Tuesday, December 13, 2016

ក្លឹបកីឡាស៣ ជួបប្រកួតបាល់ទាត់ ជាមួយក្រុម U19 ក្រសួងការពារជាតិ នាថ្ងៃទី១៥ ខាងមុខនេះ

News New : បើយោងតាមប្រភពព័ត៌មានពី ក្លឹបកីឡាស៣ គឺលោក លី ប៊ុណ្ណារិទ្ធ  អ្នកចាត់ការទូទៅ បានឱ្យដឹងថា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ  វេលាម៉ោង ៤:០០ រសៀល  ក្លឹបកីឡាស៣ នឹងត្រូវជួបប្រកួតបាល់ទាត់លក្ខណ:មិត្តភាពជាមួយក្រុម U19 របស់ក្រសួងការពារជាតិ នៅទីលាន ពហុដ្ឋានកីឡាស្តាតចាស់។ លោក លី ប៊ុណ្ណារិទ្ធ បានបញ្ជាក់បន្ថែមទៀតថា ការប្រកួតនេះ គឺជាការ សាកល្បងសមត្ថភាពគ្នាទៅវិញទៅមក ដើម្បីមិត្តភាព ផ្លាស់ប្តូរបទពិសោធន៍គ្នានិងដើម្បីត្រៀមខ្លួន ប្រកួតបាល់ទាត់ជើងឯកពានរង្វាន់Soccer League 2016លើកទី៤ ដែលរៀបចំឡើងដោយសហភាព សហព័ន្ធយុវជនកម្ពុជា ។

លោក លី ប៊ុណ្ណារិទ្ធ អ្នកចាត់ការទូទៅ របស់ក្លឹបកីឡាស៣ បានបញ្ជាក់ផងដែរថា កីឡាករ ២០រូប របស់ក្លឹបកីឡាស៣ នឹងត្រៀមខ្លួនលក្ខណ:មិត្តភាពជាមួយក្រុម U19 របស់ក្រសួងការពារជាតិ នា ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនោះ ។







អត្ថបទ ៖ អារុណ

0 comments:

Post a Comment