Tuesday, January 31, 2017

លោក ម៉ា សេរី កំពុងឈឺធ្ងន់ ប្រកាសថា មានជនខិលខូចយកឈ្មោះលោកទៅប្រើ ដើម្បីប្រមូលលុយដាក់ហោប៉ៅខ្លួនឯង

News New : ព្រឹកថ្ងៃទី១ ខែកុម្ភ: លោក ម៉ា សេរី អ្នកគ្រប់គ្រងព័ត៌មានកីឡា ទូរទស្សន៍  CTN ដែល កំពុងសំរាកព្យាបាលជំងឺនៅមន្ទីរពេទ្យ បានសរសេរបង្ហោះនៅតាមប្រព័ន្ធផ្សព្វផ្សាយសង្គម របស់ លោក ដែលមានខ្លឹមសារដូចខាងក្រោម ៖
" ជំរាបសួរបងប្អូនក្នុងសង្គមហ្វេសប៊ុកទាំងអស់ ខ្ញុំបាទ ម៉ាសេរី បានទទួលដំណឹងថា បច្ចុប្បន្នមាន ជនខិលខូចមួយចំនួន បានប្រេីប្រាស់ឈ្មោះខ្ញុំបាទ លួចបង្កេីតមូលនិធិ ក្នុងគោលបំណង ស្វែងរក ផលប្រយោជន៍ខ្លួនឯង ដោយយកជម្ងឺដ៏ធ្ងន់ធ្ងររបស់ខ្ញុំបាទមកធ្វេីជា ប្រធានបទ ។ ខ្ញុំបាទ និងក្រុម គ្រួសារសូមប្រកាសថា ពួកយេីងមិនបានបង្កេីតមូលនិធិ រៃអង្គាសប្រាក់ពីបងប្អូនណាម្នាក់ឡេីយ ។ ដូច្នេះ សូមបងប្អូនមេត្តាកុំចាញ់បោក ជនខិលខូច ឆ្លៀតឱកាសទាំងអស់នោះ ការពិតពួកគេ មាន បំណងគ្រាន់តែចង់បានផលប្រយោជន៍ដាក់ហោប៉ៅខ្លួនឯងតែប៉ុណ្ណោះ " ៕


អត្ថបទ ៖ សារ៉ន

លោក សួន សេរីរដ្ឋា ប្រឆាំងដាច់ខាតចំពោះការធ្វើវិសោធនកម្មច្បាប់ ដែលហាមអ្នកមានទោសមិនឱ្យធ្វើ...

News New : លោក សួន សេរដ្ឋាប្រធានគណបក្សអំណាចខ្មែរ បានប្រកាសជំហរ លោកចង់ឲ្យមាន វិសោធនកម្ម រឺបង្កើតមាត្រាថ្មីមួយ នៅក្នុងច្បាប់ស្តីពី គណបក្សនយោបាយ ។ ការលើកឡើង របស់ មេគណបក្សអំណាចខ្មែរនេះ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្នើអោយមាន វិសោនកម្មច្បាប់ស្តីពីគណបក្សនយោបាយ កុំអ្នកមានទោស ធ្វើជាប្រធាន រឺអនុប្រធានគណបក្ស។

លោកសួន សេរីរដ្ឋា បានឲ្យដឹង នៅថ្ងៃទី១ ខែកុម្ភៈ នេះថា« ខ្ញុំប្រឆាំងដាច់ខាត ចំពោះការធ្វើវិសោធ នកម្មច្បាប់ស្តីពី គណបក្សនយោបាយ ដែលហាមអ្នកមានទោសមិនឲ្យធ្វើជាប្រធាន ឬ អនុប្រធាន គណបក្ស ! ពីព្រោះបើធ្វើវិសោធនកម្មច្បាប់នេះ ដើម្បីបំពេញចិត្តតែសម្តេចតេជោ ហ៊ុន សែន ដែល បានលើកឡើងក្នុងសភា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧មែននោះគឺវារំលោភសិទ្ធិនយោបាយ របស់ពលរដ្ឋខ្មែរយ៉ាងធ្ងន់ធ្ងរបំផុត ដែលមិនអាចទទួលយកបានទេ »។ លោកបន្តថា ក្នុងច្បាប់ស្តីពី គណបក្សនយោបាយ ខ្ញុំចង់អោយមានការធ្វើវិសោធនកម្ម រឺក៏បង្កើតនូវមាត្រាថ្មីមួយ ដែលចែងថា៖ គណបក្សនយោបាយណា ដែលប្រធានស្ថាបនិក ទទួលបានសេចក្តីជូនដំណឹង ពីក្រសួងមហាផ្ទៃ អោយបង្កើតគណបក្សនយោបាយរួចហើយ តែក្នុងរយៈពេល ១៨០ថ្ងៃ ក្រោយ មិនមានលទ្ធភាពរក ស្នាមមេដៃអ្នកគាំទ្រឲ្យគ្រប់ចំនួន ៤០០០នាក់ ដើម្បីដាក់ចុះបញ្ជីអោយទទួលបានសុពលភាព តាម ជំពូក៥ មាត្រា ២០ នៃច្បាប់ស្តីពីគណបក្សនយោបាយទេគឺក្រសួងត្រូវតែលុបឈ្មោះគណបក្សនោះ ចោលជាស្វ័យប្រវត្តិ ពីព្រោះប្រទេសខ្មែរ គឺ មានបុគ្គលច្រើនណាស់ ដែលស្នើសុំបើកគណបក្ស តែ គ្មាន សមត្ថភាពរកគាំទ្រឲ្យគ្រប់ ៤០០០ នាក់ដើម្បីដាក់ពាក្យចុះបញ្ជីជាគណបក្សនយោបាយ តាម ជំពូក ៥ មាត្រា ២០ នៃច្បាប់ស្តីពីគណបក្សនយោបាទេ ហើយក៏គ្មានទីស្នាក់ជា ស្នាក់ការគណបក្ស ដែលមានមន្ត្រីធ្វើការដែរ គឺគ្រាន់តែយកផ្ទះខ្លួនឯងទៅដាក់ជាអាសយដ្ឋានគណបក្ស ប៉ុណ្ណោះ ។ លោកថា របៀបនេះធ្វើអោយបុគ្គលមួយចំនួន យកនាមជាប្រធានស្ថាបនិកគណបក្សនយោបាយ ដែលមិនគ្រប់ទឹកនោះ ដើរបោកពលរដ្ឋខ្មែរ និងធ្វើអោយពលរដ្ឋខ្មែរ យល់ច្រឡំ យល់ខុសពីបញ្ហា នយោបាយនៅក្នុងស្រុកខ្មែរ ។

សូមជម្រាបថា ការលើកឡើង របស់លោក សួន សេរីរដ្ឋា ក្រោយពី សម្តេចតេជោ ហ៊ុន សែន បាន លើកឡើង ក្នុងសម័យប្រជុំវិសាមញ្ញនីតិកាលទី៥ រដ្ឋសភា ដើម្បីធ្វើវិសោនកម្ម ប្រការ ៤៨ ថ្មី ( បី ) នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ។ ក្នុងសម័យប្រជុំនោះ សម្តេចក៏បានស្នើឲ្យសភាធ្វើ វិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ ដើម្បីកុំអោយមានប្រធានគណបក្ស អនុប្រធាន គណបក្សអ្នកទោស ។ការស្នើសុំនេះ គេដឹងថា សំដៅទៅដល់ សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងតែមាន ទោស ដើម្បីបញ្ជប់ជីវិតនយោបាយលោក សម រង្ស៊ី ៕

អត្ថបទ ៖ ចំណាន (៨៥)

មេដឹកនាំទាំងពីរ បានបន្សល់ទុកដាន ៣ចំណុច ដែលបញ្ជាក់ថា នឹងត្រូវរ៉ូវគ្នាក្នុងពេលឆាប់ៗខាងមុខ

