Tuesday, December 6, 2016

ឧកញ៉ា ខៀវ ភារិទ្ធ ៖ សមាគម និងក្លឹបកីឡា ៦០ក្រុម នឹងចាប់ដៃគូប្រកួត Soccer League

News New : លោកឧកញ៉ា ខៀវ ភារិទ្ធ អនុប្រធានគណៈកម្មការប្រតិបត្តិរៀបចំការប្រកួតបាល់ទាត់ ជើងឯកពានរង្វាន់ Soccer League 2016  និងជាតំណាងដ៏ឯកឧត្តម  ស សុខា  ប្រធានគណៈកម្មការ ប្រតិបត្តិរៀបចំការប្រកួត  បានប្រាប់ភ្នាក់ងារ  News  New  នៅក្រោយកិច្ចប្រជុំជាមួយ ប្រធានគណ: កម្មការនានា និងតំណាងសមាគម រឺក្លឹបកីឡា ដែលបានដាក់ពាក្យសុំប្រកួត  កាលពីរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ នេះ នៅការិយាល័យ 3G  ថា គណ:កម្មាធិការរៀបចំការប្រកួត បានបញ្ចប់បញ្ជីក្រុម កីឡា ត្រឹមថ្ងៃនេះចំនួន ៦០សមាគម ក្លឹបកីឡា ហើយនឹងរៀបចំធ្វើសន្និសីទព័ត៌មានជាសាធារណ: នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ ។

ទាក់ទងទៅរបៀបវារ: នៃកិច្ចប្រជុំនេះ  លោកឧកញ៉ា ខៀវ ភារិទ្ធ ក៏បានបន្ថែមទៀតថា  កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងធ្វើបទបង្ហាញណែនាំពីវិន័យ បច្ចេកទេសនៃការប្រកួត ការផាកពិន័យ និងកាលបរិច្ឆេទ​ នៃការប្រកួត រួមទាំង ថ្ងៃធ្វើសន្និសីទសារព័ត៌មាន ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះនៅ Naga World ។ ជាមួយគ្នានេះដែរ លោកឧកញ៉ា ខៀវ ភារិទ្ធ  ក៏បាន លើកយកចំណុចសំខាន់ៗជាច្រើន ដើម្បីដាស់ស្មារតីអង្គប្រជុំ ជាពិសេស ប្រធានក្រុម/តំណាងក្រុម ប្រកួតទាំង៦០ក្រុម ដើម្បីបង្កើនស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ ចំពោះក្រុមរបស់ខ្លួន ធ្វើយ៉ាងណា រួបរួមគ្នាជាធ្លុងមួយធ្វើឲ្យព្រឹត្តិការណ៍ ប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើក ទី៤ ឆ្នាំ២០១៦ លើកនេះ មានដំណើរការរលូន ប្រកបដោយមិត្តភាពយូរអង្វែង។










 អត្ថបទ ៖ អារុណ

0 comments:

Post a Comment