Wednesday, December 7, 2016

សម្តេច ស ខេង ផ្តល់បទសំភាសន៍ ៣ចំណុច ក្នុងនោះក៏នឹងមានការដោះលែងមេឃុំ មន្ត្រី...

News New : នៅទីបំផុតស្ថានការណ៍នយោបាយដែលមានភាពតានតឹងរវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង  បានវិលទៅរកភាពល្អប្រសើរវិញហើយ  បន្ទាប់ពីមេបក្សប្រឆំាងសម្រេចចូល ប្រជុំសភាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ នេះ និងក្រោយមានការសន្ទនាផ្ទាល់  រវាងថ្នាក់ដឹកនំាបក្សនយោ បាយ ដែលមានអាសនៈក្នុងរដ្ឋសភា។ថ្លែងក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា ក្រោមអធិបតីភាពសម្តេច ហេង សំរិន និងមានការចួលរួមពីសមាជិកសភាសរុប ១០៨រូប ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពី ការទូរទាត់ថវិកាជាតិទូទៅ របស់រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៥ និងប្រកាសទទួលស្គាល់ លោក សួន រីដា ជំនួសលោក ប៉ែន សុវណ្ណ ដែលទទួលមរណភាព ។ លោក កឹម សុខា ប្រធានក្រុម អ្នកតំណាងរាស្ត្រភាគតិច ក្នុងរដ្ឋសភា  និងជាប្រធានស្តីទី  គណបក្សសង្គ្រោះជាតិ  បានអះអាងថា លោកនឹងធ្វើការមួយចំនួនពីបញ្ហាប្រទេសជាតិជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។ លោកបញ្ជាក់ថា « ក្នុងការពិភាក្សាយើងបានរកឃើញចំណុចរួមខ្លះៗនៃការរួបរួមជាតិឯកភាពជាតិ ដើម្បីស្ថេរភាព សន្តិភាព និងការរីកចម្រើនរបស់ប្រទេសជាតិ និងប្រជាពលរដ្ឋ។ ដូច្នេះហើយ បាន ជាថ្ងៃនេះ យើងមកទីនេះ ដើម្បីធ្វើដំណើរឆ្ពោះទៅរកគោលដៅនោះ។ អ្វីដែលជាការខ្វះខាត ឬការ ខ្វែងគំនិតគ្នា វាជាការធម្មតានៅក្នុងសង្គមប្រជាធិបតេយ្យ ហើយគណបក្សពីរនេះទី១,ជាគណបក្ស ក្នុងរាជរដ្ឋាភិបាល និងមួយជាគណបក្សក្រៅរដ្ឋាភិបាល អីញ្ចឹងតែងតែមានមតិផ្ទុយគ្នា និងស្របគ្នា ជារឿងធម្មតា ។ ប៉ុន្តែអ្វីដែលយើងធ្វើទៅមុខទៀត គឺ ស្វែងរកឯកភាពជាតិ ដើម្បីឲ្យជាតិរីកចំរើន ។ការរិះគន់ឬការតិទានយ៉ាងណាទៅលើកគោលជំហររបស់ខ្ញុំផ្ទាល់ ក៏ដូចជា គណបក្សសង្គ្រោះជាតិ ខ្ញុំសូមស្វាគមន៍  ពីគោលដៅស្ថាបនាប្រកបដោយសីលធម៌  សេចក្តីថ្លៃថ្នូរ  ដោយចៀសវាងការជេរ ប្រមាថ លាភពណ៌ ដែលធ្វើឲ្យមានការឈឺចាប់ នាំឲ្យមានការបែកបាក់សង្គម ។ នេះអ្វីដែលខ្ញុំបាន ជជែកជាមួយសម្តេចនាយករដ្ឋមន្ត្រី រួចហើយ។ យើងនឹងព្យាយាមធ្វើកិច្ចការជាមួយគ្នាឲ្យបានដល់ គោលដៅ»។ 