News New : បន្ទាប់ពីសាធារណជនអ្នកស្តាប់ និងមើល បានឃើញពីវាយការប្រហារជាពាក្យសំដី រឺ តាមការបង្ហោះក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមរវាងប្រធានគណបក្សធំៗទាំងពីរ គឺ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងឯកឧត្តម សម រង្ស៊ី កាលពីថ្ងៃទី៣១ខែមករា ឆ្នាំ២០១៧  គ្នាទៅវិញទៅមក ដែលរហូតដល់អ្នកវិភាគនយោបាយមួយចំនួនថា គណបក្សទាំងពីរនេះ នឹងអាច មានកលយុគ្គ នាពេលខាងមុខ ។ ចំណែកឯអ្នកវិភាគរបស់ News New  វិញ យល់ឃើញផ្សេងពីអ្នក វិភាគទាំងនោះទៅវិញ គឺ News New យល់ឃើញថា មេដឹកនាំគណបក្សទាំងពីរ ហាក់ទុកសញ្ញាណ ត្រូវរ៉ូវគ្នាវិញ នាពេលឆាប់ៗនេះ ។ ហេតុផល ៣យ៉ាង ដែល News New យល់ឃើញថា ប្រធានបក្ស ទាំងពីរនេះ បន្សល់ទុកចំណុចត្រូវរ៉ូវគ្នានោះ រួមមាន ៖
១. សម្តេចតេជោ ហ៊ុន សែន នៅតែរក្សាវប្បធម៌សន្ទនា និងបានរំលឹកសារដែលឯកឧត្តម កឹម សុខា
ជូនពរសម្តេច និងសម្តេច តបទៅវិញ ហាក់នៅផ្អែមល្ហែមនៅឡើយ។
២. ឯកឧត្តម សម រង្ស៊ី បានសរសេរនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោក ដោយចំណងជើង ថា " ចំពោះការគំរាមកំហែងចុងក្រោយមកលើរូបខ្ញុំ "  មានន័យថា ឯកឧត្តម សម រង្ស៊ី ដឹងថា នេះ ជាការគំរាមលើកចុងក្រោយ គឺតទៅមិនមានគំរាមទៀតទេ អ៊ីចឹងមានន័យថា ត្រូវគ្នាវិញឆាប់ៗ ។ ម្យ៉ាងវិញទៀត ឯកឧត្តម សម រង្ស៊ី បានសរសេរទៀតថា " ខ្ញុំមានជំនឿយ៉ាងមុះមុតថា ខ្ញុំនឹងអាច វិលត្រឡប់មកប្រទេសកម្ពុជាវិញ មិនយូរប៉ុន្មានទេ ដើម្បីដឹកនាំ គណបក្សសង្គ្រោះជាតិ ឆ្ពោះទៅ ជ័យជំនះផ្តាច់ព្រាត់ នៅខែកក្កដា ឆ្នាំ២០១៨ " ឃ្លានេះ រឹតតែបង្ហាញយ៉ាងច្បាស់ថា ឯកឧត្តម សម រង្ស៊ី មានជំនឿចូលស្រុកវិញឆាប់ៗ។ យើងចោទសួរថា ចូលយ៉ាងម៉េច បើឯកឧត្តម សម រង្ស៊ី កំពុង តែមានទោស?  ដូច្នោះនេះក៏ជាសញ្ញាណល្អមួយដែរ។
៣. យើងសង្កេតឃើញថា ទោះបីមេដឹកនាំទាំងពីរវាយបកគ្នាទៅវិញទៅមក ពេលស្តាប់ទៅ ដូចជា សាហាវបន្តិច។ ប៉ុន្តែខាង សម្តេចតេជោ ហ៊ុន សែន លោកវាយទៅលើឯកឧត្តម សម រង្ស៊ី ទៅតាម លក្ខណ:ផ្លូវច្បាប់ប៉ុណ្ណោះ គឺមិនបានកៀបសង្កត់ផ្នែកនយោបាយ រឺរឿងបុគ្គលឡើយ ជាពិសេសគឺ មេដឹកនាំទាំងពីរ ប្រើពាក្យពេចន៍គោរពគ្នាទៅវិញទៅមក មានន័យថា មេដឹកនាំទាំងពីរមិនបានប្រើ ពាក្យពេចន៍ជេរប្រមាថ រឺ ពាក្យអសុរសដាក់គ្នាឡើយ ។

ឈរលើដានសញ្ញាទាំងបីនេះហើយ ដែលអ្នកវិភាគ News New យើង ធ្វើការសន្និដ្ឋានបានថា " មេ ដឹកនាំទាំងពីរ នឹងអាចត្រូវរ៉ូវគ្នា ក្នុងពេលឆាប់ៗខាងមុខនេះ " ៕






អត្ថបទវិភាគ ៖ វណ្ណ:អារុណ

សម្តេចតេជោ ហ៊ុន សែន វ៉ៃមួយក្បាច់នេះ គណបក្សសង្រ្គោះជាតិ ចប់ហើយ...

News New : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា  ការទារសំណងជំម្ងឺ ចិត្ត ១លានដុល្លារអាមេរិក ពីលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ រឿងបរិហាកេរ្តិ៍ ដើម្បី យកប្រាក់មកសង់ផ្ទះជូនជនពិការ ។ មានប្រសាសន៍ក្នុងកិច្ចប្រជុំវិសាមញ្ញរដ្ឋសភាដើម្បីធ្វើវិសោធ នកម្មប្រការ ៤៨ថ្មី (បី) បទបញ្ជាផ្ទៃក្នុងរដ្ឋសភា នាព្រឹកថ្ងៃទី៣១ មករា បានព្រមានរឹបអូសស្នាក់ការ បក្សសង្រ្គោះជាតិ ពេលសាលក្រមចូលជាស្ថាពរ ។ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា « ខ្ញុំរងចាំអោយតែសាលក្រមចូលស្ថាពរទេ លើកនេះខ្ញុំយកហើយលុយអត់មានយក ១០០រៀល ដូច ថាក់ឡានី ទេ ខ្ញុំទារ ១លានដុល្លារ ប៉ុន្តែសាលក្រមមុនគេគឺសាលក្រមបង ហេង សំរិន បើកាលណា សាលក្រមនេះហើយ បង្កកទ្រព្យសម្បតិ្តសុំដីកា ការពារទ្រព្យសម្បត្តិ លក់ទ្រព្យសម្បត្តិ ពួកហ្នឹង ចោលឲ្យអស់មើល! ដើម្បីអោយរាង! លឺថាស្នាក់ការគណបក្សដាក់ឈ្មោះ សម រង្ស៊ី អីចឹងទេ លក់ អាស្នាក់ការគណបក្សហ្នឹង លក់ឡៃឡុង»។ ជាមួយគ្នានោះដែរ សម្តេចក៏បានរំឭកថា ទ្រព្យសម្បត្តិ និងទីស្នាក់ការគណបក្សសង្រ្គោះជាតិ បច្ចុប្បន្ន គឺមានដាក់ឈ្មោះជាកម្មសិទ្ធិរបស់ លោក សម រង្ស៊ី ពេលដែលសាលក្រមចូលស្ថាពរ ។

ការលើកឡើងរបស់សម្តេចតេជោ ខណៈសម្តេចបានប្តឹងលោក សម រង្ស៊ី ពីបទបរិហាកេរ្តិ៍ជាសាធា រណៈដោយភ្ជាប់យកករណីដែលលោក សម រង្ស៊ី បានចោទប្រកាន់សម្តេចតេជោ ថាបានសូកប្រាក់ កញ្ញា ធី សុវណ្ណថា ចំនួន ១លានដុល្លារអាមេរិក។ ដើម្បីបង្ហាញភាពស្អាតស្អំ ទើបសម្តេចតេជោ ប្តឹង មកតុលាការឲ្យជួយរកយុត្តិធម៌ និងសំណូមពរឱ្យផ្តន្ទាទោសលោក សម រង្ស៊ី តាមច្បាប់ ដោយទាម ទារសំណងជំងឺចិត្ត ចំនួន ៤ពាន់លានរៀល ឬស្មើនឹង ១លានដុល្លារអាមេរិក ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះលោក សម រង្ស៊ី មានរឿងក្ដីក្តាំជាច្រើននៅក្នុងប្រព័ន្ធតុលាការ ជាពិសេសលោក សម រង្ស៊ី ក៏មានឋានៈជាទណ្ឌិត ផងដែរ បើយោងតាមសាលដីកាស្ថាពររបស់សា លាឧទ្ធរណ៍ ដែលសម្រេចផ្តន្ទាទោសលោក សម រង្ស៊ី ដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ ៦ខែ ពាក់ព័ន្ធ រឿងក្ដីជាមួយលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ។

