Thursday, December 8, 2016

លោក អ៊ូ វីរ: ៖ សម រង្ស៊ី និង កឹម សុខា គួរកែទំរង់បន្ទាន់ ចៀសវាងការបែកបាក់ផ្ទៃក្នុង

News New : លោក អ៊ូ វីរៈ អ្នកវិភាគស្ថានការណ៍នយោបាយ  ដែលឥតសំចៃមាត់  បានថ្លែងទៅកាន់ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ថា ត្រូវបន្ទោសខ្លួនឯង និងឆ្លុះកញ្ចក់ ដើម្បីកែទម្រង់បញ្ហាផ្ទៃក្នុង ឡើងវិញ ទើបជៀសវាងការបែកបាក់គ្នា ។ លោក អ៊ូ វីរៈ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌ មាន ក្នុងពេលលោកសួរសុខទុក្ខសកម្មជន និងមើលសកម្មភាពនៃការដោះលែងលោកមេឃុំ ស៊ាង ចែត កាលពីព្រឹកថ្ងៃទី៨ ខែធ្នូ នេះ នៅពន្ធនាគារព្រៃសរ ថា បញ្ហាផ្ទៃក្នុងបក្សសង្រ្គោះជាតិ ក្នុងនាម ពួកគាត់ជាអ្នកថ្នាក់ដឹកនាំ ត្រូវតែព្យាយាមសម្របសម្រួល និងដោះស្រាយគ្នា គឺធ្វើយ៉ាងណាកុំឱ្យ បែកបាក់គ្នា នេះជាចំណុចសំខាន់ ដែលគណបក្សសង្រ្គោះជាតិ ត្រូវមើលពីយន្តការផ្ទៃក្នុង ឲ្យបាន រឹងប៉ឹង ។ លោកថា គណបក្សសង្រ្គោះជាតិ ត្រូវប្រុងប្រយ័ត្ន ហើយបក្សនេះ មិនគួរផ្តោតសំខាន់លើ រាជរដ្ឋាភិបាលពេកទេ គួរតែផ្តោលើប្រជាធិបតេយ្យរបស់បក្សខ្លួនឲ្យបានច្រើនបំផុត ។ លោក អ៊ូ វីរៈ សង្កត់ធ្ងន់ថា «ត្រូវដូរបក្សមួយដែលមានបុគ្គល២ ហៅបុរសខ្លាំង ២នាក់ ទៅជាបក្សមួយ ដែលមាន ស្ថាប័នប្រជាធិបតេយ្យ និងយន្តការផ្ទៃក្នុងបក្ស ដែលរឹងមាំជា ប្រព័ន្ធហ្នឹង  ទើបជាជៀសវាងនូវការ បំបែកបំបាក់ ហើយបើសិនជាអត់ទេ ហើយពឹងផ្អែកលើបុរសខ្លាំង ២នាក់ អាហ្នឹងជាកំហុសពួកគាត់ ផងដែរ»។ លោកបញ្ជាក់ថា មេបក្សទំាងពីរ  ត្រូវបន្ទោសខ្លួនឯង  ត្រូវមើលខ្លួនឯង  និងត្រូវព្យាយាម ឆ្លុះកញ្ចក់ដើម្បីកែទម្រង់ខ្លួនឯងនេះជាកាតព្វកិច្ចរបស់ថ្នាក់ដឹកនាំនៃបក្សនីមួយៗ ហើយភាពជាអ្នក ដឹកនាំគឺ មិនអាចចេះតែបន្ទោសគេគ្រប់ពេលទេ។ រឿងពួកគាត់( លោក សម រង្ស៊ី-លោកកឹម សុខា) ត្រូវតែព្យាយាមហើយរឿងផ្ទៃក្នុងខ្ញុំមើលទៅពួកគាត់ត្រូវផ្តោតកំណែទម្រង់ផ្ទៃក្នុងបក្សសង្រ្គោះជាតិ ហើយបក្សនេះ គ្មានជម្រើសអ្វីក្រៅតែពីកំណែទម្រង់ទេ »។ 

