Sunday, December 25, 2016

សម្តេចតេជោ បង្ហាញហេតុផលដែលមិនឱ្យ CNRP លើកដៃជំទាស់រឿងធ្វើប័ណ្ណបើកបរម៉ូតូក្រោម ១២៥សេសេ

News New : សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំពាវនាវ ទៅកាន់សមាជិកសភា មកពីគណបក្សសង្គ្រោះជាតិ ( CNRN ) ដែលចូលប្រជុំសភា មិនឱ្យលើកដៃ អនុម័តសេចក្តីព្រាងវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោក ដែលជាបញ្ហាជំទាស់របស់ខ្លួនរឿងអោយ មានប័ណ្ណបើកបរម៉ូតូ ក្រោម ១២៥សេសេ  ។ សម្ដេចតេជោ បានថ្លែងក្នុងអង្គប្រជុំរដ្ឋសភា  ពិភាក្សា និងធ្វើវិសោនកម្មច្បាប់ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ដែលមានចំនួន ៩មាត្រា នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ដឹកនំាដោយសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ថា“ ថ្ងៃនេះខ្ញុំអំពាវនាវអោយ គណបក្សសង្គ្រោះជាតិ មិនចាំបាត់លើកដៃទេ ដើម្បីជំទាស់ពីបញ្ហារបស់ខ្លួន ទៅលើរឿងប័ណ្ណបើក បរម៉ូតូ ១២៥សេសេ ។ ហើយខ្ញុំសូមអំពាវនាវទៀត សមាជិក និងតំណាងរាស្ដ្រពីគណបក្សសង្គ្រោះ ជាតិ ថា ខ្លួនគាំទ្រនឹងធ្វើប័ណ្ណបើកបរ នាពេលខាងមុខ ” ។ ការអំពាវនាវរបស់សម្តេចតេជោ បន្ទាប់ ពីសមាជិកសភាបក្សប្រឆំាង លើកឡើងដោយមិនចង់ឲ្យមានធ្វើវិសោធនកម្មត្រង់មិនឲ្យមានប័ណ្ណ បើកបរយាន្តយន្តចាប់ពី ១២៥សេសេ  ចុះក្រោមនោះ ។ សម្តេចតេជោ ក៏បានរលឹកដែរថា « ការធ្វើ ប័ណ្ណបើកបរម៉ូតូជាបញ្ហាសំខាន់ជាងគេ គឺជាគំនិតផ្តួចផ្តើមរបស់ខ្ញុំ ហើយរងគ្រោះចំពោះបញ្ហានេះ ហើយខ្ញុំបានជំនះដោះស្រាយដោយមិនរងចាំការធ្វើវិសោធនកម្មច្បាប់នោះទេ ។ ខ្ញុំនៅចាំបាន ថា ពេលវេលា ដែលលំបាកបំផុតរបស់ខ្ញុំ គឺចុងឆ្នាំ២០១៥ និងដើមឆ្នាំ២០១៦! ពេលនោះ ប្រជាពលរដ្ឋ
បានអំពាវនាវយ៉ាងទទូច ចំពោះនាយករដ្ឋមន្ត្រី តែម្តង ដើម្បីបន្ធូបន្ថយថ្លៃទៅលើ ការធ្វើប័ណ្ណបើក បរនេះ ។ ប៉ុន្តែមានសំណួរជាច្រើនបានចោទសួរមកខ្ញុំ  ។ បញ្ជានេះ ខ្ញុំបានពិភាក្សាជាមួយសម្តេច ក្រឡាហោម ស ខេង តាមរយៈទូរស័ព្ទ និងលោក ត្រាំង អ៊ីវតឹង អតីតរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ »។

សម្តេលើកឡើងទៀតថា ការបញ្ចុះថ្ងៃធ្វើប័ណ្ណបើកបរមិនចោទជាបញ្ហានោះទេ ។​ ប៉ុន្តែ អ្វីដែលជា បញ្ហាសំខាន់នោះគឺ ការចោទសួរថា ខ្ញុំមានម៉ូតូមួយគ្រឿង ។ ប៉ុន្តែខ្ញុំក៏ជិះ ប្រពន្ធខ្ញុំក៏ជិះ កូនខ្ញុំក៏ជិះ ក្នុងគ្រួសារមានសមាជិកបួនប្រាំនាក់ តើតម្រូវឲ្យខ្ញុំទៅធ្វើប័ណ្ណបើកបរទំាងប្រាំនាក់ រឺប័ណ្ណបើកបរ តែមួយអាចបើកបរបានប្រាំនាក់? ប្រជាជនណាម្នាក់ត្រូវមានប័ណ្ណបើកបរ មិនអាចខ្ចីប័ណ្ណបើកបរ គ្នាបានទេ។ ដូច្នេះហើយ ពេលវេលនោះ បានធ្វើអោយខ្ញុំសម្រេចមួយ ចង់អ្នកណាថាអ្វីក៏ថាទៅ គឺ សម្រេចមិនឲ្យមានអ្វីទំាងអស់ ដោយមិនចាំបាច់កែច្បាប់នោះទេ។ សម្តេចគូសបញ្ជាក់ថា«ប្រសិន បើមានអ្នកជំទាស់នោះ ខ្ញុំសូមយកការទទួលខុសត្រូវទំាងអស់ក្នុងនាម នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ហើយក្នុងនាមគណបក្សប្រជាជនកម្ពុជា។ ដូចលោក ឈាង វុន លើកឡើងថា បើ អ្នកណាមិនយល់ស្របដាក់ក្នុងកម្មវិធីនយោបាយខ្លួនទៅ ដើម្បីប្រកួតប្រជែងគ្នាតែម្តងថាគណបក្ស ប្រជាជនកម្ពុជា គឺជាគណបក្សដែលមិនឲ្យមានប័ណ្ណបើកបរសម្រាប់អ្នកជិះទោចក្រយានយន្តចាប់ ពី ១២៥សេសេចុះក្រោម ។ អីញ្ចឹងបក្សនយោបាយដទៃទៀត ( បក្សប្រឆំាង ) ដាក់ក្នុងគោលនយោ បាយខ្លួនទៅថា ពេលដែលខ្លួនឈ្នះខ្លួននឹងអនុវត្តនូវការឲ្យមានប័ណ្ណបើកបរ »។ 

