករណី និងជន ក្លែងសញ្ញា បត្រ ដើម្បីបើកកន្លែងថែទំាវេជ្ជសាស្ត្រមួយចំនួនផងដែរ » ដោយឡែកការចែកចាយ និងគ្រប់គ្រងសម្ភារៈបរិក្ខារពេទ្យ និងថ្នាំពេទ្យវិញ លោករដ្ឋមន្ត្រីថា ក្រសួងសុខាភិបាល បានមាន អង្គភាពឃ្លាំងឱសថកណ្ដាល CMS (Central Medical Store) ជាអ្នកទទួលខុសត្រូវក្នុងការគ្រប់គ្រង និងធ្វើការផ្គត់ផ្គង់ឱសថ បរិក្ខារពេទ្យដល់មន្ទីរពេទ្យសាធាណៈនៅទូទាំងប្រទេសដោយអនុវត្តតាម ប្រព័ន្ធ Electronic Database ហើយការគ្រប់គ្រងការផលិត និងការនាំចូលឱសថ គ្រប់រោងចក្រ ផលិតឱសថទាំងអស់ ដែលអាចធ្វើការផលិតឱសថបានលុះត្រាតែមានកាអនុញ្ញាតពីក្រសួងសុខា ភិបាល ។ ខ្សែសង្វាក់ផលិតកម្មនៅតាមរោងចក្រនីមួយៗ ត្រូវរៀបចំតាមស្តង់ដារ ការអនុវត្តល្អក្នុង ផលិតកម្មឱសថ GMP (Good Manufactory Practice )

 អត្ថបទ ៖ ចំណាន (៤០)

0 comments:

Post a Comment