Monday, December 12, 2016

លោក សម រង្ស៊ី ៖ មានគេបំបែកខ្ញុំពី លោក កឹម សុខា តែអ្នកនំាពាក្យCPPថា កំពុងខ្លាចស្រមោលខ្លួនឯង

News New : នៅខណៈពេល ដែលលោក កឹម សុខាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ត្រូវបានរដ្ឋ សភា ប្រកាសទទួលស្គាល់ជា ប្រធានក្រុមសមាជិកសភា ភាគតិច កាលពីពេលថ្មីៗកន្លងមកនោះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅ ក្រៅប្រទេសនោះ បាន លើកឡើងថា មានគេកំពុងបំបែកលោកចេញពីលោក កឹម សុខា ។  ចំពោះការលើកឡើងរបស់មេ បក្សប្រឆំាងនេះ បន្ទាប់ពីរាជដ្ឋាភិបាលមិនអនុញ្ញាតអោយចូលស្រុកវិញ  នោះត្រូវបានអ្នកនំាពាក្យ គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថា គាត់កំពុងតែ រវៀលរវាយ  និងខ្លាចប្រមោលខ្លួន ឯង ។ យ៉ាងណាក្តីលោក សម រង្ស៊ី  អះអាងលើបណ្តាញសង្គមហ្វេសប៊ុកថា « ខ្ញុំ សម រង្ស៊ី និង កឹម សុខា តំណាងឲ្យកិត្តិយស  និងសេចក្តីសង្ឃឹមរបស់ប្រជារាស្ត្រខ្មែរ ។  កុលបុត្រខ្មែរទាំង ២នាក់នេះ បង្ហាញថា នៅមានកូនខ្មែរដ៏ឆ្នើម និងថ្លៃថ្នូរដែលដាច់ខាតមិនចាញ់សម្លុតគេ និងមិនលក់ខ្លួនអោយ គេ។ នរណាដែលកំពុងប៉ុនប៉ងបំបែក សម រង្ស៊ី ពី កឹម សុខា គឺ កំពុងតែយល់សប្តិសុទ្ធសាធ»។

