Thursday, December 15, 2016

ការប្រកួតយ៉ាងស្វិតស្វាញអស់ ៩០នាទី U19 ក្រសួងការពារជាតិ យកឈ្នះក្លិបកីឡាស៣ (4-2)

News New : នៅក្នុងការប្រកួតដ៏ស្វិតស្វាញរយ:ពេល៩០នាទី រវាងក្រុមកីឡាករមកពីក្លិបកីឡាស៣ ជាមួយក្រុមកីឡាករ U19 មកពីក្រសួងការពារជាតិ នៅមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ម្សិលម៉ិញនេះ  ជាលទ្ធផល  តង់ទី១  ក្រុមម្ចាស់ ផ្ទះ U19 បាននាំមុខក្រុមកីឡាស៣ ពិន្ទុ ៣ ទល់នឹង ០ ។ ប៉ុន្តែក្រោយពីសំរាក  ១៥នាទី មក តង់ទី២ ក៏ចាប់ផ្តើមក្រុមម្ចាស់ផ្ទះ U19 ក៏បាននាំមុខក្លិបកីឡាស៣ ពិន្ទុ ១ ទល់នឹង ០  ក្រោយមកកីឡាករក្លឹប ក៏បានស៊ុតបញ្ចូលទី បាន ២គ្រាប់វិញ ។ ចប់ ៩០នាទី U19 ក្រសួងការពារជាតិ  ក៏បានយកឈ្នះក្លិប កីឡាស៣ ក្នុងលទ្ធផល ៤ ទល់នឹង ២ ។

នៅក្រោយចប់ការប្រកួតលោក ទូច វណ្ណៈ ប្រធានអង្គការស៣ និងជាប្រធានក្លិបកីឡាស៣ បានឱ្យ កីឡាដេលី Keila Daily ដឹងថា ការប្រកួតនេះ គឺគ្រាន់តែជាការប្រកួតលក្ខណ:មិត្តភាព ដើម្បីកម្តៅ សាច់ដុំត្រៀមប្រជែងពាន Soccer League ឆ្នាំ២០១៦ ដែលនឹងចាប់ផ្តើម នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះតែប៉ុណ្ណោះ ៕







 អត្ថបទ ៖ អារុណ

0 comments:

Post a Comment