ក្នុងកិច្ចប្រជុំនោះដែរ សម្ដេចតេជោ ក៏បញ្ជាក់ជាថ្មីនៅក្នុងប្រទេសកម្ពុជា គ្មានអ្នកទោសនយោបាយ ទេ មានតែអ្នកនយោបាយប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌហើយជាប់គុក។ សម្តេចថា« ខ្ញុំសូមប្រកាស សារជាថ្មីម្ដងទៀតថា កម្ពុជាអត់មានអ្នកទោសនយោបាយទេ មានតែអ្នកនយោបាយប្រព្រឹត្តនូវបទ ល្មើសព្រហ្មទណ្ឌ ហើយក៏ជាប់ទោស ដូច្នេះមិនអាចយកមកឡូកឡំគ្នាបានទេ»។

ទាក់ទិននឹងការមិនចូលប្រជុំសភា របស់សមាជិកសភាគណបក្សប្រឆំាង សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា បើសមាជិកសភាគណបក្សសង្រ្គោះជាតិ(CNRP) មិនចូល រួមកិច្ចប្រជុំរដ្ឋសភារហូតកាន់តែល្អ ។ សម្ដេចថា " ខ្ញុំអបអរសាទរ ដែលថ្ងៃនេះ ដែលគេ ( សមាជិក សភាគណបក្សសង្រ្គោះជាតិ CNRP) មិនចូល! បើមិនចូលតាំងពីហ្នឹងរហូតតែម្ដងវាកាន់តែល្អ! ឌឺឲ្យ អីចឹងទៀត "។ សម្រាប់វប្បធម៌សន្ទនាវិញ សម្តេចតេជោ បានថ្លែងថា វប្បធម៌សន្ទនានៅតែបន្តទោះ បីជាគ្មានប្រធានក្រុមតំណាងរាស្រ្តសំឡេងភាគច្រើន-ភាគតិចក្នុងរដ្ឋសភាក៏ដោយ។ សម្ដេចតេជោ បានថ្លែងបញ្ជាក់ថា« វប្បធម៌សន្ទនានៅតែមាន ប៉ុន្តែមានតាមណា? មានតាមគណៈអចិន្ត្រៃយ៍សភា នោះ ទៅនិយាយគ្នាទៅ ! គណៈអចិន្ត្រៃយ៍សភា មានអស់លោកតើ តែអស់លោក មិនព្រមមកថ្ងៃ ក្រោយ មិនបាច់និយាយជាមួយតែម្ដងទៅ តែយើងនៅតែនិយាយអោយតែគេមកតើ យើងនិយាយ ជាមួយអ្នកណា បើគេអត់នៅផង » ។ ជាមួយគ្នានោះដែរ សម្ដេចតេជោ  ក៏បានទំលាយរឿងជួបគ្នា ជាមួយលោក កឹម សុខា កន្លងមក និងការផ្ញើសារតាមរយៈWhatsApp ផងដែរ ។ សម្តេច បានថ្លែង ផ្ដាំផ្ញើទៅដល់សកម្មជន និងមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលជាប់ពន្ធនាគារគ្រប់រូបហើយត្រូវបាន លោក កឹម សុខា សន្យាជួយឲ្យបានចេញពីពន្ធនាគារត្រូវទៅទារពី លោក កឹម សុខា ទៅកុំមកទារ ពីសម្ដេច ។ សម្ដេចសង្កត់ធ្ងន់ថា «  អារឿងអ្នកដែល កឹម សុខា សន្យាថារួចពីគុកទៅទារ កឹម សុខា ទៅកុំទារ ហ៊ុន សែន ព្រោះអ្នកឯង បានសន្យាជាមួយខ្ញុំថា បីថ្ងៃក្រោយអ្នកឯងនឹងធ្វើ ! អ្នកឯងអត់ បានធ្វើតាមការសន្យាខ្ញុំក៏មិនធ្វើអ្វីទាំងអស់ ។អ្នកឯងជាប់គុកប៉ុន្មានទាល់តែ ២ ភាគ៣ ហើយទើប មានសិទ្ធិពិនិត្យ ខ្ញុំមិនប្រើច្បាប់ពន្ធនាគារ ដើម្បីសុំការលើកលែងទោសអោយអ្នកណាទាំងអស់»។ ថ្លែងអស់រយៈពេលជាង ៤នាទី ដោយសុំការអនុញ្ញាតពី សម្តេចប្រធានរដ្ឋសភា  ក៏សុំម៉ោងពីសមា ជិកផ្សេងៗ សម្ដេចតេជោ ក៏បានស្នើធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ មិនអោយអ្នក មានទោសធ្វើប្រធានបក្ស ។ សម្ដេច ហ៊ុន សែន បានស្នើសភាធ្វើវិសោធនកម្មច្បាប់ស្ដីពី គណបក្ស នយោបាយមិនឲ្យអ្នកមានទោសធ្វើប្រធានគណបក្សណាមួយនោះទេ ។ សម្ដេច បានថ្លែងបញ្ជាក់ ថា « ត្រូវចាំបាច់ធ្វើវិសោធនកម្មច្បាប់ស្ដីពី បក្សនយោបាយ ក៏ត្រូវតែធ្វើវិសោធនកម្ម ៥០ បូក១ ដែរ ដាក់ថា អ្នកដែលមានទោសអត់មានសិទ្ធិធ្វើប្រធានបក្សនយោបាយ ដាក់ទៅ! ខ្ញុំមានសំណូមពរធ្វើ អាហ្នឹង ដើម្បីឲ្យវាអស់សិទ្ធិតែម្ដងទៅ ! លោកប្រធានៗអីទៀត ! អ្នកមានទោស គឺ អត់មានសិទ្ធិធ្វើ ប្រធានបក្សនយោបាយ »៕


អត្ថបទ ៖ ចំណាន (៨៤)

Monday, January 30, 2017

ក្រសួងការបរទេសកម្ពុជា ចុះហត្ថលេខាទទួលឥណទានសម្បទានពីកូរ៉េ ជាង ៤០០លានដុល្លារអាមេរិក

News New : នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧  នេះ នៅទីស្តីការ ក្រសួងការបរទេស និងសហ ប្រត្តិបត្តិការអន្តរជាតិ មានការចុះហត្ថលេខាលើ កិច្ចសម្របសម្រួលក្របខណ្ឌ័ស្តីពីការផ្តល់ឥណ ទានសម្បទាន នៃមូលនិធិសហប្រត្តិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច និងកិច្ចសម្របសម្រួល ស្តីពីឥណ ទានសម្បទានសម្រាប់គម្រោងលើកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ ក្រោមអធិបតីភាព ឯកឩត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស  និងសហប្រត្តិបត្តិការអន្តរជាតិ និង ឯកឩត្តម គីម វ៉នជីន ឯកអគ្គរាជទូត នៃសាធារណៈរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។

ឯកឩត្តម ប្រាក់ សុខុន បានលើកឡើងថា ការចុះហត្ថលេខានេះ គឺផ្តោតសំខាន់លើឯកសារចំនួន២ ដែលរួមមាន៖ ទី១៖កិច្ចសម្របសម្រួលក្របខ័ណ្ឌស្តីពីការផ្តល់ឥណទានសម្បទាននៃមូលនិធិសហ ប្រត្តិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ឆ្នាំ២០១៦ ដល់២០១៨ ដែលមានទឹកប្រាក់ចំនួន ៣៥០លាន ដុល្លារអាមេរិក និងទី២៖ កិច្ចសម្របសម្រួលស្តីពីឥណទានសម្បទានសម្រាប់លើកកំពស់គុណភាព ផ្លូវជាតិលេខ៤៨ ដែលមានទំហំជាទឹកប្រាក់ ៦៧ ៤៣៤ ០០០ដុល្លារអាមេរិក។ មូលនិធិនេះ ត្រូវប្រើ ប្រាស់សម្រាប់ផ្គត់ផ្គង់ហិរញ្ញវត្ថុដល់គម្រោងជាអទិភាពមួយចំនួន រួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធ ធារា សាស្ត្រ សុខភាព ផ្លូវជនបទ និងប្រព័ន្ធលូបង្ហូរទឹក ។ ចំពោះការសម្របសម្រួលដ៏ទៃទៀត គម្រោង និងត្រូវបានប្រើប្រាស់ដើម្បីធ្វើអោយប្រសើរឡើងនៅផ្លូវជាតិលេខ៤៨ តភ្ជាប់ពីស្រុកស្រែអំបិលទៅ កាន់ខេត្តកោះកុង ។

