Thursday, December 8, 2016

តើលោកមេឃុំ ស៊ាង ចែត និយាយយ៉ាងណា បន្ទាប់ពីចេញពីព្រៃសរ ?

News New : លោកមេឃុំ ស៊ាង ចែត មកពីគណបក្ស សម រង្ស៊ី បានចេញពីពន្ធនាគារ មានសេរីភាព វិញហើយ កាលពីនាព្រឹកថ្ងៃទី៨ ធ្នូ នេះ និងធ្វើពិធីស្រោចទឹកលើករាសី ។ លោក កឹម សុខា ប្រធាន ស្តីទីគណបក្សសង្គ្រោះជាតិ បានទទួលលោកមេឃុំ និងចួលសួរសុខទុក្ខសកម្មជន និងអ្នកតំណាង ខ្លួន នាព្រឹកថ្ងៃទី៨ ខែធ្នូ ដែរ ។ ប៉ុន្តែក្រោយពីចូលសួរសុខទុក្ខរូច  លោកមិនបានផ្តល់បទសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាននោះទេ ដោយសំដៅឡើងរថយន្តបាត់តែម្តង ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយចូលសួរសុខទុក្ខលោក អ៊ូ ច័ន្ទរិទ្ធ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានអោយដឹងថា ដែលលោក កឹម សុខា និងអ្នកតំណាងមួយចំនួនទៀត ដែលចូលក្នុងពន្ធនាគារនោះ ដើម្បីសួរសុខ ទុក្ខសកម្មជន និងអ្នកតំណាងរាស្ត្រ ដែលកំពុងពន្ធនាគារបញ្ហាសុខភាពតែប៉ុណ្ណោះ។ លោក អ៊ូ ច័ន្ទ រិទ្ធ បញ្ជាក់ថា « យើងមកមើលសកម្មជនដែលកំពុងជាប់ពន្ធគារ ហើយយើងផ្តល់ព័ត៌មាន ពីការវិវត្ត ន៍នយោបាយថ្មីៗចុងក្រោយនេះ។ ជាពិសេស ជាជួបគ្នារវាងថ្នាក់ដឹកនំាគណបក្សសង្គ្រោះជាតិ និង ថ្នាក់ដឹកនំាគណបក្សប្រជាជនកម្ពុជា កាលពីពេលថ្មីៗនេះ ឯកភាពដោះស្រាយបញ្ហារបស់ជាតិ និង បញ្ហានយោបាយ ដែលនៅសេសសល់ »។ ជាមួយគ្នានោះដែរ លោក អ៊ូ ច័ន្ទរិទ្ធ បានឲ្យដឹងសម្រាប់ ការចាចារវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោក កឹម សុខា នោះ ក៏បានលើកឡើង ពីការស្នើសុំលើកលែងលោក​ អ៊ុំ សំអាន និងលោក ហុង សុខហួរ នោះ។ ប៉ុន្តែអ្វីដែលលោក កឹម សុ ខា ក៏ដូចជា អ្នកនំាពាក្យគណបក្សសង្គ្រោះជាតិ  បានជម្រាបថា  យើងនឹងធ្វើការជាជំហានៗ ដើម្បី ដោះស្រាយបញ្ហាពន្ធនាគារ។លោកបញ្ជាក់ថា «ជំនួបពិភាក្សាថ្នាក់ដឹកនំានោះ ខ្ញុំជឿជាក់បានលើក ពីសកម្មជនដែលកំពុងជាប់ពន្ធនាគារទំាង ១៥នាក់ ។ ព្រោះថា បញ្ហាដែលសេសសល់នោះ ។ ក្នុង ការជជែកគ្នានោះដែរ ក៏ដើម្បីរកដំណោះស្រាយសកម្មជនសិទ្ធិមនុស្ស និងអគ្គលេខាធិការរង គ.ជ .ប. ដែលកំពុងជាប់ពន្ធនាគារដែរ»។

