Wednesday, December 14, 2016

លោក សៅ សុខា ៖ លុបឈ្មោះនាយអាវុធហត្ថ ១៥៥នាក់ ដើម្បីអនុវត្តច្បាប់

News New : នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ លើផ្ទៃ ប្រទេស បានប្តេជ្ញាចិត្តថា នឹងរក្សាសន្តិសុខសណ្តាប់ធ្នាប់ នៅពេលបោះឆ្នោតបោះឆ្នោតអោយមាន ភាពល្អប្រសើរនៅពេលខាងមុខ ។  ថ្លែងក្នុងពិធី អប់រំចិត្តសាស្ត្រដល់នាយទាហាន នៃកងរាជអាវុធ ហត្ថទូទាំងប្រទេសនៅសេនាធិការដ្ឋាននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស រយៈពេល ០១ថ្ងៃពេញ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ លោក សៅ សុខា បញ្ជាក់ថា«យើងត្រូវតែចូលរួមរក្សា ការពារដំណើរការបោះឆ្នោតគ្រប់ដំណាក់កាល  ដើម្បីឱ្យការបោះឆ្នោតប្រព្រឹត្តទៅ ដោយសេរី ត្រឹម ត្រូវ និងយុត្តិធម៌  ជាពិសេសកងកម្លាំងអាវុធហត្ថ គឺ ត្រូវតែគោរពច្បាប់បោះឆ្នោត  ប្រកាន់ភ្ជាប់ក្រម សីលធម៌ នៃដំណើរការបោះឆ្នោត »។ នេះបើតាមបណ្តាញសង្គមហ្វេសប៊ុករបស់កងរាជអាវុធហត្ថ លើផ្ទៃប្រទេស។ ក្នុងពិធីនោះដែរលោកថា ដើម្បីអនុវត្តវិធានទណ្ឌកម្ម និងអនុវត្តច្បាប់កងរាជអាវុធ ហត្ថលើផ្ទៃប្រទេស  លុបឈ្មោះនាយអាវុធហត្ថ ចេញពីក្របខណ្ឌកងរាជអាវុធហត្ថ ចំនួនប្រមាណ ១៥៥នាក់។ លោកក៏បានជំរុញឱ្យនាយអាវុធហត្ថទាំងអស់ ត្រូវសិក្សាស្រាវជ្រាវរៀនសូត្រអំពីច្បាប់ ជាតិ និងអន្តរជាតិជាប់ជាប្រចាំ ជាពិសេសត្រូវគោរពសិទ្ធិសេរីភាព  ការពារអាយុជីវិតមនុស្ស ស្រប តាមតួនាទី ភារកិច្ចរបស់ខ្លួន  ព្រមជាមួយការគោរពវិន័យ   និងប្រកាន់ខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជា ជីវៈការសម្ងាត់កងទ័ព។ លោកនាយឧត្តមសេនីយ៍ ក៏បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណ ចំពោះនាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសទាំងអស់ ដែលបាន បំពេញកាតព្វកិច្ចក្នុងនាមជាប្រជាពលរដ្ឋ ដោយបានចុះឈ្មោះបោះឆ្នោតទាំងអស់គ្នា។ លើសពីនោះទៀត លោកនាយឧត្តមសេនីយ៍ ក៏បានលើកឡើងអំពីសមិទ្ធផល និងស្នាដៃ ដែលកង រាជអាវុធហត្តសម្រេចបានរយៈពេល ២៣ឆ្នាំកន្លងទៅ ក្នុងការរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ បង្ក្រាបបណ្តាបទល្មើសនានា ពង្រឹងការអនុវត្តន៍ច្បាប់ និងជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។ ជាមួយគ្នានេះ ការលេចធ្លោរបស់កងរាជអាវុធហត្ថ គឺការកសាងកម្លាំង ការកសាងហេដ្ឋារចនាសម្ព័ន្ធ សាងសង់ជំរុំ ជម្រក កន្លែងធ្វើការ ការងារអប់រំ ចិត្តសាស្ត្រ ហ្វឹកហ្វឺនរៀនសូត្រ ការបំពាក់មធ្យោបាយសម្ភារៈ និងអនុវត្តគោលនយោបាយសរសើរ លើកទឹកចិត្ត ពលី មរណៈ របួសឈឺធ្ងន់ ជួបការលំបាកជាដើម ។ លើសពីនេះ  ការលេចធ្លោរមួយ ទៀត គឺធ្លុងមហាសាមគ្គី ឯកភាពផ្ទៃក្នុង មហាគ្រួសារ ជាពិសេសការគោរពវិន័យក្រមសីលធម៌ ។ លោកនាយឧត្តមសេនីយ៍ បានសង្កត់ធ្ងន់ថា ទន្ទឹមនឹងការសម្រេចបានជោគជ័យនូវសមិទ្ធផល និង ស្នាដៃខាងលើ កងរាជអាវុធហត្ថនៅតែមានបញ្ហាប្រឈម ការខ្វះចន្លោះ ដែលជាទង្វើររបស់អាវុធ ហត្ថមួយចំនួន ហើយបានអនុវត្តវិធានការទណ្ឌកម្មវិន័យ និងអនុវត្តច្បាប់បានលុបឈ្មោះនាយ អាវុធហត្ថចេញពីក្របខណ្ឌកងរាជអាវុធហត្ថចំនួនប្រមាណ ១៥៥នាក់។
 អត្ថបទ ៖ ចំណាន (២៩)

0 comments:

Post a Comment