ឆ្លើយតបនឹងការលើកឡើង របស់លោក សម រង្ស៊ី នោះ ត្រូវបាន លោក សុខ ឥសាន  បានថ្លែងថា ការលើកឡើង របស់ សម រង្ស៊ី ថា មានគណបក្សមួយចំនួន ចង់បំបែកបំបាក់ សម រង្ស៊ី ពី កឹម សុខា នោះ គឺលោក សម រង្ស៊ី កំពុងរវើរវាយ និងខ្លាចស្រមោលខ្លួនឯង ។ លោក សុខ ឥសាន បាននៅថ្ងៃ ទី១២ ខែធ្នូ ឆ្នាំ២០១៦ គូសបញ្ជាក់ថា «ខ្ញុំយល់ថា សម រង្ស៊ី កំពុង រវើ រវាយ ខ្លាចស្រមោលខ្លួនឯង។ ឥឡូវនេះយើងដឹងហើយ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភាជាតិ លោកបានចេញសេចក្ដីសម្រេច ទទួលស្គាល់ កឹម សុខា ជាប្រធានមតិភាគតិចនៅសភា ដែលមានថ្នាក់ស្មើនាយរដ្ឋមន្ដ្រី ហើយមាន តួនាទីពិភាក្សា ការងារនយោបាយធំៗ របស់ប្រទេសជាតិ ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ដ្រី នៃកម្ពុជា ជំនួសតួនាទីពីមុនរបស់ សម រង្ស៊ី កាលពីមុនរួចហើយ »។ លោកបន្ដ ថា រដ្ឋសភា ទទួលស្គាល់ លោក កឹម សុខា ប្រធានថ្នាក់ដឹកនាំតំណាងរាស្ដ្រ មតិភាគតិច នៅក្នុងរដ្ឋសភា  ដើម្បី ធ្វើជាដៃគូសន្ទនាជាមួយសម្តេចក្រហោម ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានថ្នាក់ដឹកនាំ មតិភាគច្រើននៅក្នុងរដ្ឋសភា ។ លោកបញ្ជាក់ថា តួនាទីទាំងពីរនេះ  កាលពីមុនមកជាតួនាទីរបស់ លោក សមរង្ស៊ី បន្ទាប់ពីមានសារក្រមរបស់តុលាការនោះគឺ សម រង្ស៊ី ត្រូវបាត់បង់បុព្វសិទ្ធិ និងបាត់ បង់សមាជិកភាពរដ្ឋសភា ជាតំណាងរាស្ដ្រហើយ »។ ទាក់ទិននឹងការលើកឡើង របស់លោក សម រង្ស៊ី ពេលកន្លងមកត្រូវបាន សុខ ឥសាន អះអាងថា « ដោយសារតែ លោក សម រង្ស៊ី បានយល់អំពី បញ្ហាទាំងនេះហើយ ទើបលោកថា មានគណបក្សមួយចំនួន កំពុងប៉ុនប៉ងបំបែកលោក សម រង្ស៊ី ពី​ លោក កឹម សុខា ដូច្នេះលោកកុំចោទទៅលើគណបក្សដទៃ និងគណបក្សផ្សេងៗទៀត មិនពាក់ព័ន្ធ ជាមួយលោកទេ អំពីបញ្ហាបាត់បង់បុព្វសិទ្ធិ នៅក្នុងរដ្ឋសភា នេះជាទង្វើរបស់លោកទាំងអស់ » ។ លោកបន្ថែមថា  គ្មានអ្នកណាមកសម្លុតគាត់ទេ គាត់ទៅក្រៅប្រទេស ក៏គ្មានអ្នកណា តាមដានគាត់ ដែរ ចឹងគាត់ទៅខ្លួនឯង គាត់ខ្លាចស្រមោសខ្លួនឯង ដែលត្រូវទទួលមុខច្បាប់ តាមដីការចាប់ខ្លួន ដើម្បីអោយគាត់មកទទួលទោស ដែលតុលាការដាក់គុកប៉ុន្មានឆ្នាំ និងបង់លុយប៉ុន្មានលាននោះ និយាយជារួមទៅ លោក សម រង្ស៊ី ត្រូវបាត់បង់បុព្វសិទ្ធិ នៅក្នុងរដ្ឋសភា។

សូមជម្រាបថា ក្រោយពីគណបក្សសង្គ្រោះជាតិ បានស្នើសុំលោក កឹម សុខា ជាប្រធានក្រុមសមា ជិកសភាតិច  ជំនួសលោក សម រង្ស៊ី ហើយត្រូវបាន សម្តេចប្រធានរដ្ឋសភា ប្រកាសទទួលស្គាល់ ជាផ្លូវការមកគេសង្កេតឃើញស្ថានការណ៍នយោបាយបានភាពត្រជាក់មកវិញ ។ ជាក់ស្តែងនោះ ពេលលោក កឹម សុខា ជួបជាមួយសម្តេចតេជោ ហ៊ុន សែន នៅវិមានរដ្ឋសភាមក ក៏មានការប្រទាន លើកលែងទោសលោកមេឃុំ ស៊ាង ចែត មកពីគណបក្ស សម រង្ស៊ី ពីព្រះករុណាព្រះបាទនរោត្តម សីហមុនី តាមការស្នើសុំពីសម្តេចតេជោ ហ៊ុនសែន ។ ជាងនេះ នឹងមានការលើកលែង ទោសមន្ត្រី សិទ្ធិមនុស្ស និងអគ្គលេខាធិការង គ.ជ.ប.នៅពេលខាងមុខនេះផងដែរ ។


អត្ថបទ ៖ ចំណាន (២៧)

0 comments:

Post a Comment