Friday, December 9, 2016

សិស្សនិទ្ទេស A ខេត្តព្រៃវែង កំពុងតែបំពេញទស្សនកិច្ចនៅប្រទេសចិន ៤ទីតាំងធំៗ...

News New : ដូចការសន្យា ពេលនេះ សិស្សថ្នាក់ទី១២ ដែលប្រលងជាប់និទ្ទេស A ទាំង ១៤នាក់ ទូ ទាំងខេត្តព្រៃវែង បានទៅដល់ប្រទេសចិនហើយ ក្នុងដំណើរទស្សនកិច្ច កំសាន្ត និងសិក្សា ពិសេស មួយ ក្រោមការឧបត្ថម្ភរបស់ឯកឧត្តម ស សុខា អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាអនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ ។ ប៉ុន្តែ ឯកឧត្តម ស សុខា និងលោកជំទាវ គឺមិន បានរួមដំណើរជាមួយប្អូនៗទាំងនោះនោះទេ ព្រោះលោករវល់ភារកិច្ចនៅប្រទេសថៃ​ ។ ប្រភពព័ត៌ មានដដែល បានបន្ថែមទៀតថា ដំណើរទស្សនកិច្ចនេះ មានរយ:ពេល ៧ថ្ងៃ គឺចាប់ចេញដំណើរពី យប់ថ្ងៃទី៩ ធ្នូ ម្សិលម៉ិញ នេះ (ថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ) ។

គួររំលឹកថា សំរាប់សិស្សដែលប្រលងជាប់និទ្ទេសA ទូទាំងខេត្តព្រៃវែង និងខេត្តបន្ទាយមានជ័យ គឺ ផ្តល់ម៉ូតូម្នាក់ ១គ្រឿង និងផ្តល់អាហារូបករណ៍សិក្សាមហាវិទ្យាល័យ ដោយឥតគិតថ្លៃថែមទៀត ។ ប៉ុន្តែសំរាប់ខេត្តព្រៃវែង  ឯកឧត្តម ស សុខា និងលោកជំទាវ  ឧបត្ថម្ភដំណើរទស្សនកិច្ចកំសាន្ត  និង សិក្សា នៅប្រទេសចិនផងដែរ។

ចំពោះដំណើរទស្សនកិច្ចនេះ ឯកឧត្តម ស សុខា បានបង្ហាញពីគោលបំណងថា ដើម្បីជាការលើក ទឹកចិត្តដល់ពួកប្អូនៗ ដែលបានខិតខំសិក្សារៀនសូត្រ រហូតប្រលងជាប់ និងបាននិទ្ទេស A នោះ។
លើសពីនេះទៅទៀត ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមការងារឯកឧត្តម ស សុខា ក៏នឹងនាំប្អូនៗទៅ សិក្សាស្វែងយល់នៅតាមវិទ្យាល័យ និងសាកលវិទ្យាល័យ នានា តំបន់ប្រវត្តិសាស្ត្រ និងតាមតំបន់ អភិវឌ្ឍន៍មួយចំនួននៅក្នុងប្រទេសចិន ដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញ ទៅមក  ចាប់យកពី ចំណុចល្អៗ មកអភិវឌ្ឍសមត្ថភាពខ្លួនបន្ថែម ដើម្បីអោយការសិក្សាកាន់តែទទួលបានជោគជ័យ បន្ថែមទៀត ៕





អត្ថបទ ៖ អារុណ
 

0 comments:

Post a Comment