ឯកឧត្តមបន្ថែមថា ប្រាក់កម្ចីរនៃកិច្ចសម្របសម្រួលរបស់មូនិធិសហប្រត្តិបត្តិការអភិវឌ្ឍន៍ សេដ្ឋកិច្ច សម្រាប់ឆ្នាំ២០១៦-២០១៨ មានការកើនឡើងពីរដង ពីកិច្ចសម្របសម្រួលក្របខ័ណ្ឌកន្លងមក ( ឆ្នាំ ២០១៣ ដល់ ២០១៨) ដែលមានតែចំនួន ២០០លានដុល្លារអាមេរិក ។

 គួរបញ្ជាក់ផងដែរថា ចាប់ពីឆ្នាំ២០០១ ដល់២០១៦ សារធារណៈរដ្ឋកូរ៉េ បានផ្តល់ប្រាក់កម្ចីរ ពីមូល និធិកិច្ចសហប្រត្តិបត្តិការសេដ្ឋកិច្ចដល់កម្ពុជា មានចំនួនប្រហែល ៥៣៥លានដុល្លារអាមេរិកសំរាប់
គំរោងអភិវឌ្ឍន៍ចំនួន ១៧ ។

 អត្ថបទ ៖ សារ៉ន

លោក សុខ ឥសាន បង្ហាញមូលហេតុ ៥ចំណុច នៃការលុបប្រការ ៤៨ថ្មី (៣) ...

News New : បន្ទាប់ពីរដ្ឋសភា បញ្ចប់កិច្ចប្រជុំលើរបៀបវារ:ធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ជំពូកទី១២ ថ្មី ប្រការ ៤៨ថ្មី (៣) មុននេះបន្តិច លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជន កម្ពុជា បានបញ្ជាក់ថា មូលហេតុ ៥យ៉ាង ដែលរដ្ឋសភា សំរេចលុបចោលប្រការ ៤៨ថ្មី (៣) គឺ ៖
១ បញ្ចប់ការបកស្រាយខុសគ្នាប្រការ ៤៨ថ្មី(៣) នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ។
២ បញ្ចប់ការបំពានអំណាចតុលាការ តាមរយ:ប្រការ៤៨ថ្មី (៣) នេះ ។
៣ បញ្ចប់វប្បធម៌សំលេងភាគតិច យកសំលេងភាគច្រើនជាចំណាប់ខ្មាំង ។
៤ បញ្ចប់ការចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជា មិនចង់ជួបចរចារ ។
៥ មិនចាំបាច់ចំណាយថវិការដ្ឋ ក្នុងការទិញរថយន្ត និងសំភារ:ធ្វើការរបស់ក្រុមសំលេងភាគច្រើន និងភាគតិចនេះតទៅទៀត ។

អត្ថបទ ៖ វណ្ណ:អារុណ

ពេលនេះ រដ្ឋសភា សម្រេចលុបចោលជំពូកទី១២ ប្រការ ៤៨ថ្មី (៣) ដោយសំលេង ៦៧ លើ ៦៧

News New : រដ្ឋសភាប្រជុំព្រឹកនេះ ដើម្បីធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ជំពូកទី១២ ប្រការ ៤៨ ថ្មី (បី) ក្នុងសម្លេងគាំទ្រ ៦៧ លើ ៦៧ ។ ដូច្នោះ តួនាទីជាប្រធានក្រុមតំណាងរាស្ត្រមតិភាគតិច និងភាគច្រើន នៅក្នុងរដ្ឋសភា គឺលែងមានទៀតហើយ។ មានន័យថា  ឯកឧត្តម កឹម សុខា លែងជា ប្រធានក្រុមតំណាងរាស្ត្រមតិភាគតិច និងសម្តេចក្រឡាហោម ស ខេង លែងជាក្រុមតំណាងរាស្ត្រ មតិភាគច្រើន នៃរដ្ឋសភា ដែរ៕


អត្ថបទ ៖ សារ៉ន

ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ប្រកាសមិនចូលប្រជុំសភា នៅថ្ងៃស្អែកទេ គឺប្តូរមកធ្វើសន្និសីទព័ត៌មានវិញ

News New : គណបក្សសង្គ្រោះជាតិ ហៅកាត់ថា CNRP បានប្រកាសថា មិនចួលប្រជុំសភា នៅថ្ងៃ ទី៣១ មករា ស្អែកនេះទេ ហើយនឹងធ្វើសន្និសីទសារព័ត៌មាន បង្ហាញជំហរស្តីពី មិនចូលប្រជុំសភា រឿងវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ប្រការ ៤៨ ថ្មី (បី) ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ ( កសគស ជ) លោក សុន ឆ័យ អភិបាលក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ នឹងធ្វើសន្និសីទសារព័ត៌ មាន ស្តីពី" គោលជំហររបស់អ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លើការធើ្វវិសោធនកម្មបទ បញ្ជាផ្ទៃក្នុងរដ្ឋសភា ប្រការ ៤៨ ថ្មី(បី) និងសកម្មភាពរបស់ក្រុមសមាជិក សភាគណបក្សសង្គ្រោះ ជាតិ" ។ ប្រភពបញ្ជាក់ការធ្វើសន្និសីទ ធ្វើឡើងវេលាម៉ោង ៩ព្រឹក នៅទីស្នាក់ការកណ្តាល គណ បក្សសង្គ្រោះជាតិ (ចាក់អង្រែ) ៕

អត្ថបទ ៖ ចំណាន (៨៣)


លោក ស សុខា សន្យាធ្វើអណ្តូងទឹកជូនពលរដ្ឋឱ្យបាន ២០អណ្តូង ក្នុង ១ស្រុក/ក្រុង ទូទាំងខេត្តព្រៃវែង

News New : លោក ស សុខា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង បានប្រកាស ធ្វើអណ្តូងទឹកជូនប្រជាពលរដ្ឋអោយបាន ២០អណ្ដូង ក្នុង ១ស្រុក/ក្រុង ទូទាំងខេត្តព្រៃវែង។ លោក
ស សុខា បានធ្វើការប្រកាសដូច្នោះ ក្នុងឱកាសដែលលោកជួបសំណេះសំណាលជាមួយសកម្មជន និងវាគ្មិនយុវជនគណបក្សប្រជាជនកម្ពុជា នៅស្រុកបាភ្នំ ។ លោក ស សុខា បានបញ្ជាក់ថា ពីស្រុក នេះ ខ្ញុំសូមប្រកាសធ្វើអណ្ដូងទឹកចំនួន ២០ក្នុង ១ក្រុង/ស្រុក ទាំង ១៣ ក្នុងខេត្តព្រៃវែងទាំងមូល ។

ចំពោះកិច្ចការសាងសង់អណ្តូងទឹកនេះ លោក ស សុខា  បានប្រគល់កិច្ចការនេះទៅអោយយុវជន និងវាគ្មិនគណបក្សប្រជាជនកម្ពុជា សិក្សានិងសាងសង់ជូនប្រជាពលរដ្ឋ ដោយផ្អែកតាមស្ថានភាព ភូមិសាស្ត្រ គឺថា ទីតាំងដែលប្រឈមនឹងការខ្វះទឹក។ លោក ស សុខា ក៏បានបញ្ជាក់ផងដែរថា ការ ផ្ដល់ជូននេះ ពំុបានគិតពីកន្លែងចាញ់ រឺឈ្នះឆ្នោតនោះទេ ធ្វើសម្រាប់ប្រយោជន៍ប្រជាជន ។ លើស ពីនេះទៅទៀត លោក ស សុខា ថា គណបក្សប្រជាជនកម្ពុជា សន្យាថាធ្វើហើយគឺត្រូវធ្វើ មិនមែន សន្យា ដើម្បីបំភាន់ប្រជាជននោះដែរ ។ តាមដឹង មានបក្សខ្លះសន្សានេះ សន្យានោះ ពិសេសរឿង អណ្ដូងនេះ ថាធ្វើជូនប្រជាជន តែបាត់ស្រមោលឈឹង។




អត្ថបទ ៖ វណ្ណ:អារុណ

Sunday, January 29, 2017

លោក ស សុខា វ៉ៃបក្សប្រឆាំងថា សូមកុំយករឿងផ្ទាល់ខ្លួន បែបអ៊ីចឹងៗ មករាំងខ្ទប់រឿងប្រទេសជាតិ..