ប្រមុខរាជរដ្ឋាភិបាល បានបន្ថែមទៀតថា  ឥលូវនេះ  ជាសញ្ញាមួយ ដែលប្រាប់ប្រជាពលរដ្ឋឲ្យបាន ជ្រាបទៅហើយ គឺគោលនយោបាយរបស់ គណបក្សប្រជាជនកម្ពុជា គឺមិនបានយកពន្ធដីធ្លីពីប្រជា ពលរដ្ឋ តាំងពីឆ្នាំ១៩៩១ មកម្ល៉េះ ហើយពេលនេះសម្រេចលុបចោលការធ្វើប័ណ្ណបើកបរម៉ូតូក្រោម ១២៥សេសេចុះ។ ប៉ុន្តែដែលគណបក្សប្រឆំាង លើកឡើងនោះ គឺជាសញ្ញា រឺជាជួងមួយដែលដាស់ ស្មារតីដល់ប្រជាពលរដ្ឋឲ្យដឹង ខណៈពេលការបោះឆ្នោតក៏នឹងចូលមកដល់នៅពេលខាងមុខនេះ។ សម្តេចក៏អំពាវនាវដល់ប្រជាពលរដ្ឋថា មិនចាំបាច់ធ្វើប័ណ្ណបើកបរ។ ប៉ុន្តែត្រូវតែចេះច្បាប់ចរាចរណ៍ ត្រូវចេះបើកបរឲ្យបានស្ទាត់ ។ ក្នុងសម័យប្រជុំសភានោះដែរ សម្តេចតេជោ បានអះអាងថា សម្តេច ទទួលខុសត្រូវចំពោះច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ ខណៈដែលច្បាប់នេះ នឹងអនុវត្ត នៅក្នុងពេល បន្តិចទៀតនេះ។ សម្ដេចបានបន្ដថា មានម៉ូតូក្រោម ១២៥សេសេចុះក្រោមជាង ៣លានគ្រឿង ប៉ុន្ដែ មានមនុស្សចេះជិះម៉ូតូជាង ៨លាននាក់ទៀត គិតត្រឹមអាយុ ១៨ឆ្នាំឡើងទៅ។ ប៉ុន្តែមានត្រឹមតែអត្ត សញ្ញណប័ណ្ណ គ្រប់គ្រាន់ណាស់ហើយ ។ សម្ដេចបន្តថា ត្រូវដាក់ចេញក្របខ័ណ្ឌគោលនយោបាយ ប្រណាំងប្រជែងជាមួយគ្នា គណបក្សប្រជាជនកម្ពុជា (មិនឲ្យមានប័ណ្ណបើកបរ ) គណបក្សសង្គ្រោះ ជាតិ ( ឲ្យមានប័ណ្ណបើកបរ ) តើប្រជាពលរដ្ឋគាំទ្រមួយណាជាង ។ សម្ដេចបន្ថែមថា ក្នុងនាមប្រមុខ រាជរដ្ឋាភិបាល  គឺលុបចោលនូវប័ណ្ណបើកបរម៉ូតូ ក្រោម ១២៥សេសេចុះ ។  ប៉ុន្ដែក៏មានសញ្ញាលេច ឡើងនូវគណបក្សនយោបាយមួយចំនួនថា ត្រូវយកបញ្ហាលុបប័ណ្ណបើកបរដែរ ។ សម្ដេចបានគូស បញ្ជាក់ថា « គោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ការមិនយកពន្ធលើដីស្រែ កសិកម្ម អនុវត្តតាំងពីឆ្នាំ១៩៩១ ត្រូវបញ្ជាក់សារជាថ្មីនៅក្នុងក្របខ័ណ្ឌគោលនយោបាយរបស់ខ្លួន និងរហូត មកពេលនេះ គណបក្សប្រជាជនកំ្ពុជា គឺមិនយកពន្ធដដែល»៕

 អត្ថបទ ៖ ចំណាន (៣៦)

0 comments:

Post a Comment