Monday, December 5, 2016

លោក ហ៊ុន ម៉ាណែត អញ្ជើញចែកសញ្ញាបត្រដល់និស្សិត ៣១១៣នាក់ នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា

News New : នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ នេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានរៀបចំ ពិធី ប្រគល់សញ្ញាបត្រ បញ្ចប់ការសិក្សាដល់និស្សិតចំនួន ៣ ១១៣នាក់ ក្នុងនោះមាននិស្សិតឥណ្ឌូ នេស៊ី ៤៦នាក់ ក្រោមអធីបតីភាពលោក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ និងវិញ្ញាបត្របច្ចេកវិទ្យា និងបច្ចេកទេសជាន់ខ្ពស់ ជំនាន់ទី១ ជំនាន់ ទី៨ នៅវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា (NPIC) លោក ប៊ុនភារិន នាយកNPIC បានលើកឡើងថា និស្សិតជ័យលាភីដែលត្រូវទទួលសញ្ញាបត្រជាអតីតនិស្សិត ចំនួនទី១ -ទី៨ សរុបទាំងអស់គឺ ចំនួន ៣ ១១៣នាក់ ស្រី ១៩៨នាក់ , ថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យា ១៧៤៣នាក់ ស្រី ១៤០នាក់ ,ថ្នាក់បច្ចេក ទេសជាន់ខ្ពស់ ១ ៣៤៣នាក់ ស្រី ៥៤នាក់ និងវិញ្ញាបនបត្របច្ចេកទេស(C1) ២៧នាក់ ស្រី ៤នាក់។ លោកបានឲ្យដឹងថា កម្មវិធីសិក្សារបស់វិទ្យាស្ថានគឺផ្តោតលើការអនុវត្តន៍ជាក់ស្តែង និងឈរទៅលើ គោលគំនិត បណ្តុះបណ្តាលនូវធនធានបច្ចេកទេសគ្រប់កម្រិត ដែលប្រកបដោយ ចំណេះដឹង និង សមត្ថភាពវិជ្ជាជីវៈច្បាស់លាស់ ថាមពលរាងកាយក្លៀវក្លា ព្រមទំាងមនសិកា វិជ្ជា និងស្មារតីស្នេហា ជាតិមាតុភូមិ ។ លោកបន្ថែមថា គិតត្រឹមឆ្នាំ២០១៦  វិទ្យាស្ថាន មានដៃគូសហប្រតិបត្តិការណ៍ សរុប ១៣២ ( ២៦ក្នុងស្រុក និង ១០៦ពីបរទេស ) ដែលរួមមាន ៖ គ្រឹះស្ថានអប់រំបណ្តុះបណ្តាល ក្រុមហ៊ុន សហគ្រាស ឯនជន និងអង្គការនានា ។ តាមរយៈដៃគូអភិវឌ្ឍន៍នេះ បានធ្វើអោយនិស្សិតនៅ NPIC ទទួលបានការបណ្តុះបណ្តាល បានការងារធ្វើ និងសាស្ត្រចារ្យជាច្រើន  ទទួលបានបណ្តុះបណ្តាល ទំាងវគ្គវែងនិងខ្លី ។ ហើយបើគិតមកត្រឹមឆ្នាំ២០១៦នេះមាននិស្សិត និងសាស្ត្រចារ្យវិទ្យាស្ថានចំនួន ១០៧នាក់ បានបញ្ចប់ការសិក្សានៅឯកបរទេសនិង ៤៤នាក់ទៀតកំពុងបន្តការសិក្សារបស់ខ្លួនទំាង ថ្នាក់អនុបណ្ឌិត និងបរិញ្ញាបត្រ ។

ក្នុងឱកាសនោះដែរ លោក ហ៊ុន ម៉ាណែត ដំណាងសម្តេចតេជោ ហ៊ុន សែន បានសម្តែងការសាទរ និងកោតសសើចំពោះនិសិ្សតដែលបានទទួលជ័យលាភី និងទទួលបានសញ្ញាបត្រថ្ងៃនេះផងដែរ។ លោកបន្ថែមថា ការអភិវឌ្ឍធនធានមនុស្ស ជាពិសេសក្នុងវិស័យបច្ចេកទេស និងវិជ្ជាជីវៈជាកិច្ចការ មួយដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមមួយដែលប្រកបដោយវិបុលភាព និងសុខដុម រមនា នាពេលអនាគត ។ ក៏ប៉ុន្តែការអភិវឌ្ឍន៍ទាំងឡាយ អាចធ្វើទៅបាន គឺសុទ្ធតែត្រូវឈរលើមូល ដ្ឋាន នៃសុខសន្តិភាព និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចជាតិ ។ លោកបញ្ជាក់ថា  " ពេលខ្យល់ត្រជាក់ នៃ រដូវរំហើយចាប់ផ្តើមធ្លាក់មក យើងទំាងអស់គ្នាត្រេកអរស្វារគមន៍ នឹងបរិយាកាសដ៏ត្រកាលនេះ  ។ពេលខ្លះយើងស្ទើរតែភ្លេចខ្លួនថា ភ្នក់ភ្លើងសង្គ្រាម នៃប្រទេសកម្ពុជាយើង ទើបតែបញ្ចប់ទៅថ្មីៗនៅ ឡើយ ។ ថ្វីត្បិតប្អូនៗ ទាំងអស់ដែលមាន វត្តមាននៅទីនេះ សិក្សាជំនាញបច្ចេស ប៉ុន្តែខ្ញុំជឿជាក់ថា ប្អូនៗពិតជាបានស្វែងយល់អំពីបញ្ហាប្រវត្តិសាស្ត្រ និងនយោបាយស្រុកទេសយើងជាមិនខាន" ៕


អត្ថបទ ៖ ចំណាន (២២)

0 comments:

Post a Comment