Sunday, December 4, 2016

លោក អេង ឆៃអ៊ាង ៖ តួនាទី អនុប្រធានទី១ រដ្ឋសភា នៅតែលោក កឹម សុខា ដដែល បន្ទាប់គណបក្សទាំងពីរជួបគ្នាឆាប់ៗនេះ

News New : តំណាងក្រុមសមាជិកសភាភាគច្រើនមកពីគណបក្សប្រជាជនកម្ពុជា និងតំណាងក្រុម សមាជិកសភា ភាគតិចមកពីគណបក្សសង្គ្រោះជាតិ គ្រោងនឹងជួបជជែកពិភាក្សាគ្នាជុំវិញស្ថានការ ណ៍នយោបាយចុងក្រោយ ។ នេះបើតាមការឲ្យដឹងពីលោក អេង ឆៃអ៊ាង សមាជិកសភា គណបក្ស សង្គ្រោះជាតិ ផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភា នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦នេះ។លោក អេង ឆៃអ៊ាង បានអោយដឹងបន្តទៀតថា គណៈ កម្មាធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិ នឹងបើកិច្ចប្រជុំមួយ នៅរសៀលថ្ងៃទី៥ ធ្នូ នេះដែរដើម្បី ពិនិត្យស្ថានការណ៍ជុំវិញនយោបាយ មុននឹងធ្វើអ្វីបន្តទៀត ។ លោកបញ្ជាក់ថា «យើងក៏មានគំរោង ជួបគ្នារវាងថ្នាក់ដឹកនំាសម្លេងភាគច្រើន នៃសមាជិកសភា និងថ្នាក់ដឹកនំាសម្លេងភាគតិច ក្នុងសភា ជាផ្លូវការ ។ ប៉ុន្តែមិនទាន់កំណត់ថ្ងៃណាមួយច្បាប់លាស់នោះទេ »។ ជាមួយគ្នានោះដែរលោក អេង ឆៃអ៊ាង បានឲ្យដឹងថា រហូតមកដល់ពេលនេះ គណបក្សសង្គ្រោះជាតិ មិនទាន់គិតគូរដាក់បេក្ខភាព ជំនួសលោក កឹម សុខា ដែលធ្លាប់ធ្វើជាអនុប្រធានទី១ រដ្ឋសភា នៅឡើយទេ។ ពេលនេះគណបក្ស កំពុងតែរកវិធីសម្រាប់ដោះស្រាយ ឲ្យអ្នកដែលកំពុងជាប់ពន្ធនាគារ មានសេរីភាព វិញសិន ។ យ៉ាង ណាក្តី បើតាមលោក អេង ឆៃអ៊ាង បានអះអាងដែរថា តួនាទី អនុប្រធាន ទី១ រដ្ឋសភា នៅតែលោក កឹម សុខា ដដែល ព្រោះថា កូតានោះចេញពីគណបក្សសង្គ្រោះជាតិ ។ ដូច្នេះគឺ គណបក្សមានសិទ្ធិ ក្នុងការសម្រេច ។ លោកថា «យើងជាអ្នកដាក់កូតា លោក កឹម សុខា ជាអនុប្រធានទី១ នៃរដ្ឋសភា ប៉ុន្តែក្រោយមកក៏មានបញ្ហានយោបាយ រហូតដល់បោះឆ្នោតដកតំណែងទៅ ។ ប្រសិនបើស្ថានការ ណ៍នយោបាយមានភាពប្រក្រតីវិញ អ្វីក៏នៅដដែល »។  ការដែលថ្នាក់ដឹកនំាគណបក្សប្រឆំាង និង គណបក្សកាន់អំណាច គ្រោងនឹងជួបគ្នា ក្រោយពីលោក កឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះ ជាតិ ត្រូវបានព្រះមហាក្សក្រប្រទានលើកលែងទោសទៅតាមសំណើសុំពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗកន្លងមកនេះ ។ ចំពោះការស្នើសុំលើក លែងទោសនេះ មានមតិមួយចំនួននំាគ្នាលើកឡើងថា ប្រហែលជាមានការដោះដូរ ឬ មានការឯក ភាពអ្វីមួយរវាងលោក កឹម សុខា និង សម្តេចតេជោ ហ៊ុន សែន ។ ប៉ុន្តែរាល់ការសម្តែងមតិនេះ ត្រូវ បានលោក អេង ឆៃអ៊ាង បានអះអាងថា មិនមានការដោះដូរ ឬមានថ្នូរអ្វីនោះទេ។ លោកបញ្ជាក់ថា « អត់មានការដោះដូរអ្វីនោះទេ ។ អ្នកវិភាគ មិនមែនវិភាគទេ គាត់ទស្សទាយតាមការស្រមើស្រមៃ និងទាយចេះទាយចុះ ដែរ ធ្វើឲ្យបំពុលបរិយាកាស » ។ យ៉ាងណាក្តី សម្រាប់ការធ្វើឲ្យស្ថានការណ៍ តានតឹងនយោបាយនេះ ត្រូវបានលោក អេង ឆៃអ៊ាង អះអាងថា កើតឡើងពីសុចិត្តរវាងថ្នាក់ដឹកនាំ នៃគណបក្សទំាងពីរ ចង់ដោះស្រាយ និងចង់ធ្វើការអភិវឌ្ឍប្រទេសជាមួយគ្នា។

អត្ថបទ ៖ ចំណាន (២១)

0 comments:

Post a Comment