Wednesday, December 14, 2016

សម្តេច ស ខេង ថា កម្ពុជាទទួលបានពានរង្វាន់អន្តរជាតិពីប្រទេសអង់គ្លេស លើការងារចរាចរណ៍ គឺជា...

News New  : កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦  ម្សិលម៉ិញនេះ នៅទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស ព្រះអង្គម្ចាស់ Michael រាជាណាចក្រអង់គ្លេស បានប្រគល់ពានរង្វាន់អន្តរជាតិ លើការងារសុវត្ថិភាព ចរាចរណ៍ជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកកម្ពុជា ។

ជោគជ័យដ៏ត្រចះត្រចង់របស់កម្ពុជា នៅលើឆាកអន្តរជាតិនេះ គឺផ្តើមឡើងពីការខិតខំប្រឹងប្រែងរ៉ឹត បន្តឹងការអនុវត្តន៍ច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ក្នុងរយៈពេល ១១ខែ នៃឆ្នាំ២០១៦នេះ។ ជាក់ស្តែង ណាស់ ការរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ បានធ្វើឲ្យមានការថយចុះនូវករណីគ្រោះថ្នាក់ ចរាចរណ៍ ថយចុះចំនួនអ្នកស្លាប់ ថយចុះចំនួនអ្នករងរបួស បើប្រៀបធៀបនឹងឆ្នាំ២០១៥ ពេលមិន ទាន់អនុវត្តច្បាស់ថ្មី ទាំងនេះ គឺជាលក្ខណៈវិនិច្ឆ័យក្នុងការទទួលបានពានរង្វាន់ខាងលើនេះ។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ពានរង្វាន់នេះ គឺបានមកពីការខិតខំប្រឹងប្រែងរួមគ្នាពី គ្រប់មជ្ឈដ្ឋាន ក្នុងនោះ ក៏មានការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល   ការខិតខំរបស់មន្ត្រីអនុវត្តន៍ច្បាប់ និងការចូលរួមរបស់ប្រជាពលរដ្ឋ អង្គការជាតិ - អន្តរជាតិ ទើបទទួលបាននូវជោគជ័យក្នុងការកាត់ បន្ថយចំនួនអ្នកស្លាប់ និងអ្នករបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងឆ្នាំ២០១៦នេះ ។ ជាមួយគ្នា នេះដែរ សម្តេចក្រឡាហោម ស ខេង ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប បន្តគោរពច្បាប់ ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងយោគយល់អាធ្យាស្រ័យក្នុងការបើកបរ ជាពិសេសអ្នកជិះម៉ូតូគ្រប់រូប អ្នកបើកបរអាជីព ដឹកកម្មករ ដឹកអ្នកដំណើរ ដឹកទំនិញ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍អោយ នៅទាបបំផុត នាឆ្នាំ២០១៧ ខាងមុខនេះ៕


 អត្ថបទ ៖ អារុណ

0 comments:

Post a Comment