Thursday, December 22, 2016

រដ្ឋសភា បដិសេធការអញ្ជើញសម្តេចក្រឡាហោម ស ខេង ចូលបំភ្លឺរឿងលោក កែម ឡី

News New : អគ្គលេខាធិការដ្ឋាន នៃរដ្ឋសភា  បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការអញ្ជើញ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  មកបំភ្លឺគណ:កម្មាធិការ ទី១ នៃរដ្ឋសភា ពាក់ព័ន្ធករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី  តាមលិខិតស្នើសុំលេខ  ០២២ រស. របត១  ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ របស់ឯកឧត្តម អេង ឆៃអ៊ាង  ប្រធានគណ:កម្មាធិការទី១ នៃរដ្ឋសភានោះ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានសំរេចមិនបញ្ជូនលិខិតនេះទៅ
រាជរដ្ឋាភិបាល ដើម្បីអញ្ជើញសម្តេចក្រឡាហោម មកបំភ្លឺទេ ដោយហេតុថា ករណីលោក កែម ឡី នេះ បានធ្លាក់ទៅក្នុងសមត្ថកិច្ចតុលាការតាំងពីដំណាក់កាលដំបូង និងតាំងពីយូរមកហើយ ។ ហើយទាំងរដ្ឋសភា និងទាំងរដ្ឋាភិបាល សុទ្ធតែពុំមានសិទ្ធិអ្វីជ្រៀតជ្រែកចូលកិច្ចការតុលាការនោះ ឡើយ ៕  

អត្ថបទ ៖ ចំណាន (៣៣)

0 comments:

Post a Comment