ទាក់ទិននឹងការដាក់លោកជាប្រធានក្រុមអ្នកតំណាងរាស្ត្រភាគតិចក្នុងសភា ជំនួសឱ្យលោក សម រង្ស៊ី ដែលកំពុងស្ថិតនៅក្រៅប្រទេសនោះ ត្រូវបានលោក កឹម សុខា បញ្ជាក់ថា « ចំពោះតំណែង តួ នាទី មុខងារ វាគ្រាន់តែជាមធ្យោបាយសម្រាប់យើងធ្វើដំណើរទៅរកផ្លូវនោះទេ។ ដូច្នេះទោះបីមាន តួនាទី ឬតំណែងខ្ពស់ប៉ុណ្ណា ក៏ដោយ តែបើយើងដើរខុសគោលដៅ បានយើងបានឯកភាពគ្នានោះ ក៏មិនបានជោគជ័យដែរ ។ ដូច្នេះ ថ្ងៃនេះខ្ញុំសូមអរគុណអង្គសភា ដែលបានសម្រេចហៅខ្ញុំ មកប្រជុំ ហើយយើង  នឹងសម្រេចចិត្តធ្វើការជាមួយគ្នាបន្តទៀតតាមក្របខ័ណ្ឌ   ដើម្បីដោះស្រាយបញ្ហាខ្មែរ និងខ្មែរ ខ្ញុំបានឯកភាពជាមួយសម្តេចតេជោ ថា  យើងត្រូវតែដោះស្រាយបញ្ហាខ្មែរជាមួយខ្មែរ  »  ។ លោក កឹម សុខា បានលើកឡើងថាបញ្ហាដែលលោកសម្រេចចិត្តឯកភាពដោះស្រាយបញ្ហាជាមួយ សម្តេចតេជោ ហ៊ុន សែន នោះ មកពីកន្លងមកខ្មែរ និងខ្មែរធ្លាប់មានទំនាស់បញ្ហាធំៗជាច្រើនឆ្នាំ ជា មួយគ្នារហូតដល់មានសង្គ្រាម ។ ប៉ុន្តែចុងក្រោយខ្មែរ  និងខ្មែរចូលតុអង្គុយជជែកគ្នា ។ សម្រាប់ការ ចូលប្រជុំសភាថ្ងៃនេះ លោក កឹម សុខា ថា ជាថ្ងៃចាប់ផ្តើម  និងមានការប្រុងប្រយ័ត្នដោយកុំឲ្យមាន ការរំខានណាមួយ​ដែលធ្វើឲ្យដំណើរការមិនដល់គោលដៅបានកំណត់  ។ ដូច្នេះខ្ញុំសូមបងប្អូនខ្មែរ ជនរួមជាតិទំាងអស់ រងចំាមើល  និងចូលរួមជាមួយគ្នា ដើម្បីធ្វើដំណើរដល់សន្តិភាព ឯកភាពជាតិ សម្រាប់ជាតិ និងប្រជាពលរដ្ឋ ។ ក្នុងកិច្ចប្រជុំនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើង ពីបញ្ហាតួនាទីរបស់ លោក កឹម សុខា   ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ   និងជា ប្រធានក្រុមអ្នក តំណាងរាស្ត្រភាគតិច ក្នុងរដ្ឋសភា ថា ប្រធានក្រុមភាគតិច ក្នុងរដ្ឋសភា មានតែម្នាក់ និងមានឋាន: ជាដៃគូរជជែកជាមួយនាយករដ្ឋមន្ត្រីផ្ទាល់ ។ ដើម្បីបញ្ជាក់មតិសារណៈ ក៏ដូចជា បណ្តាញសារព័ត៌ មានមួយចំនួនអំពីតួនាទីលោក កឹម សុខា ដែលត្រូវបានសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ចេញ ប្រកាសទទួលស្គាល់នោះ សម្តេចតេជោ បញ្ជាក់ថា « ដើម្បីបញ្ជាក់ការសម្តេច ប្រធាននោះ ខ្ញុំសូម អានបទបញ្ហាផ្ទៃ ក្នុងរដ្ឋសភា មាត្រា៤៨ ថ្មី( បី ) នៃកថាខណ្ឌទី១ បានចែងថា ប្រធានក្រុមតំណាង រាស្ត្រនៃគណបក្សនយោបាយក្រៅរាជរដ្ឋាភិបាលដែលមានអាសនៈក្នុងសភា ចាប់ពី  ២៥ភាគរយ ឡើងទៅមានឈ្មោះហៅថា  ប្រធានក្រុមមតិភាគតិច នៅរដ្ឋសភា ។  ប្រធានក្រុមមតិភាគតិច ជាគូ សន្ទនាជាមួយនឹងប្រមុខរាជរដ្ឋាភិបាលទាក់ទង នឹងបញ្ហាប្រទេសជាតិ ។ ប្រធានក្រុមមតិភាគតិច មានឋានៈស្មើនឹងនាយករដ្ឋមន្ត្រី ។  នៅទីនេះ  អត្ថបទនេះ  បានបញ្ជាក់ថា  លុះត្រាតែមនុស្សនោះ បានតែងតាំងធ្វើជាប្រធានក្រុមជាអ្នកតំណាងរាស្ត្រសិន ទើបមានសិទ្ធិធ្វើជាប្រធានក្រុមសភាភាគ តិច អ៊ីចឹងទេ ក្នុងមាត្រា ៤៨ ថ្មី(បី) នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា មិនតម្រូវឲ្យមានមនុស្សពីរនាក់នោះ ទេ »។ សម្តេចតេជោ សង្កត់ធ្ងន់ថា «ក្នុងព្រឹកនេះ ខ្ញុំមានគោលដៅថា ប្រសិនបើមិនអាចទទួលយក ការតែងតំាងបានទេ គឺមានតែ វិធីដកត្រឡប់ ដោយធ្វើវិសោធន៍កម្មមាត្រា៤៨ ថ្មី (បី) នៃបទបញ្ជាផ្ទៃ ក្នុងរដ្ឋសភា ដោយដកទំាងអស់ នៃតួនាទី តំណែង ហើយវិលទៅត្រឡប់មាត្រា៤៨(ពី)វិញ។ប៉ុន្តែជា ការល្អដែរ  ដែលលោក កឹម សុខា បានបញ្ជាក់ថា លោកនឹងក្លាយទៅជាដៃគូរ សម្តេចក្រឡាហោម ស ខេង ក្នុងឋានៈជាប្រធាន នៃក្រុមអ្នកតំណាងរាស្ត្រមតិភាគច្រើន ក្នុងរដ្ឋសភា ហើយធ្វើជាដៃគូរ របស់ ខ្ញុំក្នុងឋានៈដៃគូរពិភាក្សាលើបញ្ហាប្រទេសជាតិដោយត្រូវទំនាក់ទំនងជាមួយនាយករដ្ឋមន្ត្រី។ ដូច្នេះ ខ្ញុំគិតថាមិនមានអ្វីកើតឡើងនោះទេ  តែគ្រាន់តែបញ្ជាក់ប្រាប់ឲ្យច្បាស់  កុំអោយមានការបក ស្រាយលើអត្ថបទច្បាប់បានទេ ព្រោះថាអត្ថបទនេះ ខ្ញុំជាអ្នកតាក់តែងជូនតែម្តង ដើម្បីអោយលោក សម រង្ស៊ី មានការងារ កាលពីនោះ ហើយគ្រប់គ្រងបក្សឲ្យបាន ។ ការរៀបចំចុងក្រោយលោក អេង ឆៃអ៊ាង នៅចាំបានទេ នៅក្នុងបន្ទាប់របស់ខ្ញុំ នៅក្នុងរដ្ឋសភា ដើម្បីដាក់ជូនគណៈកម្មកានីតិកម្ម និង យុត្តិធម៌ធ្វើការបំពេញបន្ថែម ក្នុងនោះមានទំាងបញ្ហា ដាក់ជំនួយការ ឋានៈតួនាទី អីញ្ចឹងចំណុចនេះ សុំប្រជាសាធារណមតិឈប់ធ្វើកាបកស្រាយ ខុស និងថា ប្រធានរដ្ឋសភា ធ្វើខុសមិនត្រឹមត្រូវ » ។ បន្ទាប់ពីបានលើកឡើងក្នុងសម័យប្រជុំពេញអង្គសម្តេចតេជោ ហ៊ុន សែន សម្តេចក្រឡាហោម ស ខេង និងលោក កឹម សុខា បានចេញពីសាលប្រជុំទៅជួបពិភាក្សាគ្នានៅក្នុងបន្ទប់សម្តេចតេជោអស់ រយៈពេលមួយសន្ទុះ។ប៉ុន្តែមិនត្រូវបានគេដឹងថា ភាគីទំាងពីរជជែកគ្នាអំពីបញ្ហាអ្វីនោះទេ។ក្រុមអ្នក សារព័ត៌មានជាតិ និងអន្តរជាតិជាច្រើននាក់បានរងចាំស្កាត់សួរសម្តេចតេជោ និង លោក កឹម សុខា ប៉ុន្តែមិនបានសម្ភាសន៍ដូចការរងចាំនោះទេ ដោយសារ សម្តេចតេជោ និងលោក កឹម សុខា គឺបាន ចេញតាមផ្លូវក្រោយ ។ 

ដោយឡែកសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  បានផ្តល់បទ សម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្នុងរយៈពេលមិនបានប្រមាណ ២នាទីផងថា   ថ្នាក់ដឹកនាំគណ បក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ  បានឯកភាពគ្នាដូចជា ៖ 
ទី១៖ អ្នកតំណាងរាស្ត្រ នៃគណបក្សទំាងពីរ នឹងជួបគ្នាពិភាក្សាលើកបញ្ហានានា ដែលពាក់ព័ន្ធនឹង ការប្រជុំ។ 
ទី២៖ ពិនិត្យលទ្ធភាពជួបគ្នាក្នុងរយៈពេលមួយខែម្តង ។ 
ទី៣៖ នៅក្នុងចុងខែធ្នូ នឹងមានការជួបគ្នារវាងថ្នាក់ដឹកនាំក្រុមអ្នកតំណាងរាស្ត្រទំាងពីរ ។

ជាមួយគ្នានោះដែរ សម្តេចក្រឡាហោម ស ខេង បានឲ្យដឹងថា ក្នុងជំនួបថ្នាក់ដឹកនំាទំាងពីរ ក៏បាន ជជែកពីបញ្ហាករណីមេឃុំ ស៊ាង ចែត ដែលអាចនឹងដោះលែងក្នុងខែធ្នូ នេះផងដែរ និងករណីមន្ត្រី សិទ្ធិមនុស្ស និងអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងអាចដោះលែងឲ្យ មានសេរីភាពនៅមុនបំណាច់ខែធ្នូនេះដែរ ។ លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់ គណបក្សសង្គ្រោះ ជាតិ បានឲ្យដឹងថា លោកមេឃុំ ស៊ាង ចែត មកគណបក្ស សម រង្ស៊ី អាចនឹងដោះលែងនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦។




អត្ថបទ ៖ ចំណាន (២៣)

0 comments:

Post a Comment