News New : ជុំវិញការងាររដ្ឋសភា ក្នុងនាមជាតំណាងរាស្ត្រ មួយរូប មកពីគណបក្សប្រជាជនកម្ពុជា លោក ស សុខា បានបញ្ជាក់ថា " រដ្ឋសភាធ្វើវិសោធនកម្មដកដំណែងប្រធានក្រុមអ្នកតំណាងរាស្ត្រ មតិភាគតិចនៃរដ្ឋសភា ចេញ ខាងគណបក្សប្រឆាំង មិនគាំទ្រ និងចង់រក្សាទុក ព្រោះកន្លងមកគណ បក្សសង្គ្រោះជាតិ ចង់រក្សាវាទុកដើម្បីមានឱកាសជាស្ពានមួយសំរាប់ទំនាក់ទំនងជាមួយគណបក្ស ប្រជាជនកម្ពុជា តាមរយ:ការជួបចរចារជជែករឿងនេះរឿងនោះ សុំបញ្ហានេះ សុំបញ្ហានោះ ពិសេស ជជែកតែរឿងនយោបាយ និងរឿងសកម្មជនរបស់ខ្លួនប្រព្រឹត្តបទល្មើសប៉ុណ្ណោះ ។ លោក ស សុខា បញ្ជាក់បន្ថែមទៀតថា បើតាមលោកដឹង គណបក្សសង្គ្រោះជាតិ ជាអ្នកសុំលើក រឺពន្យាពេលជួបគ្នា ក្រុមតំណាងរាស្ត្រមតិភាគច្រើន ៤ដងទៅហើយ ដោយមិនដឹងពីមូលហេតុអ្វីគ្រាន់តែថា រវល់ ប៉ុន្តែ  មិនដឹងរវល់រឿងអី ? មើលទៅគណបក្សសង្គ្រោះជាតិ រវល់ជាងគណបក្សប្រជាជនកម្ពុជា ដែលជា អ្នកដឹកនាំប្រទេសជាតិ ទាំងមូលទៅទៀត ។ លោក ស សុខា បានបន្តទៀតថា  តែបើតាមព័ត៌មាន បែកធ្លាយគឺ មន្ត្រីគណបក្សសង្គ្រោះជាតិខ្លះ សូម្បីតែនៅការិយាល័យរដ្ឋសភា  ក៏មានលេចលឺរឿង ស្នេហាស្រីញីអូនបងដែរ ។ លោក ស សុខា ក៏បានសង្កត់ធ្ងន់ផងដែរថា " សូមកុំយករឿងផ្ទាល់ខ្លួន បែប អ៊ីចឹងៗ មករាំងខ្ទប់រឿងប្រទេសជាតិ" ។ លោក ស សុខា ថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញ ជួបសំណេះសំណាលជាមួយសកម្មជន និងវាគ្មិនយុវជនគណបក្សប្រជាជនកម្ពុជា នៅស្រុកស្វាយ អន្ទរ ដែលមកពីស្រុក ក្រុង ទាំង៧ ប៉ែកខាងជើង របស់ខេត្តព្រៃវែង ចំនួន ១ ១២៦នាក់ នាព្រឹកម៉ិញ នេះ៕





អត្ថបទ ៖ វណ្ណ:អារុណ

លោក ស សុខា ៖ មិនដូចបក្សប្រឆាំងថា កម្ពុជាចេះតែក្រទៅៗ ដើរតែខ្ចីលុយគេ ប៉ុន្តែខ្លួនឯងវិញ ចូលលេងល្បែង...

News New : ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយសកម្មជន និងយុវជនជាវាគ្មិនគណបក្សប្រ ជាជនកម្ពុជា សរុបចំនួន ១ ១២៦នាក់ មកពីស្រុក ក្រុង ទាំង៧ ប៉ែកខាងជើង នៃខេត្តព្រៃវែង ដែល រួមមាន ៖ ស្រុកស្វាយអន្ទរ ស្រុកកញ្ច្រៀច ស្រុកពារាំង ស្រុកស៊ីធរកណ្តាល ស្រុកពោធិរៀង ស្រុក កំចាយមារ និងក្រុងព្រៃវែង លោក ស សុខា តំណាងរាស្ត្រវ័យក្មេងគណបក្សប្រជាជនកម្ពុជា ប្រចាំ មណ្ដលព្រៃវែង បានសង្កត់ធ្ងន់ថា " កម្ពុជាខ្ចីប្រាក់ពីបរទេស មិនមែនខ្ចីយកមកដើម្បីចែកគ្នាចាយ ឬដើម្បីសំរាប់តែមន្ត្រីរាជការនោះទេ គឺខ្ចីមកអភិវឌ្ឍប្រទេសជាតិគ្រប់វិស័យ សំដៅបំរើប្រយោជន៍ រួមរបស់ប្រជាពលរដ្ឋ បើទោះបីជាការខ្ចីនោះ មិនមែនយកមកចែកប្រជាពលរដ្ឋជាសាច់ប្រាក់ជាក់ ស្តែងយ៉ាងណាក៏ដោយ ។ ហើយការខ្ចីបុល កម្ពុជាយើងយកមកគឺយើងសងបំណុលអោយគេវិញ ទាន់ពេល ទាន់វេលា ហើយហេតុផលដែលយកមកគឺអភិវឌ្ឍ និងសងគេវិញទាន់ពេល ទាន់វេលា នឹងហើយដែលបរទេស រឺម្ចាស់ជំនួយ គេអោយខ្ចីបន្តទៀត។ ចំណែកប្រទេសមួយចំនួនខ្ចីលុយគេ គេមិនអោយផង ។ ជាងនេះទៅទៀត កម្ពុជាយើង រដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជា ជនកម្ពុជា ខ្ចីយកមកអភិវឌ្ឍជីវភាពប្រជាពលរដ្ឋទូទៅ បានន័យថា កាត់បន្ថយភាពក្រីក្រពីមួយឆ្នាំ ទៅមួយឆ្នាំ រហូតទទួលស្គាល់ពីធនាគារពិភពលោក ថា កម្ពុជាជាប្រទេសដែលបានចូលរួមកាត់ បន្ថយភាពក្រីក្រ បានប្រសើរច្រើនជាងគេលើពិភពលោក មិនមែនដូចបក្សប្រឆាំងថា កម្ពុជាយើង ក្រទៅៗ ដីតែខ្ចីលុយគេ ។ ប៉ុន្តែខ្លួនឯងវិញ មិនបានចូលរួមជួយជាក់ស្តែងណាទេ បែរជាមានលុយ ទៅដើរលេង ចូលលេងល្បែងទៅវិញ៕




អត្ថបទ ៖ វណ្ណ:អារុណ

លោក ចាន់ តារា បង្ហាញពីរបៀបរៀនទ្រឹស្តីនៃការបើកបរតាមទូរស័ព្ទ និងចំនួនយានយន្តដែលបានចុះបញ្ជី

