Wednesday, December 7, 2016

លោកមេឃុំ ស៊ាង ចែត ពីគណបក្ស សម រង្ស៊ី ត្រូវបានដោះលែងហើយ ព្រឹកនេះ

News New : លោក ស៊ាង ចែត មេឃុំគណបក្ស សម រង្ស៊ី ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីការឃុំខ្លួន នៅក្នុងពន្ធនាគារព្រៃសរ  ពាក់ព័ន្ធទៅនឹងករណី សូកប៉ាន់សាក្សី ក្នុងរឿងអាស្រូវ ផ្លូវភេទរបស់លោក កឹម សុខា និងកញ្ញា ខុម ចាន់តារ៉ាទី (ស្រីមុំ) នោះ ពេលនេះ ត្រូវបានដោះលែង ចេញពីពន្ធនាគារហើយ នៅវេលាម៉ោង ៩៖០០នាទី នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ នេះ ។ នេះបើយោង តាមព្រះរាជក្រឹត្យលើកលែងទោសរបស់ព្រះមហាក្សត្រ ដែលធ្វើឡើងតាមសំណើរបស់សម្តេចតេ ជា ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីល្ងាចម្សិលមិញ៕



អត្ថបទ ៖ ឡាង បូរិន

0 comments:

Post a Comment