Thursday, December 29, 2016

ឯកឧត្តម ស៊ុន ចាន់ថុល ៖ ក្រសួង នឹងប្រើម៉ាស៊ីនវាស់កម្រិតស្រុតទ្រនាប់ផ្លូវ ដើម្បី...

News New: ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន អះអាងថា ក្រសួង  នឹងប្រើប្រាស់ម៉ាស៊ីនវាស់កម្រិតស្រុតស្រទាប់ផ្លូវ ដើម្បីត្រួតពិនិត្យគុណភាពផ្លូវ មុននឹងផ្តល់អោយក្រុមហ៊ុនសាងសង់។ ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០១៧ កាលពីថ្ងៃទី២៨ ខែធ្នូ នៅទីស្តីការក្រសួង ដោយមានការ អញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ក្រោមឱវាទ តំណាង ក្រសួង និងស្ថាប័នពាក់ព័ន្ធមួយចំនួនផងដែរនោះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានបង្ហាញអំពីសមិទ្ធិ ផលការងារ ដែលសម្រេចបាន និងកំពុងបន្តសំខាន់ៗមួយចំនួន ពាក់ព័ន្ធទៅនឹងកំណែទម្រង់ របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលក្នុងនោះរួមមាន ៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺឯក ភាពបញ្ចុះតម្លៃ ១០% នៃតម្លៃសេវាលើកដាក់កុងតឺន័រ នៅទីលានកុងតឺន័រកំពង់ផែស្វយ័តភ្នំពេញ យល់ព្រមបញ្ចុះតម្លៃ ៥% នៃតម្លៃសេវាលើកដាក់កុងតឺន័រនៅទីលានកុងតឺន័រ ភ្នាក់ងារកម្ពុជានាវាចរ “កាំសាប” យល់ព្រមបញ្ចុះថ្លៃ ១០% នៃតម្លៃសេវាកត់ត្រាកុងតឺន័រលើសម៉ោង និងបញ្ចុះតម្លៃ ១០% នៃតម្លៃត្រួតពិនិត្យកុងតឺន័រ នៅពេលលើកដាក់នៅនាវា និងសមាគមរថយន្តដឹកជញ្ជូនទំនិញកម្ពុជា យល់ព្រមកាត់បន្ថយកម្រៃសេវា១០ដុល្លារក្នុងមួយកុងតឺន័រសម្រាប់បណ្តោយ៤០ហ្វីត និង៥ដុល្លារ  ក្នុងមួយកុងតឺន័រសម្រាប់បណ្តោយ២០ហ្វីត។ លោកបន្ថែមថា ក្រសួងក៏បានធ្វើកំណែទម្រង់សំខាន់ មួយចំនួនទៀតរួមមាន ៖ ការដាក់ឱ្យដំណើរការមណ្ឌលប្តូរ និងពន្យារប័ណ្ណបើកបរ នៅផ្សារទំនើប អ៊ីអនម៉ល ការកាត់បន្ថយសេវាក្រៅផ្លូវការ យុទ្ធនាការចុះបង្ក្រាបរថយន្តដឹកជញ្ជូន​​លើសទម្ងន់ កម្រិតកំណត់ ការផ្សព្វផ្សាយអំពី បច្ចេកទេស នៃការជួសជុលកែច្នៃយានយន្ត ការពង្រីកការផ្តល់​សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដោយក្រសួង បានចុះកិច្ចសន្យានាំ យករថយន្ត​ចល័ត បំពាក់ដោយបច្ចេកវិទ្យាទំនើប ចំនួនពីរគ្រឿង​​ ដើម្បីបង្វិតសេវា ត្រួតពិនិត្យយានយន្តឱ្យកាន់ តែជិតប្រជាពលរដ្ឋ ជាពិសេសសម្រាប់ម្ចាស់យានយន្ត នៅតាមបណ្តាខេត្ត និងបិទចំណាំងផ្លាត សុវត្ថិភាពជូនប្រជាពលរដ្ឋ។  ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្ត្រី ក៏លើកឡើងផងអំពីគម្រោង ចេញផ្លាកលេខពិសេស សម្គាល់ម្ចាស់យានយន្ត គម្រោងបង្កើតប្រព័ន្ធស្វយ័តប្រវត្តិកម្ម ដើម្បីផ្តល់ សេវាសាធារណៈ លើការចុះបញ្ជីប័ណ្ណបើកបរ ការចុះបញ្ជីយានយន្ត ការត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានយន្ត ការផ្ទេរកម្មសិទ្ធិយានយន្ត ការសិក្សាលើគម្រោងរៀបចំ ស្វយ័តប្រវត្តិកម្ម សម្រួលដល់ការ (EDI) សម្រាប់សម្រួលបែបបទនាវា និងនាវិកចេញចូលនៅកំពង់ផែ។ ទាក់ទងនឹង បញ្ហាសាធារណការវិញ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ ក្រសួងបានជំរុញ លើកទឹកចិត្ត ការសាងសង់ ជួសជុល ថែទាំផ្លូវ នៅទីប្រជុំជនពីពេលថ្ងៃ មកពេលយប់វិញ ដើម្បីកាត់បន្ថយការ កកស្ទះចរាចរណ៍នៅពេលថ្ងៃ បានគូសគំនូសទួលបន្ថយល្បឿន គំនូសថ្មើរជើងឆ្លងកាត់ផ្លូវ និងការ ជួសជុលសំបុកមាន់ តាមចំណុចផ្លូវសំខាន់ៗ ដោយប្រើប៊ីទីមត្រជាក់ ដែលអាចប្រើបានគ្រប់រដូវ កាល បានគូសគំនូសចរាចរណ៍លើមហាវិថីសំខាន់ៗ ដើម្បីធ្វើប្រសើរឡើង ដល់សុវត្ថិភាពចរាចរ ណ៍ នៅក្នុងរាជធានីភ្នំពេញ។ បន្ថែមពីលើនេះទៀត ក្រសួងបានប្រើប្រាស់ម៉ាស៊ីនវាស់កម្រិតស្រុត ស្រទាប់ផ្លូវ ដើម្បីត្រួតពិនិត្យគុណភាពផ្លូវ មុននឹងធ្វើការប្រគល់ទទួលពីក្រុមហ៊ុនសាងសង់ ។

គួរបញ្ជាក់ថា ទោះបីមានរដ្ឋមន្ត្រីក្រសួងសាធារណការ បានខិតខំដុតដៃដុតជើង យ៉ាងណាក្តី ក៏គេ សង្កេតឃើញថា នៅតាមមន្ទីសាធារណការ និងដឹកជញ្ជូន មួយចំនួននៅតាមខេត្តនានា មានភាព អសកម្មនៅឡើយ ក្នុងការចូលរួមជួសជុល ផ្លូវជូនប្រជាពលរដ្ឋតាមជនបទ ។ ជាទូទៅគេសង្កេត ឃើញថា ទាល់តែពីថ្នាក់លើ ពិសេសនោះក្រសួងដាក់ផែនការទើបតាមមន្ទីរភ្ញាក់ខ្លួនធ្វើ ទោះបីជា មានការស្នើពីមូលដ្ឋានឃុំ សង្កាត់ក្តី ។ តែគេនូវតែឃើញផ្លូវមួយចំនួន នៅតាមជនបទមានការខូច និងគ្មានការជួសជុល ឬអើពើរពីអាជ្ញាធរនោះទេ៕


 អត្ថបទ ៖ ចំណាន (៤១)

0 comments:

Post a Comment