Monday, December 26, 2016

លោក ហ៊ុន ចាន់ដែន នាំអំណោយឯកឧត្តម ស សុខា និងលោកជំទាវ ជូនគ្រួសារក្មេងកំព្រា និងចាស់ជរា

News New : នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ នេះ លោក​ ហ៊ុន​ ចាន់ដែន​ ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ស្រុកពាមជរ  ដោយអនុវត្តតាមទិសដៅ  និងការណែនាំរបស់លោក  ឈឹម ផាន់ណា ប្រធានក្រុមការងារចុះជួយស្រុកពាមជរ របស់ ស.ស.យ.ក. /ពវ បាននាំយកអំណោយឯកឧត្តម ស សុខា អ្នកតំណាងរាស្រ្តមណ្ឌលព្រៃវែង និងលោកជំទាវ ជូនដល់គ្រួសារកុមារកំព្រា ០១គ្រួសារ និង ចាស់ជរា ០១គ្រួសារ នៅក្នុងឃុំអង្គរអង្គស្រុកពាមជរ ខេត្តព្រៃវែង ។

អំណោយផ្តល់ជូន ពេលនោះរួមមាន ៖ អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងឆា និងថវិកាមួយ ចំនួនទៀត ។


អត្ថបទ ៖ អារុណ

0 comments:

Post a Comment