Wednesday, December 14, 2016

ចំណុច ៦យ៉ាង ដែលធ្វើឱ្យលោក ហ៊ុន ម៉ានី និងលោក ស សុខា ចូលចិត្តដើរជាមួយគ្នា...

News New : តាមការសង្កេតដោយយកចិត្តទុកដាក់ យើងយល់ឃើញថា យ៉ាងហោចណាស់ ក៏មាន មូលហេតុ ៦យ៉ាង ដែលធ្វើអោយលោក ហ៊ុន ម៉ានី  កូនប្រុសពៅ សម្តេចតេជោ ហ៊ុន សែន  នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក ស សុខា កូនប្រុសច្បង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តែងតែទៅណាមកណាជាមួយគ្នា។ ចំណុចទាំង ៦យ៉ាង នោះរួមមាន ៖
១ ៖ ជាយុវជនដូចគ្នា និងមានអាយុប្រហាក់ប្រហែលគ្នា ។
២ ៖ ធ្វើកិច្ចការងារយុវជនជាមួយគ្នា តាំងពីពេលចាប់ផ្តើម គឺ លោក ហ៊ុន ម៉ានី ជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា លោក ស សុខា អតីតប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និងបច្ចុប្បន្នជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស៊ីចង្វាក់គ្នា) ។
៣៖ ជាតំណាងរាស្ត្រវ័យក្មេងដូចគ្នា គឺ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ  លោក ស សុខា តំណាងរាស្ត្រមណ្ឌលព្រៃវែង។ អ្នកទាំងពីរ ក្នុងពេលប្រជុំសភា តែអង្គុយជិតគ្នា ដើរចេញញ៉ាំ អាហារជាមួយគ្នា និងចូលចិត្តពិភាក្សាការងារជាមួយគ្នា ។
៤ ៖ អ្នកទាំងពីរចូលចិត្ត និងលើកកំពស់វិស័យកីឡា ដូចគ្នា ។
៥ ៖ អ្នកទាំងពីរជាមនុស្សសាមញ្ញដូចគ្នា និងមានទឹកមុខល្អ ប្រកបដោយប្រជាប្រិយភាពដូចគ្នា ។
៦ ៖ អ្នកទាំងពីរជាមនុស្សច្បាស់លាស់ក្នុងការងារ និងមានទំនួលខុសត្រូវខ្ពស់ ។ ឧទាហរណ៍ ៖ ការ រៀបចំអង្គរសង្ក្រាន្តនៅសៀមរាបជារៀងរាល់ឆ្នាំ គឺ លោក ហ៊ុន ម៉ានី គ្រប់គ្រងកិច្ចការរួម  លោក ស សុខា គ្រប់គ្រងសន្តិសុខ សុវត្ថិភាព ចរាចរណ៍ បានយ៉ាងល្អប្រសើរ ។

បញ្ជាក់ ៖ នេះគ្រាន់តែជាការវាយតំលៃរបស់ News New ប៉ុណ្ណោះ ៕

 អត្ថបទ ៖ អារុណ

0 comments:

Post a Comment