Saturday, December 3, 2016

លោក ទូច វណ្ណ: ថា ក្លឹបកីឡាស៣ ចូលរួមប្រកួត Soccer League 2016 មិនមែនដើម្បីតែ...

News New : គិតបន្ទាប់ពីគណ:កម្មាធិការរៀបចំការប្រកួតកីឡាបាល់ទាត់ជើងឯកពានរង្វាន់ Soccer League 2016 ដែលរៀបចំដោយ សហភាព សហព័ន្ធយុវជនកម្ពុជា ប្រកាសលក់ពាក្យសុំចូលប្រកួត យើងសង្កេតឃើញថា សមាគម ក្លឹបកីឡា ដែលមានឈ្មោះប្រកួត បាន និងកំពុងធ្វើការបង្វឹកបន្ថែម និងហាត់សមជាប្រចាំ ដើម្បីត្រៀមលក្ខណ:ប្រកួតប្រជែងយកពានរង្វាន់ដ៏ធំនេះ។ ក្នុងនោះដែរ នៅ ព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ នេះ ក្លឹបកីឡាស៣ របស់អង្គការស៣  ក៏បានធ្វើការហាត់សមជើង និង បច្ចេកទេសនានា  ក្រោមការដឹកនាំដោយ លោក ទូច វណ្ណ: ប្រធានក្លឹប និងផ្តល់បច្ចេកទេសដោយ លោក រស់ វិសិដ្ឋ និងលោក អាន សុភាព ដែលជាគ្រូបង្វឹកប្រចាំក្លឹបផងដែរ ។

បើតាមការអោយដឹងពីលោក លី ប៊ុណ្ណារិទ្ធ អ្នកចាត់ការទូទៅ របស់ក្លឹមកីឡាស៣ បានប្រាប់  News New ថា កីឡាករ ដែលត្រៀមធ្វើការប្រកួត Soccer League ខាងមុខនេះ មានចំនួន ២០រូប ជាយុវជន សុទ្ធសាធ និងជាកីឡាករធ្លាប់មានបទពិសោធន៍ក្នុងការប្រកួតច្រើន ប៉ុន្តែការប្រកួតទាំងនោះ គ្រាន់ តែជាការប្រកួតខ្នាតតូចៗ នៅតាមតំបន់ប៉ុណ្ណោះ មិនមែនជាការប្រកួតខ្នាតថ្នាក់ជាតិនោះឡើយ ។

លោក ទូច វណ្ណ: បានគូសបញ្ជាក់ថា ការបង្កើតក្លឹបកីឡានេះ ពុំមែនដើម្បីគិតតែពីរឿងពានរង្វាន់ រឺ ប្រាក់រង្វាន់នោះឡើយ គឺគ្រាន់តែនៅ អង្គការស៣ យើងមានយុវជនជាច្រើនទូទាំងប្រទេស ដែល ជាសមាជិក ។ ដូច្នោះគោលបំណង នៃការបង្កើតក្លឹបនេះ គឺដើម្បីប្រមូលយុវជនអោយបានជួបជុំគ្នា បង្កើតសាមគ្គីភាព ដើម្បីសុខភាព និងនាំយុវជនឱ្យចៀសឆ្ងាយពីគ្រឿងញៀន ពីក្មេងទំនើង គ្រោះ ថ្នាក់ចរាចរណ៍ ជាពិសេសដើម្បីចូលរួមគាំទ្រវិស័យកីឡានៅកម្ពុជា ក៏ដូចជា ចូលរួមជាមួយ សហ ភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការលើកកំពស់វិស័យបាល់ទាត់កម្ពុជាយើងតែប៉ុណ្ណោះ ។ លើស ពីនេះទៅទៀត លោក ទូច វណ្ណ: បានបន្ថែមថា ដើម្បីឱ្យប្រសិទ្ធភាព ក្នុងការដឹកនាំ ក្លឹបកីឡាស៣ មានដំណើរការល្អប្រសើរ គឺលោកបានរៀបចំ រចនាសម្ព័ន្ធគ្រប់គ្រងពីលើកីឡាករទាំងអស់ ដែល មានសមាសភាពដូចខាងក្រោម ៖
១.លោក ទូច វណ្ណ: ប្រធានក្លឹប
២.លោក សោម សំអាត អគ្គលេខាធិការ
៣.លោក លី ប៊ុណ្ណារិទ្ធ អ្នកចាត់ការទូទៅ
៤.កញ្ញា ហោ វ៉ាន់នី ហិរញ្ញវត្ថុ
៥.លោក មាស សុខុម លេខាធិការ
៦.លោក អាន សុភាព គ្រូបង្វឹក
៧.លោក រស់ វិសិទ្ធ ជំនួយការគ្រូបង្វឹក
៨.លោក ម៉ៅ ស៊ីវន ជំនួយការគ្រូបង្វឹក
និងប្រធានក្រុមកីឡាករ ចំនួន ២រូប ផងដែរ៕

















 អត្ថបទ ៖ វិចត្រ


0 comments:

Post a Comment