យ៉ាងណាក្តីសម្រាប់សកម្មជនសិទ្ធិមនុស្ស និងអគ្គលេខាធិការរង គ.ជ.ប. នោះលោក អ៊ូ ច័ន្ទរិទ្ធ មិន បានបញ្ជាក់ឲ្យដឹងថា នឹងត្រូវដោះលែងឲ្យមានសេរីភាព នៅពេលណានោះទេ ។ សម្រាប់ការចចារ ថ្នាក់ដឹកនំាគណបក្ស ដែលមានអាសនៈក្នុងរដ្ឋសភានោះ លោក អ៊ូ ច័ន្ទរិទ្ធ នៅតែអះអាងថា ដើម្បី ដោះស្រាយបញ្ហាជាតិមួយគ្នា ដោយគ្មានការដោះដូរអ្វីមួយឡើយ។ចំណែកលោកមេឃុំ ស៊ាង ចែត មកពីគណបក្ស សម រង្ស៊ី ដែលត្រូវបានជាប់ពន្ធនាគារអស់រយៈពេលជាច្រើនខែ មកបានថ្លែងប្រាប់ អ្នកសារព័ត៌មានទំាងទឹកភ្នែក បានថ្លែងអំណរព្រះគុណដល់ព្រះមហាក្សត្រកម្ពុជា ក្រោយពីព្រះអង្គ បានព្រះរាជទានលើកលែងទោស កាលពីថ្ងៃទី៧ ធ្នូ ឆ្នាំ២០១៦។ លោបញ្ជាក់ថា «ខ្ញុំសូមថ្លែងអំណរ​ គុណដល់ព្រះមហាក្សត្រ ដែលបានព្រះរាជទានលើកលែងទោស ខ្ញុំករុណានេះ ។ ហើយខ្ញុំ ក៏សូម ថ្លែអំណរគុណដល់គណបក្សទាំងពីរ ដែលបានមករួបរួមគ្នាផ្សះផ្សា និងដោះស្រាយជាតិជាធំ។ អ៊ី ចឹង ខ្ញុំជឿថា ប្រជាពលរដ្ឋនៅក្នុងប្រទេស  ឬក៏ក្រៅប្រទេសសប្បាយចិត្តណាស់ខ្មែរ និងខ្មែរ ដែល ពួកគាត់ចេះរួបរួមគ្នា ចេះដោះស្រាយពីរឿងជាតិ »។ ចឹងថ្ងៃខាងមុខនេះ ខ្ញុំសង្ឃឹមជឿជាក់ថា គណ បក្សនយោបាយ ដែលជាប់ឃុំនេះ អ្នកជាប់ឃុំមនសិកានេះ នឹងបានចេញឆាប់ៗខាងមុខនេះ ជាបន្ត បន្ទាប់»។ លោកក៏បានស្នើអោយគណបក្សនយោបាយទាំងពីររួប រួមដោះស្រាយគ្នាជៀសវាងការ ឈ្លោះទាស់ទែងគ្នាទៀត ធ្វើយ៉ាងណាដើម្បីឲ្យប្រទេសជាតិរីកចំរើន និងពលរដ្ឋមានសេចក្តីសុខ ។ ជាមួយគ្នានោះ លោកក៏ផ្ដាំផ្ញើទៅប្រធានគណបក្សសង្រ្គោះជាតិ និងអនុប្រធានរួបរួមគ្នា ស្រឡាញ់ គ្នា ទោះបីជាបានជួបប្រទះបញ្ហាអ្វីនាពេលកន្លងមក ខណៈលោក សម រង្ស៊ី  កំពុងនៅក្រៅប្រទេស ក៏ដោយ ។ ចំពោះការជាប់ឃុំនោះ លោកបញ្ជាក់ថា « វាមានការផលលំបាកដែរ  ដោយសារវាកើត រមាស់កើតអីឆ្លងពីចោរមួយចំនួន  ដែលគាត់មិនចេះសម្អាតខ្លួន ។ ដូច្នេះ យកខ្ញុំមកដាក់ជាមួយពួក ចោរ ដែលគាត់ជាប់គុក ១វគ្គ ២វគ្គ ៣វគ្គ អ្នកខ្លះទៅដល់ ៥វគ្គ ដូច្នេះ ខ្ញុំក៏តូចចិត្តដែរ យកខ្ញុំមកដាក់ នៅបន្ទុប់ជាមួយចោនេះ »។ ក្នុងផ្តល់សម្ភាសន៍នោះដែរ លោកមេឃុំ បានឲ្យដឹងថា លោកនៅចង់ ធ្វើជាមេឃុំរបស់កលោកបន្តទៀត ដោយមិនចង់បានតំណែងអ្វីធំជាងនោះទេ ដើម្បីចួលរួមអភិវឌ្ឍ ភូមិ ឃុំ របស់លោក។ លោក ស៊ាង ចែត ជាមេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម កូតាមកពី គណបក្ស សម រង្ស៊ី ត្រូវបានសមត្ថកិច្ច នៃអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួន កាលពីព្រឹកថ្ងៃ ទី២៤ ខែមេសា  ឆ្នាំ២០១៦ ទៅតាមចម្លើយ  ដែលអះអាងនៅក្នុងលិខិតចំហររបស់កញ្ញា ខុម ចាន់ តារ៉ាទី ហៅ (ស្រីមុំ ) ។ ក្នុងលិខិតចំហរនោះ  ស្រីមុំ បានចោទលោក ស៊ាង ចែត ថា បានយកលុយ ៥០០ដុល្លារ ទៅឲ្យម្តាយរបស់នាង ដើម្បីឲ្យគាត់ជួយប្រាប់រូបនាង កុំឲ្យនិយាយការពិតប្រាប់សមត្ថ កិច្ច អំពីទំនាក់ទំនងរវាងនាង  និងឯកឧត្តម កឹម សុខា  ដែលសមត្ថកិច្ចសង្ស័យថា  ជារឿងសញ្ចារ កម្ម ។ ក្នុងពេលដែលលោកចេញពីពន្ធនាគារនេះគឺមានតំណាងរាស្រ្តសកម្មជនគណបក្សសង្រ្គោះ ជាតិ ជាច្រើននាក់  និងអ្នកឃ្លាំមើលសិទ្ធិមនុស្ស ព្រមទាំងអ្នកវិភាគ  ក៏បានទៅទទួលស្វាគមន៍ផង ដែរ ។ លោកមេឃុំ ត្រូវបានព្រះមហាក្សត្រប្រទានលើកលែងទោស តាមសំណើរ របស់សម្តេចតេ ជោ ហ៊ុន សែន កាលពីថ្ងៃទី៧ ធ្នូ ពោលគឺ បន្ទាប់ពីថ្នាក់ដឹកនំាគណបក្សប្រឆំាង និងគណបក្សកាន់ អំណាចធ្វើការចរចានយោបាយជាមួយគ្នាកន្លងមកនេះ ។


 អត្ថបទ ៖ ចំណាន​(២៥)

0 comments:

Post a Comment