Wednesday, December 21, 2016

ជំនួបបក្សប្រឆំាង និងបក្សកាន់អំណាច នៅមិនច្បាស់លាស់ទេ នាចុងខែធ្នូ នេះ

News New : ជំនួបថ្នាក់ដឹកនំាសភា ភាគតិច មកពីគណបក្សសង្គ្រោះជាតិ និងសភាភាគច្រើន មកពី គណបក្សប្រជាជនកម្ពុជា  ដើម្បីជជែកពិភាក្សាគ្នារឿងស្ថានការនយោបាយចុងក្រោយ  ដូចអ្វីដែល ធ្លាប់លើកឡើងថា នឹងជួបគ្នានៅចុងខែធ្នូ ឆ្នាំនេះ កំពុងស្រពេចស្រពិលនៅឡើយ។មូលហេតុដែល ជំនួបគណបក្សនយោបាយ ដែលមានអាសនៈក្នុងសភានេះ មកពីសមាជិកក្រុមសភាតំណាងរាស្ត្រ ភាគតិចធ្លាប់បានលើកឡើងថា នឹងមានជំនួបរវាងថ្នាក់ដឹកនំាតំណាងក្រុមសភាភាគតិច និងភាគ ច្រើន នៅចុងខែធ្នូនេះ នឹងខណៈអ្នកសារព័ត៌មានតែងតែចង់ដឹងថ្ងៃណាមួយច្បាស់នូវជំនួប ទំាងពីរ នេះ។ យ៉ាងណាក្តីលោក ឡេង ប៉េងឡុង អ្នកនំាពាក្យរដ្ឋសភា និងអគ្គលេខាធិដ្ឋាននៃរដ្ឋសភាបាន អះអាងប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៅថ្ងៃទី២២ ធ្នូ ថា រហូតមកដល់ថ្ងៃនេះ មិនទាន់មានលិខិតណាមួយ សម្រាប់កំណត់ថ្ងៃជួបគ្នា រវាងតំណាងក្រុមសភា ភាគតិច ដែលដឹកនំាដោយលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ  ហើយមានតួនាទី និយាយផ្ទាល់ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសភា ភាគច្រើន ដែលដឹកនំាដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង មហាផ្ទៃនោះទេ។ លោក ឡេង ប៉េងឡុង បញ្ជាក់ថា«មិនទាន់បានកំណត់នូវជំនួបរវាងសំលេងភាគ ច្រើន និងភាគតិច នោះទេ ។ អត់មានឃើញមានអីទេ យើងមិនទាន់សន្និដ្ឋានបាននោះទេ គឺយើង យោងសេចក្តីប្រកាសព័ត៌មានលើកមុន គឺនៅតែប៉ុណ្ណឹងសិន»។ ការអះអាងរបស់លោក ឡេង ប៉េង ឡុង នេះ បន្ទាប់លោក សុខ ឥសាន អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា ធ្លាប់បានឲ្យអ្នកសារព័ត៌ មាន សួរនាំទៅកាន់អ្នកនំាពាក្យរដ្ឋសភា  រឿងជំនួបរវាងថ្នាក់ដឹកនំាភាគច្រើន  និងភាគតិចរដ្ឋសភា នាពេលកន្លងមក។ ជាងនេះទៅទៀត ការអះអាងនេះ ធ្វើបន្ទាប់ពីកិច្ចជំនួបពិភាក្សារវាងថ្នាក់ដឹកនំា សភាភាគច្រើន និងភាគីចិន នាពេលកន្លងមកត្រូវបានលោក ឡេង ប៉េងឡុង ជាអ្នកផ្សព្វផ្សាយជូន សាធារណជន ពិសេសនោះបណ្តាញសារព័ត៌មានក្នុងស្រុក និងក្រៅស្រុកជារើយៗ។

 អត្ថបទ ៖ ចំណាន (៣២)

0 comments:

Post a Comment