News New :  មន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណការ និងដឹងជញ្ជូន  បានឲ្យដឹងរហូតមកដល់ពេល បច្ចុប្បន្ននេះ មានយានជំនិះជាង ៣លានគ្រឿង បានចុះបញ្ជី ក្នុងនោះមានចំនួន ១៥%ជារថយន្ត ។ លោក ចាន់ តារា អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូន នៃក្រសួងសាធារណការ និង ដឹកជញ្ជូន បានថ្លែងក្នុងពិធីដាក់អោយដំណើរការជាផ្លូវការប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានជំនិះ ត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានជំនិះ និងផ្តល់ប័ណ្ណបើកបរយានយន្ត ព្រមទាំងកម្មវិធីយល់ដឹងអំពីទ្រឹស្តី ការបើកបរលើទូរស័ព្ទ នាព្រឹកថ្ងៃទី៣០ មករា ២០១៧ បានអោយដឹងថា  អគ្គនាយកដ្ឋានដឹកជញ្ជូន និងមន្ទីសាធារណការ និងដឹកជញ្ជូន រាជធានី ខេត្ត ក្នុងនាមសេនាធិការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្តល់សេវា ចុះបញ្ជីយាន្តជំនិះ សេវាត្រួតពិនិត្យយាន្តជំនិះ សេវាផ្តល់ប័ណ្ណបើកបរ និងសេវាជាច្រើនទៀត ដល់ប្រជាពលរដ្ឋ ។ លោកបញ្ជាក់ថា  « រហូតមកដល់ពេលនេះ យានជំនិះ ដែលបានចុះបញ្ជីសរុបមានចំនួន៣.៧២៦.០៨១គ្រឿង ក្នុងនោះ១៥% ជាចំនួនរថយន្ត។ ប័ណ្ណបើក បរមានចំនួន ១១៣៦៦៨៨ប័ណ្ណ ក្នុងនោះ ៨៦% ជាប័ណ្ណបើកបរសម្រាប់រថយន្ត ។ យាន្តជំនិះ បាន ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយាន្ត គិតជាមធ្យមក្នុងមួយឆ្នាំៗក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ មាន ២៣៩១២៦គ្រឿង ហើយចំនួននេះ នឹងត្រូវកើនឡើងជាលំដាប់ ហើយបច្ចុប្បន្នមានកន្លែងត្រួត ពិនិត្យយានយន្ត មាន ៖ ភ្នំពេញ កំពង់ចាម ក្រចេះ ព្រះវិហារ រតនគិរី សៀមរាប បាត់ដំបង់ កំពង់ស្ពឺ កំពង់សោម ជាដើម ។ យើងក៏មានយានយន្តសម្រាប់ត្រួតពិនិត្យរថយន្តចល័តមួយគ្រឿង សម្រាប់ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះនៅតាមបណ្តាខេត្តឆ្ងាយៗដែលមិនទាន់មានកន្លែងត្រួត ពិនិត្យយានយន្ត ផងដែរ »។

សូមជម្រាបថា ប្រព័ន្ធស្វ័យប្រវត្តិកម្ម ចុះបញ្ជីយានជំនិះ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ និងផ្តល់ប័ណ្ណបើកបរយានយន្ត ព្រមទាំងកម្មវិធីយល់ដឹងអំពីទ្រឹស្តីនៃការបើកបរលើទូរស័ព្ទនៅក្នុង បំណង នៃការបង្កើតប្រព័ន្ធស្វ័យប្រវត្តិកម្ម ចំពោះសេវាសាធារណៈទាំងនេះ គឺ ដើម្បីសម្រួលដល់ ការចុះបញ្ជីយានជំនិះ  ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ  ចុះឈ្មោះប្រឡងប័ណ្ណបើកបរ និងផ្តល់ប័ណ្ណបើកបរ តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធចុះបញ្ជីដោយកាត់បន្ថយនីតិវិធីរដ្ឋបាល ផ្តល់ សេវាងាយស្រួល និងឆាប់រហ័ស ព្រមទាំងលុបបំបាត់ការចំណាយក្រៅផ្លូវការ ប្រកបដោយប្រសិទ្ធ ភាព និងតម្លាភាព ផ្តល់ការជឿជាក់ និងទំនុកចិត្តជូនប្រជាពលរដ្ឋ ។ ចំពោះកម្មវិធីយល់ដឹងពីទ្រឹស្តី នៃការបើកបរលើទូរស័ព្ទ អាចឲ្យប្រជាពលរដ្ឋស្វែងយល់ និងដើម្បីត្រៀមប្រឡង យកប័ណ្ណបើកបរ បាន។

អត្ថបទ ៖ ចំណាន (៨២)

លោក ចាន់ វិបុល ថា ហេតុផល ៣យ៉ាង ដែលគណបក្សកាន់អំណាចទម្លាក់លោក កឹម សុខា ពីប្រធានមតិភាគតិច...?

News New : តាមគម្រោងរដ្ឋសភា បានសម្រេចបញ្ចប់តួនាទី របស់លោក កឹម សុខា ពីប្រធានក្រុម អ្នកតំណាងរាស្ត្រភាគតិចនៃរដ្ឋសភា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះ ។

តើក្រោយពីការទម្លាក់លោក កឹម សុខា ពីប្រធានក្រុមតំណាងរាស្ត្រភាគតិចនៃរដ្ឋសភា វាសនាបក្ស ប្រឆាំង នឹងទៅជាយ៉ាងណា ?

លោកបណ្ឌិត ចាន់ វិបុល អ្នកជំនាញអភិបាលកិច្ច និងនយោបាយ  បានថ្លែងប្រាប់អ្នកយកព័ត៌មាន News New តាមទូរសព្ទ័ថា ជាទូទៅលោកលើកហេតុផល ០៣យ៉ាងសំខាន់ៗ  ដែលជាបំណងរបស់ គណបក្សកាន់អំណាច ក្នុងការទម្លាក់លោក កឹម សុខា គឺ ៖
 ១ ៖ ជាសេចក្តីប្រាថ្នាមួយ របស់គណបក្សកាន់អំណាច ( គណបក្សប្រជាជនកម្ពុជា ) ដើម្បីបំបែក គណបក្សប្រឆាំង នេះជាទិដ្ឋភាពទី១ ។ 
២៖នេះជាការសាកល្បងថ្លឹងថ្លែងមើលអំពីការបែកបាក់ផ្ទៃក្នុងគណបក្សប្រឆាំង(គណបក្សសង្គ្រោះ ជាតិ) ពីព្រោះលោក កឹម សុខា ព្រមទទួលការតែងតាំងជាប្រធានក្រុមសភាភាគតិច បន្ទាប់ពីមាន ការព្រះរាជទានទោសពីព្រះមហាក្សត្រ បន្តតំណែងលោក សម រង្ស៊ី។ នេះជាបញ្ហាមើលថា តើមាន ភាពរកាំរកូសទេនោះរវាងលោក កឹម សុខា និងលោក សម រង្ស៊ី ។ 
៣៖ បញ្ហាអំពីអំណាចរបស់បក្សប្រជាជនកម្ពុជា ដែលមានសមាជិកសភា ៦៨រូប គាត់អាចធ្វើអ្វីបាន ទៅតាមអំណាចគាត់ចង់បាន សាកមើល តើគណបក្សប្រឆាំងមានឱកាសក្នុងការតវាដែររឺទេ ? នេះ ជាទិដ្ឋភាព៣ នៃការទម្លាក់លោក កឹម សុខា ពីតំណេងប្រធានក្រុមសភាភាគតិច នៃរដ្ឋសភា ។

លោកបន្តថា រដ្ឋសភា ឬតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ធ្វើនេះមិនអាចដកការគាំទ្រ គណ បក្សប្រឆាំងបានទេគឺ  មានតែការកើនឡើង នៃការគាំទ្រទៅវិញ ។ ប៉ុន្តែផ្ទុយទៅវិញ គណបក្សកាន់ អំណាចនោះទេ ដែលបាត់បងការគាំទ្រ ។ លោកក៏បានបន្តទៀតថា ពីមួយអណត្តិ ទៅមួយអណត្តិ គណបក្សប្រឆាំង កើនឡើង នៃការគាំទ្ររហូតបានជាដៃគូប្រជែងជាមួយបក្សកាន់អំណាច។

