Tuesday, December 6, 2016

លោក ហែម ដារិទ្ធិ នាំអំណោយកាកបាទក្រហមកម្ពុជា ចែកពលរដ្ឋក្រីក្រ ៦២គ្រួសារ ក្នុងសង្កាត់កាកាប

News New : នារសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ នេះ លោក ហែម ដារិទ្ធិ ប្រធានកិត្តិយសអនុសាខា កាកបាទក្រហម ខណ្ឌពោធិសែនជ័យ និងជាអភិបាល នៃគណ:អភិបាលខណ្ឌពោធិសែនជ័យ រាជ ធានីភ្នំពេញ បាននាំយកអំណោយកាកបាទក្រហមកម្ពុជា ទៅចែកជូនដល់ បងប្អូនប្រជាពលរដ្ឋក្រី ក្រ និងចាស់ជរា ចំនួន ៦២គ្រួសារ ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
 
សូមបញ្ជាក់ថា ៖ អំណោយនៅក្នុង ១គ្រួសារៗទទួលបាន ដូចជា ៖  អង្ករ ២៥គីឡូក្រាម ,មី ១កេស , ទឹកដោះគោ ៥ កំប៉ុង , ស្កសរ ២គីឡូក្រាម , ទឹកក្រូច ៥កំប៉ុង , ត្រីខ ១០កំប៉ុង ,តែ ៥កញ្ចប់ ព្រមទាំង ថវិកា ចំនួន ៧ម៉ឺនរៀល ផងដែរ៕



 អត្ថបទ ៖ អារុណ

0 comments:

Post a Comment