សូមជម្រាបថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយមកនេះ គឺ ហាក់មានការចាប់អារម្មណ៍យ៉ាងខ្លំាង ពីប្រជាពលរដ្ឋខ្មែរទៅលើថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ខណៈ លោក កឹម សុខា ត្រូវបានព្រះ មហាក្សត្រព្រះរាជទានលើកលែងទោសតាមសំណើរបស់នាយករដ្ឋមន្រ្តី ហើយលោក កឹម សុខា ក៏បានក្លាយទៅជាដៃគូរសន្ទនាជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីផ្ទាល់ផងដែរ ។ក្រោយពីលោក សម រង្ស៊ី អះអាងថា លោកនៅតែជាដៃគូសន្ទនាជាមួយសម្តេចតេជោ បន្ទាប់ពីបក្ស ប្រឆាំងនេះ បានស្នើសុំឲ្យមានការផ្លាស់ប្តូរតំណាងរាស្រ្តមតិភាគតិចមក។ លោក សម រង្ស៊ី ត្រូវបាន គេសង្កេតឃើញថា កំពុងតែស្ថិតនៅក្រៅប្រទេសនោះ មិនទាន់មានតំណែងអ្វីនោះទេ ។ ប៉ុន្តែនៅ លើបណ្តាញសង្គមហ្វេសប៊ុកលោក សម រង្ស៊ី បញ្ជាក់ថា « តំណែងមិនសំខាន់ទេ អ្វីដែលសំខាន់ គឺ ភាពទៀងត្រង់ និងភាពថ្លៃថ្នូររបស់យើងម្នាក់ៗ ។ ខ្ញុំសុខចិត្តធ្វើអ្វីៗទាំងអស់ អោយតែប្រទេសជាតិ យើងបាននៅគង់វង្ស ហើយឈានទៅរកភាពរុងរឿង  ។ គេបណ្តេញខ្ញុំពីរដ្ឋសភា គេដកអភ័យឯក សិទ្ធិ គេកាត់ទោសអោយជាប់ពន្ធនាគារ គេចេញដីកាចាប់ខ្លួន គេហាមឃាត់ និងរារាំងមិនអោយ វិលត្រឡប់ទៅប្រទេសកំណើតវិញ គេបកស្រាយរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា តាមតែ អំពើចិត្តរបស់គេ ។ តែខ្ញុំ សម រង្ស៊ី នៅតែ សម រង្ស៊ី ដដែលទេ ហើយភាពស្មោះត្រង់របស់ខ្ញុំ ចំពោះ ប្រជារាស្ត្រខ្មែរ នៅតែស្មោះត្រង់ជានិច្ច រហូតដល់ដង្ហើមចុងក្រោយរបស់ខ្ញុំ»។

អ្នកដានតាមសង្គម នំាគ្នាលើកឡើងថា ស្ថានការណ៍ផ្ទៃក្នុងគណបក្សសង្គ្រោះជាតិ  បានកំពុងមាន ភាពរកាំរកូស បែបបាក់ផ្ទៃ។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់គណបក្ស បញ្ជាក់ថា មិនមានការគ្មានការបែកបាក់ នោះទេ ។ ចំពោះបញ្ហាដាក់លោក កឹម សុខា មានតួនាទីជាប្រធានក្រុមសមាជិកសភាភាគតិច ក្នុង រដ្ឋសភានោះ ដើម្បីជំនួសកន្លែងលោក សម រង្ស៊ី ព្រោះថា លោក សម រង្ស៊ី  គឺមិនបាននៅក្នុងស្រុក នោះ។ជាងនេះទៅទៀត ដើម្បីរកដំណោះស្រាយតាមរយៈការបន្តវប្បធម៌សន្ទនាជាមួយថ្នាក់ដឹកនំា គណបក្សកាន់អំណាចលើបញ្ហាជាតិ ករណីជាប់ពន្ធនាគាររបស់សកម្មជនសិទ្ធិមនុស្ស និងសកម្ម ជនគណបក្ស ដែលកំពុងជាប់ពន្ធនាគារព្រៃសរ៕

 អត្ថបទ ៖ ចំណាន (២៤)

0 comments:

Post a Comment