ចំណែក លោកជំទាវ មួរ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានលើកឡើងដែរថា  ការ ដកតំណែងលោក កឹម សុខា គឺមិនធ្វើអោយបះពាល់ប្រជាប្រិយភាពគណបក្សប្រឆាំងបានទេ ។ តែ ផ្ទុយទៅវិញ ប្រជាជនកម្ពុជា សព្វថ្ងៃគឺយល់ដឹងច្រើនណាស់ អំពីលទ្ធិប្រជាធិបតេយ្យ គោលការណ៍ លទ្ធិប្រជាធិបតេយ្យ។ហើយរបបណាដែលប្រជាពលរដ្ឋចង់ឃើញគឺ តុល្យភាពគ្នារវាងក្រុមភាគតិច និងភាគច្រើន ។ ហើយគណបក្សប្រឆាំង មិនចាប់អារម្មណ៍ពីការដកតំណែងអ្នកនេះ រឺអ្នកនោះទេ។តែផ្ទុយទៅវិញ យើងត្រូវគោរពពីគោលការលទ្ធិប្រជាធិបតេយ្យ ( ថ្ងៃនេះដកអ្នកនេះ ថ្ងៃនេះដក អ្នក នោះ ថ្ងៃស្អែកដកអ្នកណាទៀត ) ចុះស្ថាប័នកំពូលគ្មានឯករាជ្យទេគឺឆ្លុះបញ្ចាំពីឆន្ទះរបស់ប្រជាពល រដ្ឋ ដែលជាម្ចាស់ឆ្នោតដែរទេ? ហើយចុះថា ការកសាងប្រជាធិបតេយ្យយ៉ាងម៉េចទៅ? ឯណាជាការ បង្រូមបង្រួមជាតិ ស្ថាបនាជាតិជាមួយគ្នា ទៅរកការអភិវឌ្ឍជាតិ ដែលឆ្លុះបញ្ចាំងពីការផ្សះផ្សាជាតិ ដើម្បីឆ្ពោះទៅរកសន្តិភាពពិតប្រាកដនោះ? លោកជំទាវបន្ថែមថា ចំពោះការដកលោក កឹម សុខា ពី ប្រធានក្រុមសភាភាគតិចគណបក្សសង្គ្រោះជាតិ គឺរឹតតែមានការគាំទ្រខ្លាំងឡើងៗ ព្រោះប្រជាជន យល់ដឹងពីរបបដែលពួកគាត់កំពុងរស់នៅ ។

 អត្ថបទ ៖ សារ៉ន

Saturday, January 28, 2017

តារាចំរៀង ណូយ វ៉ាន់ណេត សំរេចិត្តសាងភ្នួស នាថ្ងៃទី១ កុម្ភ: ខាងមុខនេះហើយ

News New : លោក ណូយ វ៉ាន់ណេត  តារាចំរៀងមនោសញ្ចេតនាសំលេងពិរោះរណ្តំចិត្ត  ពេលនេះ បានសម្រេចចិត្តចាប់យកព្រះធម៌ ដើម្បីភ្ជាប់និស្ស័យជាមួយព្រះពុទ្ធសាសនាហើយ ។ តារាមច្រៀង ជើងចាស់ និងជាគ្រូចម្រៀង ១រូប ដែលធ្លាប់បង្ហាត់បង្រៀន និងមានកូនសិស្សជាច្រើន ដែលលោក បានដើរលើវិថីសិល្បៈអស់រយៈកាលជាយូរមកហើយនោះ ពេលនេះលោក ណូយ វ៉ាន់ណេត បែរ ជាបានសម្រេចចិត្ត ទៅសាងព្រះភ្នួស បួសសងគុណម្តាយ ព្រមទាំងដើម្បីភ្ជាប់និស្ស័យ ជាមួយព្រះ ដែលនឹងធ្វើឡើងនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ ខាងមុខនេះ ។ លោក ណូយ វ៉ាន់ណេត បានដាក់ ចិត្តដាក់កាយជាមួយព្រះធម៌ តាមរយៈការសាងព្រះភ្នួស ។ ប៉ុន្តែយ៉ាងណាម៉ិញយើងមិនទាន់ទទួល បានព័ត៌មានច្បាស់លាស់ពីលោក ណូយ វ៉ាន់ណេត នៅឡើយថា លោក នឹងសាងព្រះភ្នួស ដោយ បោះបង់ចោលជីវិតជាអ្នកសិល្បៈជារៀងរហូត រឺក៏លោកនឹងត្រលប់មកវិញនៅពេលណានោះដែរ។
បើតាមប្រសាសន៍អ្នកស្រី សោម ម៉ានី ដែលជាភរិយារបស់លោក ណូយ វ៉ាន់ណេត បានប្រាក់ភ្នាក់ ងារ News New ថា  លោកស្រីសប្បាយចិត្តចំពោះការសំរេចចិត្តរបស់ប្តីលោកស្រី  ហើយលោកស្រី បន្ថែមទៀតថា បើប្តីលោកស្រី ទៅបួសជារៀងរហូត គឺកាន់តែល្អថែមទៀត។

បញ្ជាក់ : លោក ណូយ វ៉ាន់ណេត នឹងសាងភ្នួសថ្ងៃទី១ ខែកុម្ភ: នៅវត្តនិគ្រោធវ័ន្ត ហៅវត្តគល់ទទឹង សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហើយជាមួយនឹងការ​សាងភ្នួសរបស់លោក ណូយ វ៉ាន់ណេត នេះដែរ កូនប្រុសរបស់លោក ឈ្មោះ ណូយ វណ្ណនាត បានសម្រេចចិត្តតាមលោកឪពុក របស់ខ្លួន ដើម្បីសាងព្រះភ្នួស រួមគ្នាផងដែរ៕


 អត្ថបទ ៖ វណ្ណ:អារុណ

សម្តេចក្រឡាហោម ស ខេង ប្រកាសបណ្តេញមន្ត្រី ១រូបទៀតហើយ ចេញពីក្របខ័ណ្ឌនគរបាលជាតិ...

News New : មន្ត្រីនគរបាល ០១រូប ត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ចេញប្រកាសបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ ដោយមូលហេតុ បោះបង់ ចោលការងារ ។ មន្ត្រីដែលត្រូវបណ្តេញចេញពីក្របខ័ណ្ឌនគរបាលនោះ មានឈ្មោះ វរសេនីយ៍ត្រី តូច ឡាវីណូរ៉ង់ អត្តលេខ ៥៤៩៥៦ មានឋានន្តរសក្តិជាវរសេនីយ៍ត្រី នៃនាយកដ្ឋាននគរបាលចរា ចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ។

សូមជម្រាបដែរថា កាលពីខែកញ្ញា និងខែសីហា ឆ្នាំ២០១៦ កន្លងទៅ សម្តេចក្រឡាហោម ស ខេង ក៏បានចេញប្រកាសបណ្តេញមន្ត្រីនគរបាល ៤រូប នៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ ធ្នាប់សាធារណៈ និងនាយកដ្ឋានផ្សព្វផ្សាយអប់រំ ចេញពីក្របខ័ណ្ឌនគរបាលជាតិផងដែរ  បន្ទាប់ពី បោះបង់ការងារ និងប្រព្រឹត្តបទល្មើសផ្ទុយពីវិន័យរបស់កងកម្លាំនគរបាលជាតិ ។ មន្ត្រីទាំង  ៤នាក់ នោះរួមមាន៖ អនុសេនីយ៍ទោ ព្រំ ឧកញ្ញា, អនុសេនីយ៍ទោ ឡេង សំអាត ព្រិន្ទបាលទោ ញ៉េប សុផា ណារិទ្ធ ទាំង ៣នាក់នេះ ជាមន្ត្រី នៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ដោយឡែកព្រិន្ទបាលទោ ប៉ាល់ សីហា អត្ថលេខ ៦៨៥០២ ជាមន្ត្រី នៃនាយកដ្ឋានផ្សព្វផ្សាយអប់រំ ដែលបានប្រព្រឹត្តិបទល្មើសប្រើប្រាស់ និងជួញដូរគ្រឿងញៀន៕

