Sunday, December 25, 2016

សម្តេច ស ខេង បង្ហាញពីមូលហេតុអូសបន្លាយក្នុងការជួបឯកឧត្តម កឹម សុខា អាចដល់ឆ្នាំក្រោយ

News New :  បន្ទាប់ពីស្ថានការណ៍នយោបាយស្ងប់ស្ងាត់មួយរយៈពេលមក តំណាងក្រុមសមាជិក សភាភាគច្រើន និងតំណាងក្រុមសភាភាគតិច បានកំពុងតែពិនិត្យលទ្ធភាពរកថ្ងៃណាមួយ  ដើម្បី ជួបពិភាក្សាគ្នា ដោះស្រាយបញ្ហានយោបាយ ដែលនៅសេសសល់ ។  នេះបើតាមការអោយដឹងពី សម្តេចក្រឡាហោម ស ខេង ដែលថ្លែងផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន  ក្រោយសម័យ ប្រជុំពេញអង្គរដ្ឋសភា នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦នេះ នៅវិមានរដ្ឋសភា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមសមាជិកសភាភាគច្រើន ក៏ បានឲ្យដឹងថា ពេលនេះមិនទាន់មានជំនួបពិភាក្សារវាងតំណាងក្រុមភាគច្រើន និងភាគតិច នៅក្នុង សភានោះទេ ដោយសារតែមានការញញឹកនឹងការងារពេក ។ សម្តេចបញ្ជាក់ថា« ខ្ញុំកំពុងតែពិនិត្យ មើលពេលវេលា មិនទាន់បានកំណត់ជាក់លាក់នៅឡើយទេ ។ ដូចគម្រោង ដែលយើងបានជជែក គ្នា គ្មានអ្វីប្រែប្រួលនោះទេ ។ ប៉ុន្តែពេលនេះ យើងកំពុងតែរកពេលវេលា ដើម្បីជួបគ្នា តែចុងឆ្នាំនេះ ខ្ញុំ...។ ខ្ញុំមិនទាន់ហ៊ានថាទេ ថាអាចនិងអូសបន្លាយទៅឆ្នាំក្រោយនោះ ក៏ប៉ុន្តែខ្ញុំនឹងខិតខំ »។ ទោះបី ជាមានប្រព័ន្ធផ្សព្វផ្សាយមួយលើកឡើងថាជំនួបចចារគ្នារវាងគណបក្សកាន់អំណាច និងគណបក្ស ប្រឆាំង នឹងជជែកអំពីការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីអោយពលរដ្ឋដែលធ្វើចំណាកស្រុក មានសិទ្ធិបោះឆ្នោត នៅតាមស្ថានទូតយ៉ាណាក្តី។ប៉ុន្តែបើតាមសម្តេចក្រឡាហោម ស ខេង អះអាង ថា រហូតមកដល់ពេលនេះ គឺមិនទាន់មានការឯកភាពគ្នានូវរបៀបវារៈណាមួយនោះទេ។ សម្តេចថា គ្រាន់តែជាគោលការណ៍ភាគីទំាងពីរ នឹងណាត់ជួបគ្នាជាបន្តបន្ទាប់ ហើយរបៀបវារៈនិងធ្វើឡើងជា បន្តបន្ទាប់ តាមកិច្ចប្រជុំនិមួយៗ។  ចំពោះសំនួរថា តើជំនួបជាមួយឯកឧត្តម កឹម សុខា ប្រធានក្រុម សមាជិកសភាភាគតិចនោះ នឹងលើកបញ្ហាពីរការលើកលែងមន្ត្រីសិទ្ធិមនុស្សឬទេ ?  សម្តេចក្រឡា ហោម ស ខេង បានលើកឡើងថា បញ្ហាមន្ត្រីសិទ្ធិមនុស្ស សម្តេចមិនទាន់ទទួលដំណឹង ពីតុលាការ នោះទេ ។ សម្តេចបន្ថែមថា រឿងរបស់មន្ត្រីសិទ្ធិមនុស្សនោះ កំពុងតែស្ថិតនៅក្នុងដៃតុលាការ ដូច្នេះ មិនអាចលូកដៃចូលក្នុងស្ថាប័នតុលាការនោះទេ ។

បើតាមមន្ត្រីរបស់គណបក្សសង្គ្រោះជាតិម្នាក់ បានអោយដឹងថា លោក កឹម សុខា ប្រធានក្រុមសភា ភាគតិច បានធ្វើការទាក់ទងតាមរយៈទូរស័ព្ទទៅកាន់សម្តេចក្រឡាហោម ស ខេង ដើម្បីស្នើសុំជួប ជជែកគ្នា នាពេលកន្លងមក ។ ប៉ុន្តែរហូតមកដល់ពេលនេះ មិនមិនទាន់មានការឆ្លើយតប ឬកំណត់ ថ្ងៃមួយសម្រាប់ជួបគ្នាជជែកគ្នា ដើម្បីដោះស្រាយបញ្ហានយោបាយនោះនៅឡើយទេ៕


 អត្ថបទ ៖ ចំណាន (៣៧)

0 comments:

Post a Comment