 អត្ថបទ ៖ វណ្ណ:អារុណ

CMAC និងជប៉ុន ដាក់គម្រោងចំណាយថវិកាជាង ១៧.៥លានដុល្លារ សម្រាប់ដោះមីននៅកម្ពុជា

News New : ដើម្បីចូលរួមលុបបំបាត់អត្រាអ្នកគ្រោះថ្នាក់ ដោយសារគ្រាប់ មិនទាន់ផ្ទុះដែលបន្សល់ ទុកក្នុងសម័យសង្គ្រាម និងចេះតែលួចសម្លាប់មនុស្សដោយមិនដឹងមូលហេតុនោះ CMAC និងក្រុម ការងារជប៉ុន បានដាក់គម្រោងបោសសំអាតគ្រាប់មីន ដោយចំណាយថវិកាប្រមាណជាង ១៧.៥ លានដុល្លារ ។ លោក ហេង រតនា ប្រធានមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ( CMAC) បាន ឲ្យដឹងតាម បណ្តាញសង្គមហ្វេសប៊ុក មន្ត្រីស្ថានទូតជប៉ុន និងក្រុមកុងសង់តង់ មកពីជប៉ុនលោក បានប្រជុំពិភាក្សាពីគំរោងដោះមីន ដែលមានថវិកាជំនួយចំនួន ១ ៨១០លានយ៉េន ប្រមាណជាង ១៧.៥លានដុល្លានេះ ត្រូវអនុវត្តការបោសសំអាតគ្រាប់មីន ៣ឆ្នាំ២០១៧-២០១៩។ លោកបន្ថែមថា គំរោងនេះ រួមទាំងសកម្មភាពជួយសង្គ្រោះជនពិការ តាមរយះការផ្តល់ជំនួយ និងការហ្វឹកហ្វឺនជូន ជនពិការលើជំនាញកសិកម្មផងដែរ ។ ហើយថ្ងៃនេះក៏មានការឯកភាពទិញគ្រឿងចក្រ កំទេចមីន ធ្ងន់ចំនួន ៥គ្រឿងបន្ថែមទៀត ដែលគ្រឿងចក្រថី្មនេះតំលៃជិតមួយលានដុល្លាក្នុងមួយគ្រឿង និង អាចមកដល់កម្ពុជានៅចុងឆ្នាំ២០១៧នេះ។ លោកគូសបញ្ជាក់ថា« នេះជាមោទនភាព ដែលរាជរដ្ឋា ភិបាលបានទទួលការគាំទ្រពីរដ្ឋាភិបាល និងប្រជាជនជប៉ុន នៅក្នុងការជួយរំដោះប្រជាជនកម្ពុជា ឱ្យឆ្លងផុតពីការគំរាមកំហែង និងការតាមពួនឆ្មក់សំលាប់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះ ពីសង្គ្រាម»។ បើតាមលោក ហេង រតនា ធ្លាប់បានឲ្យដឹងថា សហរដ្ឋអាមេរិកបានទំលាក់គ្រាប់បែក នៅកម្ពុជាតាំងពីដើមឆ្នាំ១៩៦៣ ដល់ឆ្នាំដើមឆ្នាំ១៩៧៥ ហើយទិន្នន័យដែលត្រូវបានឯកភាពដោយ ប្រធានាធិបតី Bill Clinton  នៅឆ្នាំ២០០០  បញ្ចេញជាឯកសារចំហរ ( លុបការសំងាត់ ) បានទទួល ស្គាល់ថា អាមេរិកទំលាក់គ្រាប់បែកនៅកម្ពុជាជិត ២លាន ៨សែនតោន ដោយគិតរយះពេលចាប់ពី ថ្ងៃទី០៥ខែតុលាឆ្នាំ១៩៦៥ ដល់១៩៧៣ ប៉ុណ្ណោះ។ លោកថា ក្នុងការទំលាក់នេះមានដូចជា៖ ១-គ្រាប់បែកធម្មតា 
២-គ្រាប់បែកមានកូនគ្រាប់បែកចង្កោម 
៣-គ្រាប់បែកគីមី ដែលការទំលាក់នេះមានជាង១១ម៉ឺនទីតាំង និងមានការហោះហើរ ទំលាក់គ្រាប់ ជិត ២៥ម៉ឺនជើង ។

ចំនួនបរិមាណគ្រាប់បែកនេះ មិនទាន់ត្រឹមត្រូវទេ ព្រោះវាបាត់រយះពេលជិត ៥ឆ្នាំ មិនទាន់បញ្ចេញ ទិដ្ឋន័យនៅឡើយ ។ ចំនួនគ្រាប់បែកអាមេរិកទំលាក់នៅកម្ពុជាមានចំនួនច្រើនជាង ពួកសម្ពន្ធ័មិត្ត និងសហរដ្ឋអាមេរិក ទំលាក់គ្រាប់បែក នៅអឺរ៉ុបរួម នៅបារាំង អាលឺម៉ង់ជាដើម  ដែលមានចំនួនតែ ជាង ១លាន ៤សែនតោន ។ តាមឯកសារស្រាវជ្រាវជាច្រើន បានបញ្ជាក់ថា  មានប្រជាជនកម្ពុជា ចំនួនប្រមាណ៥០០.០០០ នាក់ (កន្លះលាននាក់) បានស្លាប់ដោយផ្ទាល់ពីការទំលាក់គ្រាប់បែកនេះ និងចំនួនយ៉ាងច្រើនទៀតស្លាប់ដោយការជន្លៀសជម្ងឺ និងការអត់ឃ្លាន។ បើគិតតែតំលៃ នៃការ បោស សំអាតទីតាំងទំលាក់គ្រាប់បែកទាំងនោះមួយមុខប៉ុណ្ណោះ ក៏អាចមានតំលៃរាប់ពាន់លាន ដុល្លារដែរ។

 អត្ថបទ ៖ ចំណាន (៨១)

តំណាងរាស្ត្រវ័យក្មេង ស សុខា ចុះចែកមូលនិធិមនុស្សធម៌ ស ខេង ដល់ពលរដ្ឋ ៥១គ្រួសារ...

News New : តំណាងរាស្ត្រវ័យក្មេងមកពីគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង លោក ស សុខា បានចុះជួបសំណេះសំណាល និងចែកមូលនិធិមនុស្សធម៌ ស ខេង ដោយផ្ទាល់ ជូនដល់ប្រជាពល រដ្ឋនៅតាមស្រុកមួយចំនួន ក្នុងខេត្តព្រៃវែង កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧ ម្សិលម៉ិញនេះ ។

បើតាមលោក សែម គន្ធា ក្រុមជំនួយការរបស់លោក ស សុខា បានអោយដឹងថា បន្ទាប់ពីលោក ស សុខា ជួបសំណេះសំណាលជាមួយមន្ត្រីបក្ស នៅមន្ទីរបក្សខេត្តព្រៃវែង រួចមក លោក ស សុខា  និង ក្រុមការងារបានបន្តជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋក្នុងស្រុកពាមជរ និងចែកនូវ មូលនិធិមនុស្សធម៌ ស ខេង ដល់ពលរដ្ឋចំនួន ១១គ្រួសារ ។ បន្ទាប់មកទៀត លោក ស សុខា ក៏បន្ត ដំណើរចែកជូនមូលនិធិមនុស្សធម៌ ស ខេង ចំនួន ១៦គ្រួសារ ទៀត នៅក្នុងស្រុកពាមរក៍  ព្រមទាំង បន្តដំណើរទៅចែកជូនពលរដ្ឋចំនួន ២៤គ្រួសារទៀត នៅក្នុងក្រុងព្រៃវែង ។

សូមបញ្ជាក់ថា មូលនិធិមនុស្សធម៌ ស ខេង ផ្តល់ជូនប្រជាពលរដ្ឋចំនួន ២ខេត្ត គឺ ៖ ខេត្តព្រៃវែង និង ខេត្តបាត់ដំបង ដែលផ្តល់ជូនគ្រួសារស្ត្រីសំរាលកូន ក្នុង ០១គ្រួសារ ២០ម៉ឺនរៀល និងគ្រួសារទទួល មរណភាព ក្នុង ០១គ្រួសារ ២០ម៉ឺនរៀល ។



















 អត្ថបទ ៖ វណ្ណ:អារុណ